February 2022

  • សម្រាប់បងៗម្ចាស់អាជីវកម្មតូចធំទាំងអស់ដែលកំពុងរកទិញផេក​ មិនថា Page ធម្មតា​,​ Page Blue Verify ឬក៏​ Page VIP នោះទេខាងខ្ញុំមានលក់ជូនក្នុងតម្លៃសមរម្យ​បំផុត👌
  • មានការធានារ៉ាប់រងត្រឹមត្រូវ​ (ខូចផេក​សងផេក​)
  • មានទំនុកចិត្ត​ខ្ពស់🙏❤️
  • បច្ចប្បន្នក្រុុមការងារយើងខ្ញុំបាន និង កំពុង ផ្តល់សេវាកម្ម គ្រប់គ្រង មើលថែការពារ ជូនបណ្តាអង្គភាព ស្ថាប័នធំៗ មាន សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ ប្រមុខថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អ្នកនយោបាយ អ្នកសារព័ត៍មាន ក្រុមហ៊ុនធំៗ និង កំពូលតារាល្បីៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
👌ទំនាក់ទំនង
​☎️ 096 2018 555​ (telegram)
☎️ 097 2018 555



យល់ដឹងពីកុំព្យួទ័រ[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]

១.ដូចម្តេចដែលហៅថា Computer? 

  •  Computer​ គឺជាម៉ាស៊ីនឬ ឧបករណ៍ដែលដំណើរការមានទាំងការគណនា និងការប្រតិបត្តិការដោយផ្អែកលើការផ្តល់ទិន្ន័យតាមរយៈ ផ្នែកទន់ (Software)និង​ ផ្នែករឹង (Hardware)។វាត្រូវបានរចនាឡើងដើម្បីអនុវត្តកម្មវិធីនិងផ្ដល់នូវដំណោះស្រាយផ្សេងៗគ្នាដោយរួមបញ្ចូលនូវសមាសភាគផ្នែករឹងនិងផ្នែកទន់រួមបញ្ចូលគ្នា។

១.១ ដូចម្ដេចដែលហៅថា Software?

  • Software​ គឺជាកម្មវិធីនិងព័ត៌មានប្រតិបត្តិការណ៍ផ្សេងៗដែលប្រើដោយកុំព្យូទ័រដែលយើងមិនអាចប៉ះបាន។

១.២​ ដូចម្ដេចដែលហៅថា​ Hardware?

  • Hardware គឺជា Electronic Device ដែលអាចប្រើបានតាមពាក្យបញ្ជាដើម្បីបញ្ជូលព័ត៌មាននិងដំណើរការព័ត៌មាន។

  • ផ្នែកខាងក្រៅនៃ System Unit មានដូចជា monitor, keyboard, and mouse។
  • ផ្នែកខាងក្នុងនៃ System Unit មានដូចជា hard disk drive, motherboard, video card, Ram, CD Rom។

២.​ System Unit

  • System Unit គឺជាធុងដែលផ្ទុកសមាសធាតុជាច្រើនដែលបង្កើតបានជា Computer System ដែលមានដូចជា motherboard, CPU, RAM, Hard Disk។ សមាសធាតុដែលសំខាន់ជាងគេគឺ Microprocess និង​ Memory ដែល Microprocessor សម្រាបគ្រប់គ្រង គណនា និងផលិត​ Information ចំពោះ Memory សម្រាប់ផ្ទុកព័ត៌មានបណ្តោះអាសន្ន។​ រូបខាងក្រោមនេះជា System Unit ៖

២.១ Power Supply

  • Power Supply គឺជាដុំភ្លើងសម្រាប់បម្លែងភ្លើងពីAC ទៅ DC និងមានខ្សែរភ្ជាប់ចរន្តបញ្ជូនទៅឲ្យសមាសធាតុ Electronic របស់វានិងដើម្បីតំណាង Data និងការបញ្ជា។ខាងក្រោមនេះជារូបភាព Power Supply របស់ Computer:


២.២ CPU

  • CPU មកពីពាក្យថា Central Processing Unit ឬ Main Processor គឺជាផ្នែកគិតរបស់កុំព្យួទ័រ។ CPU មានមុខងាជាខួរក្បាលរបស់កុំព្យួទ័រ​ ហើយវាអនុវត្តពាក្យបញ្ជាធ្វើការគណនា និងធ្វើការបម្លែងជាមួយសមាសធាតុ Hardware ផ្សេងទៀតដែលត្រូវការចាំបាច់ដើម្បីដំណើរការកុំព្យួទ័រ។ CPU ជាបន្ទះតូចមួយធ្វើអំពីជាតិស៊ីលីស្យូម(Silicon) ហើយភ្ជាប់ទៅ Motherboard តាមរយះម្ចុលឆ្មារៗ។ ម្ចុលឆ្មារៗនេះត្រូវប្រមូលផ្តុំជាមួយនឹង Transistor, Resistors​ និង Capacitor (ផ្ទុកអគ្គិសនិ)។

២.៣ RAM

  • RAM មកពីពាក្យថា Random Access Memory។ វាគឺជា Memory សម្រាប់ ធ្វើការរបស់កុំព្យួទ័រ។​ RAM ផ្ទុកព័ត៌មាននិងពាក្យបញ្ជាជាបណ្តោះអាសន្ន។ ដូច្នេះពាក្យបញ្ជាទាំងអស់អាចបញ្ចេញមក RAM ដោយ CPU របស់កុំព្យួទ័រ។ RAM ត្រូវបង្កើតឡើងពីបន្ទះ RAM ដែលនៅដាច់ពីគ្នាដោយដោតជាប់ទៅលើ Motherboard នៃកុំព្យួទ័រដែលស្ថិតនៅខាងក្នុង System Unit។

២.៤ Motherboard

  • Motherboard ជាបន្ទះសៀគ្វីធំមួយនៅក្នុង System Unit ហើយជាធម្មតាវាជាកម្រាលនៃ​System Unit គ្រប់សមាសភាពអេឡិចត្រូនិចរបស់កុំព្យួទ័រត្រូវបានភ្ជាប់ទៅនឹង Motherboard តាមរយះ Connecter ផ្សេងៗ។ Motherboard ខ្លះផលិតឡើងដោយមាន​ Sound Video Universal Bus (BUS)និង SCSI (Skuzzy) របៀបនេះអាចកាត់បន្ថយ Slot ខ្លះនិងកាត់បន្ថយតំលៃទៅលើការបន្ថែមទៅលើ​ BUS។


២.៥ Hard Drive

  • Hard Disk or Hard Drive គឺជា Storage សម្រាប់រក្សាទុកឯកសារ(Data)ផ្សេង មានដូចជា image, file, voice, Videos, program install។ ជាទូទៅ Hard Disk មានពីរប្រភេទជាមូលដ្ធានគឺ Internal និង External:
- Internal Hard Disk: ត្រូវបានគេដាក់ក្នុង System Unit ដែលអាច​ ផ្ទុក និងទាញយកមកប្រើវិញបានភ្លាមៗ។ គ្រប់ Microcomputer ទាំងអស់ប្រើ Internal Hard Disk ដើម្បីផ្ទុក Operation System និង Application មួយចំនួនដូចជា Word និង Excel។
  • - External Hard Disk: នៅពេលដែល Internal Hard Disk ផ្តល់នៅដំណើរការប្រើប្រាស់បានដោយវានៅនឹងកន្លែងមិនអាចផ្លាស់ទីបាន។ External Hard Disk ជាប្រភេទអាចភ្ជាប់ជាមួយ USB ឬ Firewire port ទៅ System Unit​។ External Hard Disk អាចដាក់តាមខ្លួនបានដែលមានសុវត្ថិភាពក្នុងការការពារ Data ដែលប្រើសម្រាប់ Backup data និងអាចផ្ទេរ Data បាន។


  • ២.៦ CD/ DVD ROM
    CD/ DVD Rom ជាកន្លែងសម្រាប់Play CD​​ (Compact Disk) និង DVD (Digital Versatile Disk)។
    ៣.​ Ports
    Portsគឺជារន្ធសម្រាប់​ external device ដែលភ្ជាប់ទៅនឹង System unit។ Port ខ្លះភ្ជាប់ផ្ទាល់ទៅ System board ដោយបញ្ចូលទៅក្នុង Slots នៅលើ system board។ Port ចែកចេញជាពីរគឺៈ Standard ports និង Specialized port។

    - Standard Ports

    Microcomputer ភាគច្រើនគេផលិតមកដោយមាន Standard port ជាស្រេចសម្រាប់ភ្ជាប់ Monitor, Keyboard, Mouse ,VGA, USB port, Lan port, Audio port។

    - Specialized Ports

    បន្ថែមទៅលើ Standard port។

    ៤.​ Monitor

    គឺជា Output Device សម្រាប់Display រាល់ព័ត៌មានទាំងអស់ក្នុងទម្រង់ជារូបភាព។វាទទួលរូបភាពពី System Unit តាមរយះខ្សែ VGA or HDMI។

    ៥.​ Keyboard

    Keyboard ជាអ្វី? Keyboard គឺជាInput Device មួយដែលអនុញ្ញាតឲ្យអ្នកប្រើអាច សរសេរអក្សរ លេខ នឹងសញ្ញាផ្សេងៗបានទៅឲ្យComputerតាមរយៈការTyping។

    ៥.១ មុខងាររបស់ Keyboard

    ៥.១.១ Function keys ឬ​ F keys

    Function keys ឬ​ F keys ត្រូវបានតម្រៀបជួរនៅលើកំពូលនៃKeys board ហើយមានឈ្មោះពី F1 ដល់ F12 ។ គ្រាប់ចុចទាំងនេះដើរតួនាទីជាផ្លូវកាត់សម្រាប់មុខងារមួយចំនួនដូចជា ការរក្សាទុកឯកសារការបោះពុម្ពទិន្នន័យឬការធ្វើឱ្យទំព័រ refresh។ ឧទាហរណ៍គ្រាប់ចុច F1 ជារឿយៗត្រូវបានប្រើជាជំនួយលំនាំដើមនៅក្នុងកម្មវិធីជាច្រើន។ គ្រាប់ចុច F5 ត្រូវបានប្រើនៅក្នុងកម្មវិធីអ៊ីនធឺណិតដើម្បីធ្វើឱ្យស្រស់ឬផ្ទុកទំព័របណ្ដាញឡើងវិញ។ មុខងារនៃKeys ទាំងនេះអាចខុសអាស្រ័យលើOperation System និង Programesនីមួយៗ។



    ៥.១.២​ Direction keys ឬ​ Arrow keys

    Direction keys ឬ​ Arrow keysគឺជាkeys ដែលមានទិសដៅបួនសម្រាប់បញ្ជាឲ្យវត្ថុមួយផ្លាស់ប្តូរទីតាំងបានគឺ left arrow (back arrow), up arrow, down arrow​ និង right arrow (forward arrow)

    ៥.១.៣ Numeric keypad


    Numeric keypad ឬ​ Numpadឬ ten keyគឺជាkeys ដែលទូទៅមានចំនួន17keys វាឋិតនៅផ្នែកខាងស្តាំនៃKeyboardទាំងមូល វាមានមុខងារជាCalculatorនិងបញ្ជូលលេខ។

    ៦. Mouse

    A Computer Mouseគឺឧបករណ៍កាន់នឹងដៃជាប្រភេទInput deviceវាមានទ្រនិចមួយសម្រាប់ចង្អុលនៅលើ Monitor computer គឺហៅថាCursor ដែលរត់ចុះរត់ឡើងនៅលើកញ្ចក់​ (Monitor) Computer។ វាអាច Move, Select Text, Icons, Files, Folder​ បាន។


    ៦.១ មុខងារButton នៅលើMouse


    Author

    Contact Form

    Name

    Email *

    Message *

    Powered by Blogger.