Latest Post

តើអ្វីទៅគឺជា iCloud?

[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
  • iCloud គឺជាសេវាកម្មមួយក្នុងប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple ដែលអាចឲ្យយើងធ្វើការ ផ្ទុកនៅឯកសារផ្សេងៗដូចជា៖ បទចំរៀង, រូបភាព,កម្មវិធី (App) ឯកសារការិយាល័យ, លេខទូរស័ព្ធ, អ៊ីម៉ែល និង ឯកសារដទៃទៀតដែលអ្នកបាន Upload ចូល iCloud ជាដើម។ អ្វីៗដែលអ្នកបាន Upload ក្នុង iCloud នេះអ្នកក៏អាចធ្វើការចែករំលែកទៅកាន់ ឧបករណ៍ដទៃទៀតបាន ដូចជា iPhone, iPad, ipod និង Mac ជាដើម ដូចនេះអ្នកអាចធ្វើការ Share ឯកសារឲ្យគ្នាទៅវិញទៅមក និង ទាញយកនៅឯកសារទាំងនោះបានគ្រប់ពេល គ្រប់ទីកន្លែងឲ្យតែមាន internet ។

អត្ថប្រយោជន៏របស់ iCloud

  • មានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និង តាមដាននៅទូរស័ព្ទរបស់អ្នកតាមរយៈ Find my iphone...
  • ជាសេវា មិនគិតថ្លៃ ងាយស្រួលប្រើ
  • អាចផ្ទេរ ឫ ប្តូរទិន្នន័យដូចជា លេខទូរស័ព្ធ និង អ៊ីម៉ែល រវាង iPhone...... និងម៉ាស៊ីន Mac បានយ៉ាងងាយស្រួលដោយមិនបាច់ប្រើខ្សែ។
  • ប្រសិនជាអ្នករក្សាទុក លេខទូរស័ព្ធថ្មី នៅក្នុង iPhone របស់អ្នក នោះលេខថ្មីនេះ នឹងរុញទៅរក្សាទុក នៅលើ iCloud បន្ទាប់មកវានឹងរុញចូលទៅ iPad, iPod touch និងម៉ាស៊ីន Mac របស់លោកអ្នក ដោយស្វ័យប្រវត្តិ។
  • ក្នុងករណី បាត់ទូរស័ព្ធ,ធ្វើការ Restore, Reset iPhone ឫ iPad សៀវភៅទូរស័ព្ធ និង ទិន្នន័យមួយចំនួន នៅលើទូរស័ព្ទរបស់អ្នកហើយវាបានបាត់អស់ តែមិនអីទេ ព្រោះលោកអ្នក អាចទាញវាយកមកវិញតាមរយះ ប្រព័ន្ធ iCloud នេះបានយ៉ាងងាយឲ្យតែលោកអ្នកមាន Email & Pass របស់វាហើយធ្វើការ Singin ជាការស្រេច៕

បញ្ជាក់៖​​​ករណីជាប់ iCloud នឹង វិធីការពារ

  • ប្រសិនបើវាមិនមែនជា Gmail Apple ID របស់លោកអ្នកទេសូមកុំយកមកចាក់ឲ្យសោះពីព្រោះគេអាចប្ដូរនៅ Password បានគ្រប់ពេលហើយវាអាចមានបញ្ហានៅពេលក្រោយដែលយើងមិនដឹងក៏ថាបានហើយការជាប់ iCloud មានច្រើនដូចខាងក្រោម៖
  1. កុំយក Apple ID របស់គេមកដាក់ដោយមិនស្គាល់ច្បាស់លាស់
  2. កុំចាក់ iCloud ប្រសិនបើអ្នកមិនដឹងច្បាស់ពីវា
  3. ត្រូវប្រាកដថា Apple ID ដែលអ្នកប្រើគឺជារបស់អ្នកផ្ទាល់
  4. ត្រូវដឹងច្បាស់នឹងចាំនៅ ថ្ងៃ ខែ ឆ្នាំកំណើត Question ក្នុង Apple ID ជាពិសេសគឺ  Mail & Password របស់ Gmail ដែលបានយកមកបង្កើត Apple ID នោះ ដើម្បីការពារនៅពេលដែលអ្នកភ្លេច Password ឫ បញ្ហាផ្សេងៗដូចជា Unlock Account ជាដើម។ល៕

  • រាល់ព័ត៌មានផ្សេងៗអ្នកអាចទំនាក់ទំនងមកពូកយើងបានគ្រប់ពេល ឫក៏ Comment ជាសំនួរផ្សេងមកកាន់ពួកបានគ្រប់ពេលបើពួកយើងអាចឆ្លើយបានពួកយើងនឹងឆ្លើយជួន៕
  • ពូកយើងរីករាយជានិច្ចក្នុងការទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ សូមអរគុណ!៕
ប្រសិនបើពេញចិត្តនៅអ្វីដែលពូកយើងបានផ្សប់ផ្សាយ សូមជួយ Share ម្នាក់មួយ Ok

ទ្រឹស្តីដែលពាក់ព័ន្ធ
 Ms. Windows Server 2012 គឺជា NOS មួយដែលប្រើសំរាប់ដំឡើងបណ្តាញ (Network Client/Server) ប្រកប​​ដោយ Security ខ្ពស់ហើយវាក៏ស្ថិតនៅចំណោម OS ផ្សេង ទៀតផងដែរ ដូចជា Linux , Win NT Workstation , Unix , Mac OS ។ល។
ចំពោះ Windows Server 2012 Family រួមមាន​ 4ប្រភេទគឺ ៖
1.      Windows Server 2012 R2 Foundation Edition:
ត្រូវបានគេបង្កើតឡើងសំរាប់ប្រភេទក្រុមហ៊ុនខ្នាតតូចដែលវាអាចប្រើប្រាស់បានតែ 15 User តែប៉ុណ្ណោះ។
2.      Windows Server 2012 R2 Essentials Edition:
វាមានលក្ខណះស្រដៀងគ្នាទៅនឹង Standard Edition ដែរ ក៏ប៉ុន្តែវាមានកំណត់អាចប្រើប្រាស់បានតែ 25 User តែប៉ុណ្ណោះ។
3.      Windows Server 2012 R2 Standard Edition:
ត្រូវបានគេបង្កើតឡើងដើម្បីផ្គត់ផ្គង់សេវា និង ប្រភពឲ្យទៅ System ផ្សេងៗ ទៀត​​នៅ​លើ Network System ។​ ផលិតផលមួយនេះត្រូវបានគេប្រើប្រាស់ទូទៅ ចំពោះ ស្ថាប័ន ដែលមាន​លក្ខណះ Small Network ពុំចាំបាច់ទាមទារអោយមាន Server ច្រើន ធ្វើការផ្លាស់ប្តូរគ្នា ។
4.      Windows Server 2012 R2 DataCenter Edition :
ត្រូវបានគេបង្កើតឡើងសំរាប់បំពេញតំរូវការបណ្តាញ Network ដែលមានទ្រង់ ទ្រាយធំ និង​មាន​ Server ច្រើនសំរាប់ធ្វើការផ្លាស់គ្នា ។
សំគាល់ : ( ប្រៀបធៀបរវាង System Requirement នៃ Windows Server 2012 Family )
របៀបដំឡើង Window Server 2012 R2
ការរៀបចំ NOS សម្រាប់ដំឡើងលើម៉ាស៊ីន Server មានច្រើនប៉ុន្តែនៅពេលនេះ យើងខ្ញុំសូមលើកយកនូវ NOS មួយគឺ Windows Server 2012 R2 ដែលមានកា​រ​រៀប​ចំ​ជា​​បន្ត​បន្ទាប់ ដូចខាងក្រោម៖
  1. ដាក់ DVD Windows Server 2012 ចូលក្នុង Drive DVD-ROM ឫ Flash Drive
  2. ចាប់ផ្តើមដំណើរការចូលកម្មវិធី CMOS ដោយកំណត់កែ Boot មកចេញពី DVD-ROM មុនពេលចេញផ្ទាំង Massage ថា : Press any key ​to boot from CD or DVD យើងត្រូវចុចលើ បណ្តា Key ណាមួយក៏បាន ។


ដំណើរការ Boot របស់ DVD Windows
  ជ្រើសរើសភាសា និង Keyboard រួចចុចលើប៊ូតុង Next
ចុច Istall សម្រាប់ដំឡើង
  • សូមរងចាំវាកំពុង Loading 

ជ្រើសរើសប្រភេទនៃ Windows សម្រាប់ធ្វើការដំឡើង
  • ជ្រើសរើស Windows Server 2012 Standard ……. With GUI បន្ទាប់មកចុច Next=> 

License Agreement

  • Tick on R I accept.......
  • ជ្រើសរើសយក Custom Install Windows only

Type of Installation
  •  សូមជ្រើសរើស Drive Partition ណាមួយដើម្បីធ្វើការ Format Drive
  • បន្ទាប់ពីបានបែងចែក partition រួចហើយសូមចុច Next
  • បញ្ជាក់យើងខ្ញុំមិនទទួលខុសត្រូវាាល់ការបាត់បង់ទិន្នន័យឡើយ (នេះគ្រាន់តែជាការចែករំលែក) 

Installing Windows
  • បន្ទាប់មកសូមធ្វើការរងចាំទាល់តែវាដំឡើង OS ចប់សព្វគ្រប់

ធ្វើការផ្លាស់ប្តូរ Password
  • បន្ទាប់ពី Install បានបញ្ចប់មកវាទាមទារអោយ យើងធ្វើការផ្លាស់ប្តូរនូវ Password នឹង User Name
  • ត្រូវវាយលេខផង និង អក្សរផងដែលមានភាពស្មុកស្មាញទើបអាច Log ចូល បាន​ព្រោះវា មាន Security ខ្ពស់។

រងចាំរហូតទាល់តែវាដំណើរការចប់

  • ចុងបញ្ចប់យើងនឹងទទួលបាន NOS មួយយ៉ាងល្អប្រសើរសម្រាប់ប្រើប្រាស់​នៅលើ ម៉ាស៊ីន Server ដូចខាងក្រោម៖
  • បន្ទាប់ពីអ្នកបានដំឡើង នឹង ធ្វើការ Login ចប់សព្វគ្រប់មកខាងក្រោមនេះជាផ្ទាំងព័ត៌មានទូទៅរបស់ Windows Server ដែលគេហៅថា Server Manager

ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!

របៀបប្ដូរឈ្មោះ Drive Letter លើ Window
  • សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើយកប្រធានបទមួយនិយាយអំពី របៀបបប្ដូរឈ្មោះ Drive Partition លើ Window។ ដើម្បីឲ្យវារៀបតាមឈ្មោះដែលយើងចង់បានមានសន្ដាប់ធ្នាប់ល្អ ចឹងកុំអូក្រឡាយូរពេកអនុវត្តន៏ដូចតទៅ៖

  • ការបើកចូរទៅកាន់ Disk Management មានច្រើនរបៀបដូចខាងក្រោម៖

     1. របៀបទី១ ចុច Key win + R រួចវាយពាក្យ diskmgmt.msc => Ok


     2. របៀបទី២ Right click លើ icon Windows => Disk Management

     3. របៀបទី៣ Right Click លើ This PC => Manage = Disk Management

  • បញ្ជាក់៖ របៀបខាងលើនឹងអ្នកធ្វើតាមរបៀបមួយណាក៏បាន
  • អនុវត្តន៏ បន្ទាប់ពីធ្វើតាមរបៀបខាងលើមកអ្វីដែលត្រូវធ្វើគឺចុចលើពាក្យថា Disk Management => Select លើ Drive Partition មួយណាដែលអ្នកចង់ប្ដូរឈ្មោះ បន្ទាប់មកចុចលើពាក្យ Change Drive Letter and Paths.។
  • បន្ទាប់មកវាបង្ហាញផ្ទាំងមួយទៀតចុចលើប៊ូតុង Change រួចជ្រើសរើស ឈ្មោះ Drive មួយណាដែលអ្នកពេញចិត្តដែលវាទម្រាបគ្នាពី A ដល់ Z

  • បន្ទាប់មកវានឹងបង្ហាញ Message មួយដូចខាងក្រោម រួចចុច Ok ជាការស្រេច។



ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!

របៀបបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook 
  • សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកគន្លឹះមួយនិយាយអំពី របៀបនៃបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook របស់គេ ភាគច្រើនប្រាកដជាអ្នកទាំងអស់គ្នាធ្លាប់ឃើញហើយតាម Profile Facebook របស់គេមួយចំនួនដូចជា៖ ការតាំងនូវទង់ជាតិ, Club បាល់ទាត់, អីផ្សេងៗចឹងទៅ។ល៕ ចឹងកុំឲ្យវែងឆ្ងាយសូមមើលការអនុវត្តន៏ទាំងអស់គ្នា៖ 
  • ជាដំបូងអ្នកត្រូវកំណត់ទំហំឲ្យបានត្រឹមត្រូវតាម Profile របស់ Facebook
  • បន្ទាប់មកអ្នកត្រូវ Design អ្វីដែលអ្នកចង់ឲ្យគេយកទៅប្រើប្រាស់ តាំង Profile របស់គេ 
  • បន្ទាប់ពីបាន Design រួចមកសូមចូលទៅកាន់កម្មវិធី Browser ណាមួយ រួចវាយពាក្យថា Facebook Camera Effect
  • បន្ទាប់មកចុចត្រង់ពាក្យថា Create a Frame ដើម្បីធ្វើការបង្កើត Frame
  • សូមចុចត្រង់ពាក្យថា Get Started ដើម្បីបន្តដំណើរទៅមុខទៀត 
  • បន្ទាប់មកធ្វើការ Upload នូវ Frame ដែលអ្នកបាន Design ក្នុង Photoshop រួចទាញវាឲ្យស្មើរ 
  • បន្ទាប់មកសូមបំពេញព័ត៌មានមួយចំនួន ឈ្មោះ Frame......រួចចុច Next
  • បន្ទាប់មកវាធ្វើការ Preview អ្វីដែលអ្នកបានបង្កើត
  • ផ្ទាំងនេះវាបញ្ជាក់ប្រាប់ថា Frame របស់អ្នក Facebook ធ្វើការពិនិត្យមុននឹង អនុញ្ញាតិ
  • ដើម្បីមើលលទ្ធផលសូមចុចត្រង់ពាក្យ Manage បញ្ជាក់ពាក្យថា In Review មានន័យថា Facebook មិនទាន់បានអនុញ្ញាតិនៅឡើយទេ ចំណែកឯពាក្យថា Active មានន័យថាវាកំពុងតែដំណើរការ User មានន័យថា មានគេកំពុងប្រើប្រាស់ Frame របស់យើង......
  • ខាងក្រោមនេះសុទ្ធតែជា Frame ដែលអ្នក Create ជាច្រើនបានបង្កើតឲ្យយើងប្រើប្រាស់ទាំងរបស់យើងនឹងរបស់គេ។


ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!


ចំណងជើង:សៀវភៅ Advance Illustrator CS4
អ្នកនិពន្ធ:មជ្ឍមណ្ឌល ព័ត៌មានវិទ្យា អិនធ័រ
ប្រកាសដោយ
រក្សាសិទ្ធជួនម្ចាស់ដើម
: I-share4u
  • សៀវភៅ Adobe Illustrator ជាភាសារខ្មែរ សៀវភៅនេះមានពន្យល់ពី Tool នីមួយៗ នឹងរបៀបប្រើប្រាស់របស់Tools នីមួយៗ​ផងដែរ។ Adobe Illustrator គេប្រើសម្រាប់គូររូបភាពគំនូរជីវជល បង្កើត LOGO ក្រុមហ៊ុន នឹង សម្រាប់ព្រីនរូបភាពលក្ខណៈខ្នាតធំ ។ល៕


ចំណងជើង:សៀវភៅ Adobe Photoshop CS5 ជាភាសាខ្មែរ
អ្នកនិពន្ធ:Hin Puthea
ប្រកាសដោយ
រក្សាសិទ្ធជួនម្ចាស់ដើម
: I-share4u
  • សៀវភៅ Photoshop នេះពិតជាមានសារៈប្រយោជន៍ដល់អ្នកចង់ចេះនិងចង់ដឹងពីការកាត់តរូបភាព ព្រមទាំងមេរៀនផ្សេងទៀង នឹង ការដំឡើងថែមទៀតផង។


ចំណងជើង:សៀវភៅ Auto CAD ជាភាសាខ្មែរ
អ្នកនិពន្ធ:ធោង ឃីន
ប្រកាសដោយ
រក្សាសិទ្ធជួនម្ចាស់ដើម
: I-share4u
  • សៀវភៅ Auto CAD ជាភាសារខ្មែរសម្រាប់សិក្សាដោយខ្លួនឯង នៅក្នុងនេះបានបង្រៀនពីរបៀបដំឡើង AUTO CAD ជាមួយការពន្យល់ពីមុខងារនីមួយយរបស់ Auto Cad ជាមួយការអនុវត្ដ ។ Auto CAD ជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកឌីសាញ ដូចជា​ គូរប្លង គូរឧបករណ៍ផ្សេង ដោយងាយស្រួល។

Author

Contact Form

Name

Email *

Message *

Powered by Blogger.