Articles by "គន្លឹះ ទូទៅ"

Showing posts with label គន្លឹះ ទូទៅ. Show all posts

ភាព​ខុស​គ្នា​រវាងក្រុមហ៊ុនដែលមានកន្ទុយអក្សរ Ltd និង PLC

តើអ្នក​មាន​ធ្លាប់​ឆ្ងល់​ទេថា ពាក្យ​ Ltd និង​ PLC ដែល​គេតែ​ងដាក់​នៅខាង​ចុង​នៃឈ្មោះ​ក្រុមហ៊ុន មានន័​យយ៉ាងដូច្នេះ? ហើយ​វា​មានភាព​ខុ​សយ៉ាងណាខ្លះ?
  • Ltd គឺបានមកពីពាក្យពេញថា​ private limited company សំដៅដល់​ប្រភេទក្រុមហ៊ុនឯកជន ដែលមានម្ចាស់​គ្រប់​គ្រង​តែម្នាក់​ ឬមាន​ដៃគូបណ្ដាក់​ទុនចាប់​ពីពីរនាក់​ឡើង​ទៅ។ ក្រុមហ៊ុន​ប្រភេទ​នេះមិន​អាច​ដាក់​ភាគ​ហ៊ុន​លក់​ក្នុ​ងផ្សារមូលបត្របាន​ទេ ពួកគេ​អាច​លក់​ភាគហ៊ុន​បានតែទៅកាន់ សមាជិក​គ្រួសារ មិត្តភក្តិ និងអ្នក​ទុក​ចិត្ត​ប៉ុណ្ណោះ ហើយការលក់​ភាគហ៊ុន​ក៏​ត្រូវ​មា​នការយល់ព្រមពីអ្នក​រួមហ៊ុន​ផង​ដែរ​។ លក្ខណៈពិសេស​មួយ​នៃក្រុមហ៊ុនប្រភេទ Ltd គឺ ​ប្រតិបត្តិការ​មិនត្រូវ​ការ​ប្រើនិតិវិធីស្មុគស្មាញទេ អ្វីៗគឺអាច​សម្រេច​បាន​ដោយ​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ឬជាមួយ​អ្នករួមហ៊ុន។
  • PLC  ដែល​អត្ថន័យ​ពេញបាន​មក​ពី public limited company គឺ​ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ PLC អាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង និង ក្រុមហ៊ុនឥណទាន លក់មូលបត្រ ឬអ្វីផ្សេងទៀតបានតាមចិត្ត លើកលែងច្បាប់ហាមឃាត់។

អ្វីទៅ RAM? អ្វីទៅ CPU? អ្វីទៅ VGA?

ថ្ងៃនេះខ្ញុំនឹងលើកយកនូវចំណុចខ្លះៗទាក់ទងនឹងគ្រឿងបង្គុំរបស់កុំព្យូទ័រយកមកចែករំលែកដល់សិស្សានុសិស្សទាំងអស់គ្នាដើម្បីជាចំណេះដឹងដូចខាងក្រោម។​

  • ចំណុចនេះគឺមិនពិបាកទេក្នុងការសម្រេចចិត្ត។ ប្រសិនបើកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ បំពាក់សមត្ថភាពស្មើគ្នា ច្បាស់ណាស់ថាកុំព្យូទ័រលើតុមានតម្លៃថោកជាង ដោយសារតែវាមិនបានបំពាក់ថាមពលថ្ម ហើយការផលិតឡើងមិនចាំបាច់ បង្រួមគ្រឿងក្នុងឲ្យតូចៗ ដូចកុំព្យូទ័រយួរដៃនោះទេ។ ប៉ុន្តែបើនិយាយរឿងកម្លាំងម៉ាស៊ីនគឺមិនអាចប្រៀបផ្ទឹមជាមួយនឹងកុំព្យូទ័រលើតុបានទេ បើទោះជាវាមានតម្លៃថោកជាងក៏ដោយ។ ត្រង់ចំណុចនេះប្រសិនបើប្រិយមិត្តចង់សម្រេចចិត្តទិញ នឹងត្រូវពិចារណាបន្ថែមទៀតថា តើទិញយកប្រើប្រាស់នៅមួយកន្លែង ឬយកប្រើប្រាស់គ្រប់ទីកន្លែង។

២ អង្គប្រតិបត្តិ (CPU)

  • CPU គឺជាតួអង្គសំខាន់ជាងគេក្នុងចំណោមសមាសធាតុផ្សំទាំងអស់ និយាយឲ្យខ្លីវាគឺជាខួរក្បាល។ ប្រសិនបើអ្នកចង់បានកម្លាំងម៉ាស៊ីនខ្លាំង លឿនពេញចិត្ត អ្នកនឹងត្រូវសម្លឹងមើលប្រភេទ CPU ស៊េរីចាប់ពី Core i5 ឡើងទៅហើយ។ យើងថែមទាំងត្រូវដឹងពីជំនាន់របស់ CPU បន្ថែមទៀត ឧទាហរណ៍៖ Core i3, i5 ឬ i7 ជំនាន់ ២០១៥ ២០១៦ ឬ ២០១៧ មានន័យថា ជំនាន់កាន់ថ្មី កម្លាំងកាន់តែខ្លាំង ហើយខួរក្បាលកាន់តែឆ្លាតវៃ។

១ កុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃ (Desktop or Laptop)

  1. intel គឺជាឈ្មោះក្រុមហ៊ុន
  2. CORE i3, i5 ឬ i7 ជាប្រភេទ CPU កាន់តែធំ កាន់តែខ្លាំង
  3. 7th Gen ជាជំនាន់ CPU លេខ 7th តំណាងឲ្យឆ្នាំ ២០១៧

៣ អង្គចងចាំ (RAM)

  • RAM ជួយឲ្យកុំព្យូទ័រដើរលឿន បើកធ្វើកិច្ចការច្រើនក្នុងពេលតែមួយ តែ RAM នៅតែពឹងផ្អែក CPU ដើម្បីដំណើរការទៅបានល្អ។ បញ្ជាក់ប្រសិនបើទំហំ CPU តូចហើយស៊េរីចាស់ទៀត ទោះយើងបន្ថែមទំហំ RAM ប៉ុន្មានក៏មិនអាចជួយកុំព្យូទ័រឲ្យដើរលឿនបានដែរ។ ឧទាហរណ៍៖ CPU Core i3 តែបន្ថែមទំហំ RAM រហូតដល់ 16 GB នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដោយសារតែខួរក្បាលកុំព្យូទ័រមិនអាចហក់ដល់ល្បឿន RAM 16 GB បានទេ។

៤ អង្គផ្ទុកទិន្នន័យ (Hard Drive)

  • Hard Disk អាចផ្ទុកទិន្នន័យបានជាច្រើន ហើយក៏ជាសមាសធាតុសំខាន់មួយផងដែរ ក្នុងការបោះទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ ដែលគេតែងតែហៅថា Read (ទាញប្រើ) និង Write (ចម្លងដាក់)។ កាលពីមុនគេនិយមប្រើ Hard Disk Drive (HDD) ជាប្រភេទ IDE ឬ SATA ហើយទាំង ២ ប្រភេទនេះនៅមិនទាន់មានសមត្ថភាពខ្ពស់ក្នុងការ Read/Write បានរហ័សនោះទេ ដោយសារវាប្រើប្រាស់បន្ទះថាសរឹងវិលដើម្បីធ្វើការ។ បច្ចុប្បន្ននេះគេនិយមប្រើ Solid State Drive ដែលទើបចេញមកមានឈ្មោះថា SSD វាមិនបានប្រើនូវបន្ទះថាសរឹងទៀតទេ ពោល គឺវាប្រើបន្ទះឈីបដូចទៅនឹង USB Flash អីចឹងដែរ ហេតុនេះហើយការបោះទិន្នន័យ​របស់វាមានល្បឿនលឿនជាង​ HDD ប្រភេទផ្សេងៗដល់ទៅ ៣ ដង​ ប៉ុន្តែ SSD វាក៏មានតម្លៃថ្លៃគួរសមផងដែរ ហើយពុំសូវជាមានទំហំផ្ទុកធំដូច HDD ទេ ។

៥ រន្ឋដោត (Port)

  • បើសិនជាប្រិយមិត្តមានតម្រូវការដោតភ្ជាប់ខ្សែជាច្រើន រាល់ពេលប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរជ្រើសរើសកុំព្យូទ័រដែលមានរន្ធដោតឲ្យបានគ្រប់គ្រាន់។ រន្ធដោត USB សំខាន់ជាងគេ​ ហើយជំនាន់របស់វាឥឡូវចេញដល់ ៣.០ ហើយដែលមានបន្ទះពណ៌ខៀវចំកណ្តាល។ ជំនាន់ថ្មីនេះអាចធ្វើការ Read/Write លឿនជាងជំនាន់ ២.០ ដល់ទៅ ៣ ដងឯណោះ ហើយបច្ចុប្បន្ននេះមានចេញដល់រន្ធ USB ប្រភេទ C ទៀត ដែលអាចធ្វើការ Read/Write លឿនជាង ៣.០ ទៅទៀត តែពុំទាន់សម្បូរបែបនៅឡើយ ព្រោះថា USB Flash គឺមិនអាចដោតត្រូវជាមួយរន្ធ USB ប្រភេទ C ទេ។

៦ – ប្រព័ន្ធដំណើរការ (Operating System)


  • នៅលើលោកនេះមានប្រព័ន្ធប្រតិបត្តិការ ៣ ធំៗគឺ Windows, Mac និង Linux។ ប្រិយមិត្តរាល់គ្នាប្រហែលជាធ្លាប់បានប្រើប្រាស់តែចំពោះប្រព័ន្ធប្រតិបត្តិការ Windows ទេតាមមើលទៅ រីឯ Mac និង Linux អាចថាមិនធ្លាប់សូម្បីតែឃើញ តែគុណសម្បត្តិរបស់ពួកវាមានរៀងៗខ្លួន។Windows អភិវឌ្ឈឡើងដោយក្រុមហ៊ុន Microsoft វាសម្បូរទៅដោយធនធានប្រើប្រាស់ទាំងកម្មវិធីប្រើប្រាស់ និងហ្គេម។ វាងាយស្រួលក្នុងការប្រើប្រាស់ ហើយសាកសមនឹងអ្នកប្រើប្រាស់គ្រប់កម្រិតទាំងអស់។
  • Mac អភិវឌ្ឈឡើងដោយក្រុមហ៊ុន Apple វាពុំសូវសម្បូរហ្គេមទេ​​ តែពោរពេញទៅដោយកម្មវិធីមានអត្ថប្រយោជន៍ ការរចនាមានភាពទាក់ទាញ ពិបាកយល់ការប្រើប្រាស់តែមានសុវត្ថិភាពខ្ពស់ខ្លាំង។ ប្រសិនបើប្រិយមិត្តបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ច្បាស់ជាជាប់ចិត្តដកមិនរួចឡើយ។
  • Linux អភិវឌ្ឍឡើងដោយអ្នកជំនាញបង្កើតកម្មវិធីកុំព្យូទ័រម្នាក់ឈ្មោះ Linus Torvalds មិនតម្រូវជាមួយអ្នកប្រើប្រាស់គ្រប់គ្នាទេ ក៏មិនមានន័យថាយើងមិនអាចប្រើវាបានដែរ តែវាផ្តោតសំខាន់សម្រាប់អ្នកដែលជំនាញផ្នែក IT Network ឬ Programmer។
  • Android គឺជាប្រពន្ធ័ដំណើរការលើ Smart Phone ឬ Smart TV ផ្សេងៗដែលយើងប្រើសព្វថ្ងៃ

៧ – អង្គប្រតិបត្តិក្រាហ្វិក (Graphic Card Proccesor ឬ VGA)

  • ជាធម្មតាកុំព្យូទ័រគ្រប់ប្រភេទតែងតែភ្ជាប់មកស្រេចជាមួយអង្គប្រតិបត្តិក្រាហ្វិក ដែលគេតែងហៅថា VGA ជាប់ (Intergrated) តែនេះមិនមែនជា VGA ដែលមានឥទ្ធិពលខ្លាំងនោះទេ ហើយប្រសិនបើលោកអ្នកជាមនុស្សចូលចិត្តលេងហ្គេមថែមទៀតនោះ គឺច្បាស់ណាស់ថានឹងត្រូវការ VGA បន្ថែមលើសហ្នឹង ដែលគេតែងហៅថា VGA ដាច់ (Dedicated)។ VGA ដាច់ដែលពេញនិយមសព្វថ្ងៃនេះមាន ២ ប្រភេទ គឺ AMD Radeon និង nVidia GeForce ហើយវាសុទ្ធតែអាចគាំទ្រការលេងហ្គេមបានល្អដូចគ្នា ប៉ុន្តែក៏អាស្រ័យលើទំហំរបស់វាផងដែរ។ ជាធម្មតា VGA គឺមិនមែនចេះតែអាចទិញថែមបានទេ គឺអាស្រ័យលើបន្ទះឈីបកុំព្យូទ័រអាចបន្ថែមបាន ឬអត់។ រាល់ពេលដែលយើងទិញ គួរណាស់ត្រូវសួរគេជាមុនអំពី VGA ដាច់។ បើសិនជាអាចទទួលបានអង្គប្រតិបត្តិក្រាហ្វិក nVidia GeForce ស៊េរី GTX 980 ទំហំ 4 GB GDDR5 នឹងជាការប្រសើរសម្រាប់អ្នកចូលចិត្តលេងហ្គេមខ្នាតធំ។ បញ្ជាក់៖ មិនមែនត្រឹមតែលេងហ្គេមបានទេ វាថែមទាំងប្រសើរសម្រាប់អ្នកជំនាញកាត់តវីដេអូផងដែរ។

៨ – អេក្រង់ (Display)

  • សុខភាពភ្នែកជារឿងសំខាន់ណាស់ ហើយបច្ចុប្បន្នការប្រើប្រាស់កុំព្យូទ័រកាន់តែសម្បូរបែប ក៏ដូចជាការប្រើភ្នែកសម្លឹងចំអេក្រង់កុំព្យូទ័រកាន់តែយូរៗទៅ។ យើងក៏ត្រូវតែជ្រើសរើសយកអេក្រង់ដែលមានគុណភាពល្អដូចគ្នាដែរ។ អេក្រង់ល្អមិនល្អសំខាន់់លើខ្នាត (Resolution) របស់វា យើងត្រូវដឹងថាទំហំ Resolution កាន់តែធំ ការបញ្ចាំងរូបភាពលើអេក្រង់កាន់តែច្បាស់ល្អ ឧទាហរណ៍៖ Resolution ធម្មតាត្រឹមតែ 1366 x 768 រីឯ Resolution ដែលច្បាស់គឺ 2560 x 1600 (នេះជាខ្នាតរបស់កុំព្យូទ័រ Macbook Pro ប្រភេទ Retina Display) បច្ចុប្បន្ននេះមានចេញ Resolution រហូតដល់ 4k គិតជាខ្នាត 3840 x 2160 ប៉ុន្តែវាពុំទាន់មានសម្បូរបែបនោះទេ។

៩ – ថាមពលថ្ម​ (Battery)

  • ចំណុចនេះ ប្រសិនជាយើងជ្រើសរើសយកកុំព្យូទ័រយួរដៃ យើងនឹងត្រូវយល់ពីរបៀបត្រួតពិនិត្យថ្ម។ ជាទូទៅថាមពលថ្មដែលភ្ជាប់ស្រេចនៅលើកុំព្យូទ័រ អាចប្រើប្រាស់បានខ្ទង់​ ២ ទៅ ៤ ម៉ោងអីប៉ុណ្ណោះ។ ថាមពលថ្មកាន់តែយូរអាស្រ័យលើ mAh កាន់តែធំ។​ ឧទាហរណ៍៖ 3095 mAh បានសេចក្តីថាយើងអាចប្រើប្រាស់វាបានខ្ទង់ 3 ម៉ោង និយាយរួមគឺ 1000 mAh ប្រហែល ១ ម៉ោង។ បើទទួលបានថាមពលថ្មទាបពេក អ្នកនឹងមានវិប្បដិសារី ក្រោយពេលយកមកប្រើប្រាស់។

  • អត្ថបទពី ៖ postnews.com.kh និង កែសម្រួលឡើងវិញដោយខ្ញុំបាទ ប៊ុន្ថន

តើ ជំនាញ Programming គឺជាអ្វី?
[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
  • Programming គឺជាការប្រមូលផ្ដុំនៅភាសាកូដ ជាច្រើនមកបញ្ចូលគ្នាបានជាជំនាញមួយ និង ប្រើប្រាស់ដោយអ្នកសរសេរកម្មវិធី ឬ អ្នកបង្កើតកម្មវិធី។

របៀបធ្វើឲ្យអក្សរខ្មែរមានទំហំធំលើ Telegram


​​សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនិងលើកយកវិធីសាស្ត្រមួយដែលអ្នកប្រើប្រាស់ Telegram មួយចំនួនជួបបញ្ហា Font អក្សរខ្មែរមានទំហំតូចដើម្បីឲ្យអក្សរខ្មែរយើងដំណើរការធម្មតាតោះអនុវត្តន៍តាមវិធីសាស្ត្រដូចខាងក្រោម៖

  1. ចុច Windows រួច Search ពាក្យថា (regedit) and Enter
  2. Click​ ពន្លា Folder “HKEY_LOCAL_MACHINE”
  3. Click Folder “SOFTWARE”
  4. Click ពន្លា Folder “Microsoft”
  5. Click ពន្លា Folder “Windows NT”
  6. Click ពន្លា Folder “CurrentVersion”
  7. Click លើ Folder “FontSubstitutes”
  8. Double click លើ ឈ្មោះ “MS Shell Dlg 2”
  9. ត្រង់ Value Data ប្ដូរឈ្មោះ Font ដែលអ្នកចង់បាន
  10. បញ្ជាក់ Font ដែលអ្នកបានប្ដូរត្រូវតែ install រួចទើបវាស្គាល់
  11. ចុងក្រោយ Restart Computer គឺជាការស្រេច។

  • ដើម្បីឲ្យកាន់តែឆាប់លោកអ្នកគ្រាន់តែ Download File និង ចុចលើវា២ដងរួចចុច Yes Yes គឺជាការស្រេច។
សូមមើលរូបភាព


  • ត្រង់ Value Data ប្ដូរឈ្មោះ Font ដែលអ្នកចង់បាន
  • បញ្ជាក់ Font ដែលអ្នកបានប្ដូរត្រូវតែ install រួចទើបវាស្គាល់
  • ចុងក្រោយ Restart Computer គឺជាការស្រេច។



តើអ្វីទៅគឺជា iCloud?

[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
  • iCloud គឺជាសេវាកម្មមួយក្នុងប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple ដែលអាចឲ្យយើងធ្វើការ ផ្ទុកនៅឯកសារផ្សេងៗដូចជា៖ បទចំរៀង, រូបភាព,កម្មវិធី (App) ឯកសារការិយាល័យ, លេខទូរស័ព្ធ, អ៊ីម៉ែល និង ឯកសារដទៃទៀតដែលអ្នកបាន Upload ចូល iCloud ជាដើម។ អ្វីៗដែលអ្នកបាន Upload ក្នុង iCloud នេះអ្នកក៏អាចធ្វើការចែករំលែកទៅកាន់ ឧបករណ៍ដទៃទៀតបាន ដូចជា iPhone, iPad, ipod និង Mac ជាដើម ដូចនេះអ្នកអាចធ្វើការ Share ឯកសារឲ្យគ្នាទៅវិញទៅមក និង ទាញយកនៅឯកសារទាំងនោះបានគ្រប់ពេល គ្រប់ទីកន្លែងឲ្យតែមាន internet ។

អត្ថប្រយោជន៏របស់ iCloud

  • មានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និង តាមដាននៅទូរស័ព្ទរបស់អ្នកតាមរយៈ Find my iphone...
  • ជាសេវា មិនគិតថ្លៃ ងាយស្រួលប្រើ
  • អាចផ្ទេរ ឫ ប្តូរទិន្នន័យដូចជា លេខទូរស័ព្ធ និង អ៊ីម៉ែល រវាង iPhone...... និងម៉ាស៊ីន Mac បានយ៉ាងងាយស្រួលដោយមិនបាច់ប្រើខ្សែ។
  • ប្រសិនជាអ្នករក្សាទុក លេខទូរស័ព្ធថ្មី នៅក្នុង iPhone របស់អ្នក នោះលេខថ្មីនេះ នឹងរុញទៅរក្សាទុក នៅលើ iCloud បន្ទាប់មកវានឹងរុញចូលទៅ iPad, iPod touch និងម៉ាស៊ីន Mac របស់លោកអ្នក ដោយស្វ័យប្រវត្តិ។
  • ក្នុងករណី បាត់ទូរស័ព្ធ,ធ្វើការ Restore, Reset iPhone ឫ iPad សៀវភៅទូរស័ព្ធ និង ទិន្នន័យមួយចំនួន នៅលើទូរស័ព្ទរបស់អ្នកហើយវាបានបាត់អស់ តែមិនអីទេ ព្រោះលោកអ្នក អាចទាញវាយកមកវិញតាមរយះ ប្រព័ន្ធ iCloud នេះបានយ៉ាងងាយឲ្យតែលោកអ្នកមាន Email & Pass របស់វាហើយធ្វើការ Singin ជាការស្រេច៕

បញ្ជាក់៖​​​ករណីជាប់ iCloud នឹង វិធីការពារ

  • ប្រសិនបើវាមិនមែនជា Gmail Apple ID របស់លោកអ្នកទេសូមកុំយកមកចាក់ឲ្យសោះពីព្រោះគេអាចប្ដូរនៅ Password បានគ្រប់ពេលហើយវាអាចមានបញ្ហានៅពេលក្រោយដែលយើងមិនដឹងក៏ថាបានហើយការជាប់ iCloud មានច្រើនដូចខាងក្រោម៖
  1. កុំយក Apple ID របស់គេមកដាក់ដោយមិនស្គាល់ច្បាស់លាស់
  2. កុំចាក់ iCloud ប្រសិនបើអ្នកមិនដឹងច្បាស់ពីវា
  3. ត្រូវប្រាកដថា Apple ID ដែលអ្នកប្រើគឺជារបស់អ្នកផ្ទាល់
  4. ត្រូវដឹងច្បាស់នឹងចាំនៅ ថ្ងៃ ខែ ឆ្នាំកំណើត Question ក្នុង Apple ID ជាពិសេសគឺ  Mail & Password របស់ Gmail ដែលបានយកមកបង្កើត Apple ID នោះ ដើម្បីការពារនៅពេលដែលអ្នកភ្លេច Password ឫ បញ្ហាផ្សេងៗដូចជា Unlock Account ជាដើម។ល៕

  • រាល់ព័ត៌មានផ្សេងៗអ្នកអាចទំនាក់ទំនងមកពូកយើងបានគ្រប់ពេល ឫក៏ Comment ជាសំនួរផ្សេងមកកាន់ពួកបានគ្រប់ពេលបើពួកយើងអាចឆ្លើយបានពួកយើងនឹងឆ្លើយជួន៕
  • ពូកយើងរីករាយជានិច្ចក្នុងការទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ សូមអរគុណ!៕
ប្រសិនបើពេញចិត្តនៅអ្វីដែលពូកយើងបានផ្សប់ផ្សាយ សូមជួយ Share ម្នាក់មួយ Ok

របៀបប្ដូរឈ្មោះ Drive Letter លើ Window
  • សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើយកប្រធានបទមួយនិយាយអំពី របៀបបប្ដូរឈ្មោះ Drive Partition លើ Window។ ដើម្បីឲ្យវារៀបតាមឈ្មោះដែលយើងចង់បានមានសន្ដាប់ធ្នាប់ល្អ ចឹងកុំអូក្រឡាយូរពេកអនុវត្តន៏ដូចតទៅ៖

  • ការបើកចូរទៅកាន់ Disk Management មានច្រើនរបៀបដូចខាងក្រោម៖

     1. របៀបទី១ ចុច Key win + R រួចវាយពាក្យ diskmgmt.msc => Ok


     2. របៀបទី២ Right click លើ icon Windows => Disk Management

     3. របៀបទី៣ Right Click លើ This PC => Manage = Disk Management

  • បញ្ជាក់៖ របៀបខាងលើនឹងអ្នកធ្វើតាមរបៀបមួយណាក៏បាន
  • អនុវត្តន៏ បន្ទាប់ពីធ្វើតាមរបៀបខាងលើមកអ្វីដែលត្រូវធ្វើគឺចុចលើពាក្យថា Disk Management => Select លើ Drive Partition មួយណាដែលអ្នកចង់ប្ដូរឈ្មោះ បន្ទាប់មកចុចលើពាក្យ Change Drive Letter and Paths.។
  • បន្ទាប់មកវាបង្ហាញផ្ទាំងមួយទៀតចុចលើប៊ូតុង Change រួចជ្រើសរើស ឈ្មោះ Drive មួយណាដែលអ្នកពេញចិត្តដែលវាទម្រាបគ្នាពី A ដល់ Z

  • បន្ទាប់មកវានឹងបង្ហាញ Message មួយដូចខាងក្រោម រួចចុច Ok ជាការស្រេច។



ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!

របៀបបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook 
  • សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកគន្លឹះមួយនិយាយអំពី របៀបនៃបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook របស់គេ ភាគច្រើនប្រាកដជាអ្នកទាំងអស់គ្នាធ្លាប់ឃើញហើយតាម Profile Facebook របស់គេមួយចំនួនដូចជា៖ ការតាំងនូវទង់ជាតិ, Club បាល់ទាត់, អីផ្សេងៗចឹងទៅ។ល៕ ចឹងកុំឲ្យវែងឆ្ងាយសូមមើលការអនុវត្តន៏ទាំងអស់គ្នា៖ 
  • ជាដំបូងអ្នកត្រូវកំណត់ទំហំឲ្យបានត្រឹមត្រូវតាម Profile របស់ Facebook
  • បន្ទាប់មកអ្នកត្រូវ Design អ្វីដែលអ្នកចង់ឲ្យគេយកទៅប្រើប្រាស់ តាំង Profile របស់គេ 
  • បន្ទាប់ពីបាន Design រួចមកសូមចូលទៅកាន់កម្មវិធី Browser ណាមួយ រួចវាយពាក្យថា Facebook Camera Effect
  • បន្ទាប់មកចុចត្រង់ពាក្យថា Create a Frame ដើម្បីធ្វើការបង្កើត Frame
  • សូមចុចត្រង់ពាក្យថា Get Started ដើម្បីបន្តដំណើរទៅមុខទៀត 
  • បន្ទាប់មកធ្វើការ Upload នូវ Frame ដែលអ្នកបាន Design ក្នុង Photoshop រួចទាញវាឲ្យស្មើរ 
  • បន្ទាប់មកសូមបំពេញព័ត៌មានមួយចំនួន ឈ្មោះ Frame......រួចចុច Next
  • បន្ទាប់មកវាធ្វើការ Preview អ្វីដែលអ្នកបានបង្កើត
  • ផ្ទាំងនេះវាបញ្ជាក់ប្រាប់ថា Frame របស់អ្នក Facebook ធ្វើការពិនិត្យមុននឹង អនុញ្ញាតិ
  • ដើម្បីមើលលទ្ធផលសូមចុចត្រង់ពាក្យ Manage បញ្ជាក់ពាក្យថា In Review មានន័យថា Facebook មិនទាន់បានអនុញ្ញាតិនៅឡើយទេ ចំណែកឯពាក្យថា Active មានន័យថាវាកំពុងតែដំណើរការ User មានន័យថា មានគេកំពុងប្រើប្រាស់ Frame របស់យើង......
  • ខាងក្រោមនេះសុទ្ធតែជា Frame ដែលអ្នក Create ជាច្រើនបានបង្កើតឲ្យយើងប្រើប្រាស់ទាំងរបស់យើងនឹងរបស់គេ។


ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!

របៀបបង្កើត Logo ដោយខ្លួនឯងមិនចាំបាច់ចេះ Adobe Photoshop
  • សួស្ដីមិត្តៗទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាអំពីការរចនា Logo ដោយខ្លួនឯងងាយៗមិនចាំបាច់ចេះ Adobe Photoshop Coral Draw.......​តែយើងធ្វើនេះបានតែជាប្រភេទ Logo ខ្នាតតូចតែប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ល្មមអាចទទួលយកបានដែលព្រោះយើងមិនចំណាយពេលវេលាយូរក្នុងការរចនា Logo នោះទេ​ចង់ដឹងថាគេធ្វើយ៉ាងណានោះតោះចាប់ផ្ដើមធ្វើទាំងអស់គ្នា៕

ខាងក្រោមនេះគឺជាលក្ខណៈមួយចំនួននៃការរចនា Logo 
  • Logo គឺជាផ្នែកមួយដែលសំខាន់បំផុតសំរាប់សំគាល់អត្តសញ្ញាណអ្វីមួយ ឧទាហរណ៏ ការធ្វើ៖
  • Logo គេហទំព័រ
  • Logo​ ក្រុមហ៊ុន
  • Logo អង្គការ
  • Logo សាលា
  • Logo ក្រសួង ឫ ក៏ដូចជាស្ថាប័ណ្ណផ្សេងៗទៀតជាពិសេសនោះវាមានភាពងាយស្រួល​ ក្នុងការរចនាអក្សរ និងទាក់ទងទៅនិងព័​ណម៉ូដអក្សរព្រមទាំងរូបភាពផ្សេងមើលទៅគួរឲ្យចាប់ចិត្តតែម្ដង៕
  • តោះៗជាដំបូងយើងត្រូវចូរទៅកាន់គេហៈទំព័រមួយដើម្បីធ្វើការរចនា Logo របស់យើងបញ្ជាក់ការធ្វើបែបនេះគឺតម្រូវឲ្យអ្នកទាំងអស់គ្នាមាន Internet ពីព្រោះយើងត្រូវការ Internet ដើម្បីបំលែងវាពីអក្សរទៅជារូបភាពយាយរួមទៅទៅតាមអ្វីដែលអ្នករាល់គ្នាត្រូវការទោះបីវាមិនល្អឥខ្ចោះក៏ដោយក៏អាចទទួលយកបាន សូមអនុវត្តិតាមជំហានខាងក្រោម៕ ចុចទីនេះដើម្បីចូរទៅកាន់គេហៈទំព័រនោះ
  1. ខាងក្រោមនេះជាគឺជាម៉ូដអក្សរ អ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើស Font ផ្សេងទៀតក៏បាន ឧទាហណ៏ ម៉ូដអក្សរដែលខ្ញុំពេញចិត្តខាងក្រោមជាម៉ូដអក្សរដែលយើងត្រូវការជ្រើសរើសពេលដែលយើងពេញចិត្តអក្សរមួយណាយើងគ្រាន់តែ​ Click លើអក្សរចំនួនពីរដង។
  2. កាលណាយើង click លើវាពីរដងហើយវានិងបង្ហាញរូបដូចខាងក្រោមនេះនៅចំនុចត្រង់ពាក្យថា Animated Glow ​​ហើយលុបចេញ​ រួចបំពេញពាក្យថ្មីដែលយើងពេញចិត្ត ពេលដែលបំពេញរួចយើងចុចលើពាក្យថា Create logo។





បន្ទាប់ពីយើងធ្វើការ Download រួចហើយពេលនោះវានឹងបានរូបភាពដូចអ្វីដែលអ្នកបានសរសេ៕
  • រាល់ព័ត៌មានផ្សេងៗអ្នកអាចទំនាក់ទំនងមកពូកយើងបានគ្រប់ពេល ឫក៏ Comment ជាសំនួរផ្សេងមកកាន់ពួកបានគ្រប់ពេលបើពួកយើងអាចឆ្លើយបានពួកយើងនឹងឆ្លើយជួន៕
  • ពូកយើងរីករាយជានិច្ចក្នុងការទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ សូមអរគុណ!៕
  • ប្រសិនបើពេញចិត្តនៅអ្វីដែលពូកយើងបានផ្សប់ផ្សាយ សូមជួយ Share ម្នាក់មួយ Ok។


How To Setup  Domain Free
  • If you are using the blogger and you want to make you domain name look better without .blogspot.com. Freedom is the best choice with free custom domain like :
  1. .tk         :Free
  2. .ml        :Free
  3. .ga        :Free
  4. .cf         :Free
  5. .gq        :Free
  6. .com     :Not
Let's get start :

Create A Free Custom Domain Using Freenom :
  1. Step 1 : Go to Freenom.com
  2. Step 2 : Login with google+
  3. Step 3: Enter the domain name that you prefer and click "Check Availability". If the domain is available it will show as below and Choose the top domain that you want and then click "Get it Now"
    Click on "Checkout"
  • Step 3: Choose the period of domain 12Month and Click "Continues". It is free choose much as much you can
  • Step 4: Freenom will require an email account. Enter your email account and click "Verify my email address". After that go to check your email account, it will receive an email from Freenom with the link as below and then click on it to complete your order :
  • Fill your information and Click "Complete order". Now you have a custom domain.

Setup Custom Freenom Domain To Blogger

  • Step 1: Go to your blogger setting > In Publishing option click "+Set up a third-Party URL for your blog"and then Fill the freenom custom domain as below and click "save"


  • Step 2: It will show error, Don't worry it mean that your freenom domain not yet point to any DNS record.
  • Step 3: Go to your freenom account. On Menu bar "Domains" click on sub-menu "My Domains"

  • Step 4: Click on Nameservers ==> Choose Default Nameserver ==> Select Change Nameserver

  • Step 5: Click on "Manage Freenom DNS " to add the records :

  • Step 6: Add the CNAME, The name was provide by blogger(Check step 2 for name).
- Type : CNAME
- TTL : 14440

  • Step 7: Add four A Record to point to Google IP (Check this site for detail information and IP Address  And then Cleck save......)
Fill the information as picture below and Click save :

Now you have done configuration on Freenom.
  • Step 8: Go back to your Let's get start :blogger >> Tick "Redirect domain.com to www.domain.com" and Click Save :

Done. If you have any question, Please feel free to ask. Thanks

Author

Contact Form

Name

Email *

Message *

Powered by Blogger.