Latest Post

តើកុំព្យូទ័រជាអ្វី?

[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info] 
  • កុំព្យូទ័រមកពីពាក្យ Compute មានន័យថាគណនា ឬគេឲ្យនិយមន័យថា ជាការគណនា គ្រប់គ្រង ស្វែងរក និងដំណើរការទិន្នន័យ។
  • កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិចដែលមានលទ្ធភាពទទួលបានព័ត៌មាន (ទិន្នន័យ) នៅក្នុងទម្រង់ជាក់លាក់មួយ និងដំណើរការប្រតិបត្តិទៅតាមការណែនាំ ឬ និតិវិធីដែលបានកំណត់ទុកជាមុន ហើយរាល់ដំណើរការទិន្នន័យទាំងអស់ វាមានទម្រង់ជាព័ត៌មាន (Information) ឬ សញ្ញា (Signal) ។

👉 កុំព្យូទ័រវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ដូចជា ៖
  • វាយអត្ថបទ ធ្វើរបាយការណ៍ និងគណនាផ្សេងៗ
  • គូសប្លង់ (ប្លង់ដី អគារ) គូសផែនទី
  • គ្រប់គ្រង ធ្វើសិ្ថតិ វិភាគ និងព្យាករណ៍ទិន្នន័យ
  • រក្សាទុកឯកសារដោយសុវត្ថិភាព
  • ធ្វើអោយមនុស្សទូទាំងពិភពលោកអាចទំនាក់ទំនងគ្នាបាន
  • លេងល្បែងកំសាន្ត (Gaming) ជជែកកំសាន្ត (Chatting) ...
  • ជាពិសេសគឺជួយជម្រុញការងារផ្សេងៗរបស់យើងឱ្យបានលឿន

 កុំព្យូទ័រផ្សំឡើងពីផែ្នកសំខាន់ៗ ២ គឺ៖ Hardware និង Software ។

  1. ផ្នែករឹង (Hardware) ៖

  • Hardware គឺជាផែ្នករឹង ឬ​ ធាតុរឹងរបស់កុំព្យូទ័រ ដែលយើងអាចមើលឃើញ និងប៉ះបាន ។ Hardware មានដូចជា៖ Monitor, System Unit, Keyboard, Mouse, Printer, Scanner, Speaker, ……
  • Monitor : មាននាទីបង្ហាញរូបភាព ព័ត៌មាន ឬទិន្នន័យផ្សេងៗឱ្យអ្នកប្រើប្រាស់ឃើញ វាមានរូបរាងស្រដៀងទៅនឹងទូរទស្សន៍។System Unit : ជាបង្គុំធំជាងគេ សំខាន់ជាងគេបង្អស់ក្នុងចំណោមប្រព័ន្ធកុំព្យូទ័រទាំងមូល នៅក្នុងនោះវាមាន ចំណែក Hardware ជាច្រើនទៀតដូចជា៖ Computer Case, Power Supply, Motherboard, CPU, RAM, Hard Disk, DVD-ROM, Floppy Disk,…។ល។
  • Keyboard : មាននាទីសម្រាប់វាយបញ្ចូលទិន្នន័យ ឬ សម្រាប់ចង្អុលជ្រើសរើសយក Menu ណាមួយមកប្រើប្រាស់(មានមុខងារមួយចំនួនដូច Mouse ដែរ)។ Keyboard របស់កុំព្យូទ័រ Desktop មានចំនួន 101, 102, 104 ឬ 105 Keys ហើយវា ចែកចេញជា ៥ផ្នែកគឺ៖ Function Keys, Letter Keys, Special Keys, Arrow Keys និង Numeric Keys ឬ Keypad ។
  • Mouse : មាននាទីចង្អុល ឬជ្រើសរើសយក Menu ណាមួយមកប្រើបានយ៉ាងរហ័ស ពោលគឺវាផ្លាស់ទីបាន ទាន់ចិត្តនៅលើអេក្រង់។
  • Printer : ម៉ាស៊ីនបោះពុម្ព សម្រាប់បោះពុម្ពឯកសារចេញពីកុំព្យូទ័រមកដាក់លើក្រដាស
  • Scanner : ម៉ាស៊ីនចម្លងរូបភាព ឬ ឯកសារដាក់ចូលទៅក្នុងកុំព្យូទ័រ
  • Speaker : ឧបករណ៍បន្លឺសំលេង ឬ ឧបករណ៍បញ្ចេញសំលេង និងរួមមានឧបករណ៍បន្ទាប់បន្សំជាច្រើនទៀត....។ល។

2. ផ្នែកទន់ (Software)

  • Software គឺជាផ្នែកទន់ដែលអាចមើលឃើញ តែមិនអាចប៉ះបាន ឬ គេអាចហៅម្យ៉ាងទៀតថាជាកម្មវិធីរបស់កុំព្យូទ័រ (Program) ដែលមានច្រើនប្រភេទដូចជា៖
  • OS (Operating System): ជាប្រព័ន្ធប្រតិបត្តិការ ឬ ជាកម្មវិធីដំណើរការដំបូងរបស់កុំព្យូទ័រ ដែលអនុញ្ញាតិឱ្យ កម្មវិធីតូចៗជាច្រើនទៀតអាចដំណើរការលើវាបាន ហើយវាជាកម្មវិធីមួយដែលជួយបញ្ជាក់ថា Hardware ទាំងអស់របស់កុំព្យូទ័រដំណើរការត្រឹមត្រូវ ឬ អត់។ OS របស់កុំព្យូទ័រត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយចំនួនដូចជា៖
      o Microsoft: Windows 98, Windows XP, Windows Vista, Windows 7, Windows 8, Windows 10,…
      o Apple: Mac OS
      o Linux: Linux OS
  • Application Software: គឺជាកម្មវិធីតូចៗរបស់កុំព្យូទ័រដែលអាចដំណើរការបានបន្ទាប់ពីបានបញ្ចូល Operating System រួចហើយ។

របៀបធ្វើឲ្យអក្សរខ្មែរមានទំហំធំលើ Telegram


​​សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនិងលើកយកវិធីសាស្ត្រមួយដែលអ្នកប្រើប្រាស់ Telegram មួយចំនួនជួបបញ្ហា Font អក្សរខ្មែរមានទំហំតូចដើម្បីឲ្យអក្សរខ្មែរយើងដំណើរការធម្មតាតោះអនុវត្តន៍តាមវិធីសាស្ត្រដូចខាងក្រោម៖

  1. ចុច Windows រួច Search ពាក្យថា (regedit) and Enter
  2. Click​ ពន្លា Folder “HKEY_LOCAL_MACHINE”
  3. Click Folder “SOFTWARE”
  4. Click ពន្លា Folder “Microsoft”
  5. Click ពន្លា Folder “Windows NT”
  6. Click ពន្លា Folder “CurrentVersion”
  7. Click លើ Folder “FontSubstitutes”
  8. Double click លើ ឈ្មោះ “MS Shell Dlg 2”
  9. ត្រង់ Value Data ប្ដូរឈ្មោះ Font ដែលអ្នកចង់បាន
  10. បញ្ជាក់ Font ដែលអ្នកបានប្ដូរត្រូវតែ install រួចទើបវាស្គាល់
  11. ចុងក្រោយ Restart Computer គឺជាការស្រេច។

  • ដើម្បីឲ្យកាន់តែឆាប់លោកអ្នកគ្រាន់តែ Download File និង ចុចលើវា២ដងរួចចុច Yes Yes គឺជាការស្រេច។
សូមមើលរូបភាព


  • ត្រង់ Value Data ប្ដូរឈ្មោះ Font ដែលអ្នកចង់បាន
  • បញ្ជាក់ Font ដែលអ្នកបានប្ដូរត្រូវតែ install រួចទើបវាស្គាល់
  • ចុងក្រោយ Restart Computer គឺជាការស្រេច។



តើ DHCP Failover គឺជាអ្វី?

  • សួស្ដីប្រិយមិត្ត I Share ទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានសូមលើកយកនៅវិធីសាស្រ្តដោះស្រាយបញ្ហា DHCP Failover និង​​​ គ្រិះសំខាន់ដែលទាក់ទងជាមួយ Windows Server ដែលអ្នកប្រើប្រាស់កុំព្យូទ័រតែងតែ ជួបក្នុងការគ្រប់គ្រងកុំព្យូទ័រ Server ទុកសម្រាប់ជាឯកសារយោងដល់បងប្អុនដែលទើបតែរៀន នឹង ចូលចិត្តផ្នែកពត៌មានវិទ្យា ហើយយើងខ្ញុំក៏សូមអរគុណសម្រាប់ការគាំទ្រ ។
១. តើ DHCP Failover គឺជាអ្វី?
  • គឺជាលក្ខណៈពិសេសថ្មីមួយដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows Server® 2012 ហើយធានា ដំណើរការនៃ DHCP service ទៅ Clients
  • ធ្វើអោយDHCP អាចប្រើបានយ៉ាងខ្លាំង
  • កាត់បន្ថយការ Downtime
  • ធ្វើអោយNetwork service បន្តដំណើរការ
  • កំណត់អត្តសញ្ញាណ និង លុប Single points នៃ failover
  • ឧទាហរណ៍:យើងមានServerទាំងពីរនៅពេលដែលៃ Serverទី១មិនដំណើរការ Serverទី២វានិងដំណើរការដូច Serverទី១។សូមបញ្ចក់Serverទាំងពីរដំណើរការផ្តល់IP address 50%។
១.១​ ស្នើសុំអប្បរមានៃ Server ពីរ ដើម្បី ធ្វើការ

  • ដំណាក់កាលនៃការដំឡើង DHCP Server Role នៅក្នុង Database របស់ DHCP Server មានដូចជា: 
  1. Scope :​ ជាកន្លែងផ្ទុកIP Address
  2. IP Address : គឺជាលេខ​ដែលAssignអោយកុំព្យូទ័រនីមួយៗ
  3. Leases : ជាកន្លែងអោយចាប់IP Addressសាជាថ្មី
  4. Exclusion : ជាកន្លែងដកទុកIP Address
  5. Reservation : ជាកន្លែងAssign អោយClientអោយប្រើMAC Address
*ចំណាំ៖ យើងមិនអាចបង្កើត Scope IP Address ដូចគ្នាបានទេ មកពី DHCP មិនអាចCommunication ជាមួយServerផ្សេងបានទេព្រោះServerនីមួយៗនិងផ្តល់IP Address ទៅClient ដូចៗគ្នា។ ឧទាហរណ៍: Server ទី១ផ្តល់ IP Address ទៅ Client 192.168.1.1 និង Server ទី២ផ្លល់ IP Address ទៅ Client 192.168.1.1 ធ្វើអោយកុំព្យូទ័រក្នុង Network មួយមាន IP Address ជាន់គ្នា។ 
*ដំណោះស្រាយ ត្រូវបង្កើត Scope នីមួយអោយមានភាពខុសគ្នា ឧទាហរណ៍: Server ទី១: Scope ទី១: 192.168.1.101-192.168.1.150 និង Server ទី២: Scope ទី២: 192.168.1.151-192.168.1.200 ពេលដែល Scope ទីមួយមិនដំណើរការ Scope ទីពីរវានិងផ្តល់ IP Address ទៅClient នីមួយៗ។

២. DHCP Failover Requirements
  • អប្បរមានៃServerពីរ
  • Server ទាំងពីរត្រូវដំឡើង Windows Server 2012 រឺ Windows Server 2012 R2
  • Operation System មិនអាចដូចគ្នាសុទ្ធសាធ
  • DHCP Server Role ត្រូវដំឡើងServerទាំងពីរ
  • ដាក់ Static IP Address Serverទាំងពីរ
  • អាចប្រើក្នុង Workgroup ហើយ Domain
  • ប្រសិនប្រើWindows firewallត្រូវបើកPort647ទាំងពីរServer
  • ម៉ោងServerទាំងពីរត្រូវដូចគ្នា
៣. តើ​ DHCP failover ដំណើរការដូចម្ដេច?
  • មុនដំណើរការមុខងារនេះបានគឺម៉ាស៊ីនកុំព្យូទ័រយើងត្រូវមានដូចខាងក្រោមនេះជាមុនសិន
  • Windows Server 2012/2012 R2
  • DHCP Server
  • IP Address​​ (Internet Protocol Version 4)
  • Scope
  • បន្ទាប់មកបង្កើត Failover Relationship គឺអាចConnect DHCP Database ដើម្បីចែកចាយ Scope ទៅអោយ Server មួយទៀតបានហើយ Failover Relationship អាចមានតែ Server ពីរគត់ទេ។ យើងអាចបង្កើត Failover Relationship បានច្រើនដោយបង្កើតScopeថ្មី។
៤. DHCP Failover Modes
ត្រូវតែជ្រើស Mode មួយដើម្បីកំណត់ពីរបៀបដែលវាត្រូវធ្វើការ
  • Load Balancing Mode
  • Host Standby Mode
.  Load Balancing Mode
  • Server ទាំងពីរដំណើរការ Database 50% ក្នុងការផ្តល់ IP Address នៅពេលតែ Client Require។Client Require ហើយ DHCP Server ផ្តល់ DHCP Pack ក្នុងនោះបើ DHCP Server ទី១មិនដំណើរការ DHCP Serverទី២ធ្វើការBackup ទៅ DHCP Server ទី២ហើយជាអ្នកផ្តល់ IP Address ថ្មីទៅ អោយ Client ហើយពេល DHCP Server ទី១ដំណើរការឡើងវាធ្វើការ Update Server ធ្វើការដូចដើមនីមួយៗ៥០%។
.Host Standby Mode
  • ការផ្តល់ IP Address ទៅអោយ Client ដែល,ប៉ុនែ្ត Serverទី១ Active នោះមាន IP Address ដល់ 95% Server ទី២ Standby មាន IP Address ដល់ 5%។​​​ ហើយ​ពេល Server ទី១មិនដំណើរការ Server ទី២ Standby វានិងធ្វើការ Active ដើម្បីផ្តល់ IP Pack ទៅClient សាជាថ្មី។ហើយពេល Serverទី១ ដំណើរការឡើងវិញវានិងធ្វើការUpdateធ្វើដូចដើម Serverទី១ Active នោះមាន IP Address ដល់ 95% Serverទី២ Standby មាន IP Address ដល់ 5%។​​ពេលClient Request IP Address វាSend ទៅServerទាំងពីរហើយServerទី១វាធ្វើការផ្តល់IP Address អោយClientបន្ទាប់មកធ្វើការUpdate BNDUPD ទាំងពីរServer។
៥.ការបង្ហាញ
  •  Lab environment step:

អត្ថបទដោយ៖ ប៊ុន្ថន
ប្រភព៖ ANT

សិក្សាអំពីកុំព្យូទ័រ
  • យល់ដឹងអំពី​ Software និង​ Hardware
- Software =គីជាកម្មវិធីដែលយើងមើលដោយភ្នែកមិនអាចប៉ះបាន។
- Hardware =គឹជាវត្ថុរឹងដែលយើងមើលដោយភ្នែកហើយអាចប៉ះបាន។

  • សិក្សាអំពីគ្រឿង Hardware នៅក្នុង Computer មានដូចជាCPU​​​​​​​ 
    • GPU 
    • CPU
    • Fan
    • RAM
    • ROM
    • Hard Disk 
    • Mainboard
    • Mouse
    • Monitor
    • VGA
    • Sound Card 
    • DVD  
    • Keyboard
    • Power Supply 
    • Speaker.....។ល៕

  • សិក្សាអំពីកម្មវីធី Software នៅក្នុង Computer មានដូចជា

  •     កម្មវីធី Microsoft Window = កម្មវីធីនេះជាកម្មវីធីដែលសំខាន់សំរាប់ Hardware នៃ Computer ពីព្រោះកម្មវីធីនេះអាចអោយម៉ាស៊ីន Computer ដំណការបាន​ ហើយពេលម៉ាស៊ីនដំណើការរួចរាល់ហើយ យើងក៏អាចបញ្ជូលកម្មវីធីដ៏ទៃៗទៀត​តទៅ Install​ ទៅប្រើនៅលើកម្មវិធី Microsoft Window​ បាន។​ ចំណាំៈបើយើងមិនបានដំឡើង (Install) កម្មវិធី Window ទេ​ក៏យើងមិនអាចដំឡើង (Install)​ កម្មវិធីដ៏ទៃៗទៀតបានដែរ។


  • Application Software ជាកម្មវិធីមួយផ្នែកដែលអនុវត្តន៍លើការងារផ្សេងៗដូចជាៈ
    • ធ្វើប្លង់ (Design)
    • គ្រប់គ្រងទិន្នន័យ (Database) 
    • គណនា
    • រៀបចំគម្រោងផ្សេងៗ

  • តើអ្វីទៅគឺជា iCloud?

    [info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
    • iCloud គឺជាសេវាកម្មមួយក្នុងប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple ដែលអាចឲ្យយើងធ្វើការ ផ្ទុកនៅឯកសារផ្សេងៗដូចជា៖ បទចំរៀង, រូបភាព,កម្មវិធី (App) ឯកសារការិយាល័យ, លេខទូរស័ព្ធ, អ៊ីម៉ែល និង ឯកសារដទៃទៀតដែលអ្នកបាន Upload ចូល iCloud ជាដើម។ អ្វីៗដែលអ្នកបាន Upload ក្នុង iCloud នេះអ្នកក៏អាចធ្វើការចែករំលែកទៅកាន់ ឧបករណ៍ដទៃទៀតបាន ដូចជា iPhone, iPad, ipod និង Mac ជាដើម ដូចនេះអ្នកអាចធ្វើការ Share ឯកសារឲ្យគ្នាទៅវិញទៅមក និង ទាញយកនៅឯកសារទាំងនោះបានគ្រប់ពេល គ្រប់ទីកន្លែងឲ្យតែមាន internet ។

    អត្ថប្រយោជន៏របស់ iCloud

    • មានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និង តាមដាននៅទូរស័ព្ទរបស់អ្នកតាមរយៈ Find my iphone...
    • ជាសេវា មិនគិតថ្លៃ ងាយស្រួលប្រើ
    • អាចផ្ទេរ ឫ ប្តូរទិន្នន័យដូចជា លេខទូរស័ព្ធ និង អ៊ីម៉ែល រវាង iPhone...... និងម៉ាស៊ីន Mac បានយ៉ាងងាយស្រួលដោយមិនបាច់ប្រើខ្សែ។
    • ប្រសិនជាអ្នករក្សាទុក លេខទូរស័ព្ធថ្មី នៅក្នុង iPhone របស់អ្នក នោះលេខថ្មីនេះ នឹងរុញទៅរក្សាទុក នៅលើ iCloud បន្ទាប់មកវានឹងរុញចូលទៅ iPad, iPod touch និងម៉ាស៊ីន Mac របស់លោកអ្នក ដោយស្វ័យប្រវត្តិ។
    • ក្នុងករណី បាត់ទូរស័ព្ធ,ធ្វើការ Restore, Reset iPhone ឫ iPad សៀវភៅទូរស័ព្ធ និង ទិន្នន័យមួយចំនួន នៅលើទូរស័ព្ទរបស់អ្នកហើយវាបានបាត់អស់ តែមិនអីទេ ព្រោះលោកអ្នក អាចទាញវាយកមកវិញតាមរយះ ប្រព័ន្ធ iCloud នេះបានយ៉ាងងាយឲ្យតែលោកអ្នកមាន Email & Pass របស់វាហើយធ្វើការ Singin ជាការស្រេច៕

    បញ្ជាក់៖​​​ករណីជាប់ iCloud នឹង វិធីការពារ

    • ប្រសិនបើវាមិនមែនជា Gmail Apple ID របស់លោកអ្នកទេសូមកុំយកមកចាក់ឲ្យសោះពីព្រោះគេអាចប្ដូរនៅ Password បានគ្រប់ពេលហើយវាអាចមានបញ្ហានៅពេលក្រោយដែលយើងមិនដឹងក៏ថាបានហើយការជាប់ iCloud មានច្រើនដូចខាងក្រោម៖
    1. កុំយក Apple ID របស់គេមកដាក់ដោយមិនស្គាល់ច្បាស់លាស់
    2. កុំចាក់ iCloud ប្រសិនបើអ្នកមិនដឹងច្បាស់ពីវា
    3. ត្រូវប្រាកដថា Apple ID ដែលអ្នកប្រើគឺជារបស់អ្នកផ្ទាល់
    4. ត្រូវដឹងច្បាស់នឹងចាំនៅ ថ្ងៃ ខែ ឆ្នាំកំណើត Question ក្នុង Apple ID ជាពិសេសគឺ  Mail & Password របស់ Gmail ដែលបានយកមកបង្កើត Apple ID នោះ ដើម្បីការពារនៅពេលដែលអ្នកភ្លេច Password ឫ បញ្ហាផ្សេងៗដូចជា Unlock Account ជាដើម។ល៕

    • រាល់ព័ត៌មានផ្សេងៗអ្នកអាចទំនាក់ទំនងមកពូកយើងបានគ្រប់ពេល ឫក៏ Comment ជាសំនួរផ្សេងមកកាន់ពួកបានគ្រប់ពេលបើពួកយើងអាចឆ្លើយបានពួកយើងនឹងឆ្លើយជួន៕
    • ពូកយើងរីករាយជានិច្ចក្នុងការទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ សូមអរគុណ!៕
    ប្រសិនបើពេញចិត្តនៅអ្វីដែលពូកយើងបានផ្សប់ផ្សាយ សូមជួយ Share ម្នាក់មួយ Ok

    Author

    Contact Form

    Name

    Email *

    Message *

    Powered by Blogger.