តើអ្វីទៅគឺជា iCloud?

[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
  • iCloud គឺជាសេវាកម្មមួយក្នុងប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple ដែលអាចឲ្យយើងធ្វើការ ផ្ទុកនៅឯកសារផ្សេងៗដូចជា៖ បទចំរៀង, រូបភាព,កម្មវិធី (App) ឯកសារការិយាល័យ, លេខទូរស័ព្ធ, អ៊ីម៉ែល និង ឯកសារដទៃទៀតដែលអ្នកបាន Upload ចូល iCloud ជាដើម។ អ្វីៗដែលអ្នកបាន Upload ក្នុង iCloud នេះអ្នកក៏អាចធ្វើការចែករំលែកទៅកាន់ ឧបករណ៍ដទៃទៀតបាន ដូចជា iPhone, iPad, ipod និង Mac ជាដើម ដូចនេះអ្នកអាចធ្វើការ Share ឯកសារឲ្យគ្នាទៅវិញទៅមក និង ទាញយកនៅឯកសារទាំងនោះបានគ្រប់ពេល គ្រប់ទីកន្លែងឲ្យតែមាន internet ។

អត្ថប្រយោជន៏របស់ iCloud

  • មានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និង តាមដាននៅទូរស័ព្ទរបស់អ្នកតាមរយៈ Find my iphone...
  • ជាសេវា មិនគិតថ្លៃ ងាយស្រួលប្រើ
  • អាចផ្ទេរ ឫ ប្តូរទិន្នន័យដូចជា លេខទូរស័ព្ធ និង អ៊ីម៉ែល រវាង iPhone...... និងម៉ាស៊ីន Mac បានយ៉ាងងាយស្រួលដោយមិនបាច់ប្រើខ្សែ។
  • ប្រសិនជាអ្នករក្សាទុក លេខទូរស័ព្ធថ្មី នៅក្នុង iPhone របស់អ្នក នោះលេខថ្មីនេះ នឹងរុញទៅរក្សាទុក នៅលើ iCloud បន្ទាប់មកវានឹងរុញចូលទៅ iPad, iPod touch និងម៉ាស៊ីន Mac របស់លោកអ្នក ដោយស្វ័យប្រវត្តិ។
  • ក្នុងករណី បាត់ទូរស័ព្ធ,ធ្វើការ Restore, Reset iPhone ឫ iPad សៀវភៅទូរស័ព្ធ និង ទិន្នន័យមួយចំនួន នៅលើទូរស័ព្ទរបស់អ្នកហើយវាបានបាត់អស់ តែមិនអីទេ ព្រោះលោកអ្នក អាចទាញវាយកមកវិញតាមរយះ ប្រព័ន្ធ iCloud នេះបានយ៉ាងងាយឲ្យតែលោកអ្នកមាន Email & Pass របស់វាហើយធ្វើការ Singin ជាការស្រេច៕

បញ្ជាក់៖​​​ករណីជាប់ iCloud នឹង វិធីការពារ

  • ប្រសិនបើវាមិនមែនជា Gmail Apple ID របស់លោកអ្នកទេសូមកុំយកមកចាក់ឲ្យសោះពីព្រោះគេអាចប្ដូរនៅ Password បានគ្រប់ពេលហើយវាអាចមានបញ្ហានៅពេលក្រោយដែលយើងមិនដឹងក៏ថាបានហើយការជាប់ iCloud មានច្រើនដូចខាងក្រោម៖
  1. កុំយក Apple ID របស់គេមកដាក់ដោយមិនស្គាល់ច្បាស់លាស់
  2. កុំចាក់ iCloud ប្រសិនបើអ្នកមិនដឹងច្បាស់ពីវា
  3. ត្រូវប្រាកដថា Apple ID ដែលអ្នកប្រើគឺជារបស់អ្នកផ្ទាល់
  4. ត្រូវដឹងច្បាស់នឹងចាំនៅ ថ្ងៃ ខែ ឆ្នាំកំណើត Question ក្នុង Apple ID ជាពិសេសគឺ  Mail & Password របស់ Gmail ដែលបានយកមកបង្កើត Apple ID នោះ ដើម្បីការពារនៅពេលដែលអ្នកភ្លេច Password ឫ បញ្ហាផ្សេងៗដូចជា Unlock Account ជាដើម។ល៕

  • រាល់ព័ត៌មានផ្សេងៗអ្នកអាចទំនាក់ទំនងមកពូកយើងបានគ្រប់ពេល ឫក៏ Comment ជាសំនួរផ្សេងមកកាន់ពួកបានគ្រប់ពេលបើពួកយើងអាចឆ្លើយបានពួកយើងនឹងឆ្លើយជួន៕
  • ពូកយើងរីករាយជានិច្ចក្នុងការទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ សូមអរគុណ!៕
ប្រសិនបើពេញចិត្តនៅអ្វីដែលពូកយើងបានផ្សប់ផ្សាយ សូមជួយ Share ម្នាក់មួយ Ok