ភាព​ខុស​គ្នា​រវាងក្រុមហ៊ុនដែលមានកន្ទុយអក្សរ Ltd និង PLC

តើអ្នក​មាន​ធ្លាប់​ឆ្ងល់​ទេថា ពាក្យ​ Ltd និង​ PLC ដែល​គេតែ​ងដាក់​នៅខាង​ចុង​នៃឈ្មោះ​ក្រុមហ៊ុន មានន័​យយ៉ាងដូច្នេះ? ហើយ​វា​មានភាព​ខុ​សយ៉ាងណាខ្លះ?
  • Ltd គឺបានមកពីពាក្យពេញថា​ private limited company សំដៅដល់​ប្រភេទក្រុមហ៊ុនឯកជន ដែលមានម្ចាស់​គ្រប់​គ្រង​តែម្នាក់​ ឬមាន​ដៃគូបណ្ដាក់​ទុនចាប់​ពីពីរនាក់​ឡើង​ទៅ។ ក្រុមហ៊ុន​ប្រភេទ​នេះមិន​អាច​ដាក់​ភាគ​ហ៊ុន​លក់​ក្នុ​ងផ្សារមូលបត្របាន​ទេ ពួកគេ​អាច​លក់​ភាគហ៊ុន​បានតែទៅកាន់ សមាជិក​គ្រួសារ មិត្តភក្តិ និងអ្នក​ទុក​ចិត្ត​ប៉ុណ្ណោះ ហើយការលក់​ភាគហ៊ុន​ក៏​ត្រូវ​មា​នការយល់ព្រមពីអ្នក​រួមហ៊ុន​ផង​ដែរ​។ លក្ខណៈពិសេស​មួយ​នៃក្រុមហ៊ុនប្រភេទ Ltd គឺ ​ប្រតិបត្តិការ​មិនត្រូវ​ការ​ប្រើនិតិវិធីស្មុគស្មាញទេ អ្វីៗគឺអាច​សម្រេច​បាន​ដោយ​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ឬជាមួយ​អ្នករួមហ៊ុន។
  • PLC  ដែល​អត្ថន័យ​ពេញបាន​មក​ពី public limited company គឺ​ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ PLC អាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង និង ក្រុមហ៊ុនឥណទាន លក់មូលបត្រ ឬអ្វីផ្សេងទៀតបានតាមចិត្ត លើកលែងច្បាប់ហាមឃាត់។