និយមន័យ ពាក្យថាទីងមោង

  • ពាក្យថា ទីងមោង គឺមកពីពាក្យថា ព្នង ម៉ូង ឬ តាម៉ូង ថា ទីងម៉ូង "ខ្លា" ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា "ទីងម៉ូងៗ" គឺថា "ខ្លាៗ" ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីងមោង ។ខ្ញុំ ដង្ហែទីមោងគឺបានជួយលើកស្ទួយវប្បធម៌ប្រពែណីកុំអោយបាត់បង់ ។
  • បញ្ជាក់ ពាក្យថា ទីងមោង នេះក្លាយមកពីពាក្យ ព្នង ឬ ម៉ូង (ខ្លា) ឬ តាម៉ូង កាលនុះក្មេងចេះតែយំ ដូច្នេះហើយដូនតាយើងបាននិយាយបន្លាចថា ព្នង ឬតាម៉ូង មកស៉ីពោះ មកចាប់យកទៅ ធ្វើមុខធ្វើមាត់លានអណ្តាតដាក់ ជាដើម....។ ជាខាងក្រោយៗទៀតមកដូនតាយើង ក៏ធ្វើជារូបរៀងឡើងដោយយកចំបើងធ្វើជារូបរៀងតាម៉ូង ឬទីងមោងឡើងដើម្បី អោយចាំចំការឬស្រែរបស់គាត់ រហូតមកដល់សម័យដូនតាយើងក្រោយមករហូតមកល់សម័យបច្ចុប្បន្ននេះ ក៏បាកធ្វើជារូបរៀងទីងមោងឡើង ដើម្បីជាជំនួយក្នុងការហែទានវស្សារ ។

  • អត្ថប្រយោជន៍គឺ បើការហែរទានវស្សារដោយប្រគោប្រកាស តែឃោសណៈស័ព្ទគឺពុទ្ធបរិស័ទមិនសូវចាប់អារម្មណ៍ទេ ។ តែបើមានទីងមោងដង្ហែអមជាមួយ ទើបមានការចាប់អារម្មណ៍ពីសំណាក់នៃពុទ្ធបរិស័ទ មកមើលឆូរឆគ្រប់គ្នា ហើយពួកគាត់បានជួយជាថិវិកា ថែមទៀតផង ។ពីមុខដូនតាយើងដង្ហែទីងមោងមានឆៃយាំ ស្គដៃទេ តែឥឡូវសូមដូរមកដាក់ធុងបាស់វិញ ដោយសារទីងមោងច្រើនចឹងហើយការលេងឆៃយាំ ឬស្គដៃ មិនសូវលឺឬមិនលឺដល់ក្រោយទេ ទើបប្តូពីឧបករណ៍តូចទៅធំដើម្បីលឺបានឆ្ងាយបន្តិច ។ និងជួយទ្រទ្រង់វិស័យពុទ្ធសាសនា ខ្ញុំ ដង្ហែទីមោងគឺបានជួយលើកស្ទួយវប្បធម៌ប្រពែណីកុំអោយបាត់បង់...។

អត្ថបទដកស្រង់ចេញពីផេក វត្តទឹកវិល - Wat Toekvil