ប្រវត្តិកុំព្យូទ័រ (Computer History)
I.ប្រវត្តិកុំព្យូទ័រ
- ក្រោយសង្រ្គាមលោកលើកទី ២ ក្នុងអំឡុងឆ្នាំ 1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា 5 ដំណាក់កាលដូចខាងក្រោម៖
- ជំនាន់ទី 1 (1945-1955) អំពូលចង្កៀងអគ្គីសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest ។ វាមានប្រហែលជាង 18000 អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ ២ % នៃកុំព្យូទ័របច្ចុប្បន្ន។
- ជំនាន់ទី 2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។
- ជំនាន់ទី 3 (1965-1975) បច្ចេកវិទ្យាផ្អែកលើIntegrated Circuit ដែលមានទំហំតូចដាក់លើតុបាន Destop ឬអាចយួរនឹងដៃបាន Laptop។
- ជំនាន់ទី 4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធិភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុតដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែ១ក្នុងកម្រិតខ្នាតតូចបំផុត។
- ជំនាន់ទី 5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។
- ម៉ូដែល Computer ដែលបង្កើតដំបូងគេបង្អស់
II. ប្រភេទកុំព្យូទ័រ
- Super Computer: ប្រើក្នុងវិស័យគ្រប់គ្រងយោធា សភាវុធ ការព្យាករណ៍ឧតុនិយម ឬស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាពិសេសនៅលើអវកាស។
- Mainframe Computer: ខ្សោយជាង Super Computer តែគេប្រើវាក្នុងការងារវិទ្យាសាស្ត្រធំៗ ផ្កាយរណប Internet និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
- Mini Computer: ចាត់ទុកជាថ្នាក់កណ្តាល ប្រើជា Server សម្រាប់គ្រប់គ្រង Computer ផ្សេងទៀតដែលជា Clients និងជាអ្នកចែកចាយនូវទិន្នន័យសំខាន់ៗ ។ សរុបមកគេវាក្នុងក្រុមហ៊ុនធំៗ សាលារៀន មន្ទីរពេទ្យជាដើម។
- Macro Computer: ជាកុំព្យូទ័រប្រើប្រាស់ជាធម្មតា ឬ អាចហៅវាថាជា personal computer ដូចជា Desktop Laptopជាដើម។
III. តើកុំព្យូទ័រជាអ្វី?(What is Computer?
- ជាម៉ាស៊ីនគិត ឬគណិតម៉ាស៊ីន និងជាម៉ាស៊ីនសម្រាប់បញ្ចូលព័ត៌មានក្នុងការអនុវត្តន៍មួយ។ ដំណើរការគិតរបស់វាលឿនជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញាសម្រាប់គិតទេ គឺមនុស្សជាអ្នកបង្កើត និងធ្វើឲ្យវាចេះគិត។ ដូច្នេះវាជាឧបករណ៍មួយសម្រាប់ជំនួយក្នុងការគណនា ធ្វើប្លង់ គ្រប់គ្រង វិភាគ ព្យាករណ៍ និងរក្សាទិន្នន័យ ជាពិសេសជួយធ្វើការងារបានលឿន។
- Hardware: ជាឧបករណ៍រូបសាស្រ្តដែលផ្សំឡើងអោយទៅជា Computer ដែលយើងមើលឃើញប៉ះបាន និងមានទំនាក់ទំនងជាមួយ Software សំរាប់ ដំណើរការ។
- Software: ជាប្រព័ន្ធប្រតិបត្តិការងារដែលយើងបញ្ជាវាមានលក្ខណះជា Code ដែលយើងមិនអាចមើលយល់ដោយភ្នែកទទេតែវាបង្ហាញកម្មវិធីនៅលើអេក្រង់ (Screen)។
- Hardware
- System
Unit ជាបង្គុំនៃផ្នែក
Hardware

- Monitor: ជាឧបករណ៍សម្រាប់បង្ហាញនូវព័ត៌មានដែលទទួលបានពី System Unit ឬសកម្មភាពទាំងឡាយណាដែលយើងបានអនុវត្តតាមរយៈ VGA Card។

- Keyboard: ជាឧបករណ៍សម្រាប់វាយបញ្ចូលព័ត៌មាន ឬសម្រាប់បញ្ចូលទៅលើកិច្ចការអ្វីមួយ។ Keyboard មាន ១០៤ ១០៥ ឬ ១០៧


- Software:
- ធ្វើប្លង់ (Design)
- គ្រប់គ្រងទិន្នន័យ (Database)
- គណនា
- រៀបចំគម្រោងផ្សេងៗ