ទ្រឹស្តីដែលពាក់ព័ន្ធ
 Ms. Windows Server 2012 គឺជា NOS មួយដែលប្រើសំរាប់ដំឡើងបណ្តាញ (Network Client/Server) ប្រកប​​ដោយ Security ខ្ពស់ហើយវាក៏ស្ថិតនៅចំណោម OS ផ្សេង ទៀតផងដែរ ដូចជា Linux , Win NT Workstation , Unix , Mac OS ។ល។
ចំពោះ Windows Server 2012 Family រួមមាន​ 4ប្រភេទគឺ ៖
1.      Windows Server 2012 R2 Foundation Edition:
ត្រូវបានគេបង្កើតឡើងសំរាប់ប្រភេទក្រុមហ៊ុនខ្នាតតូចដែលវាអាចប្រើប្រាស់បានតែ 15 User តែប៉ុណ្ណោះ។
2.      Windows Server 2012 R2 Essentials Edition:
វាមានលក្ខណះស្រដៀងគ្នាទៅនឹង Standard Edition ដែរ ក៏ប៉ុន្តែវាមានកំណត់អាចប្រើប្រាស់បានតែ 25 User តែប៉ុណ្ណោះ។
3.      Windows Server 2012 R2 Standard Edition:
ត្រូវបានគេបង្កើតឡើងដើម្បីផ្គត់ផ្គង់សេវា និង ប្រភពឲ្យទៅ System ផ្សេងៗ ទៀត​​នៅ​លើ Network System ។​ ផលិតផលមួយនេះត្រូវបានគេប្រើប្រាស់ទូទៅ ចំពោះ ស្ថាប័ន ដែលមាន​លក្ខណះ Small Network ពុំចាំបាច់ទាមទារអោយមាន Server ច្រើន ធ្វើការផ្លាស់ប្តូរគ្នា ។
4.      Windows Server 2012 R2 DataCenter Edition :
ត្រូវបានគេបង្កើតឡើងសំរាប់បំពេញតំរូវការបណ្តាញ Network ដែលមានទ្រង់ ទ្រាយធំ និង​មាន​ Server ច្រើនសំរាប់ធ្វើការផ្លាស់គ្នា ។
សំគាល់ : ( ប្រៀបធៀបរវាង System Requirement នៃ Windows Server 2012 Family )
របៀបដំឡើង Window Server 2012 R2
ការរៀបចំ NOS សម្រាប់ដំឡើងលើម៉ាស៊ីន Server មានច្រើនប៉ុន្តែនៅពេលនេះ យើងខ្ញុំសូមលើកយកនូវ NOS មួយគឺ Windows Server 2012 R2 ដែលមានកា​រ​រៀប​ចំ​ជា​​បន្ត​បន្ទាប់ ដូចខាងក្រោម៖
  1. ដាក់ DVD Windows Server 2012 ចូលក្នុង Drive DVD-ROM ឫ Flash Drive
  2. ចាប់ផ្តើមដំណើរការចូលកម្មវិធី CMOS ដោយកំណត់កែ Boot មកចេញពី DVD-ROM មុនពេលចេញផ្ទាំង Massage ថា : Press any key ​to boot from CD or DVD យើងត្រូវចុចលើ បណ្តា Key ណាមួយក៏បាន ។


ដំណើរការ Boot របស់ DVD Windows
  ជ្រើសរើសភាសា និង Keyboard រួចចុចលើប៊ូតុង Next
ចុច Istall សម្រាប់ដំឡើង
  • សូមរងចាំវាកំពុង Loading 

ជ្រើសរើសប្រភេទនៃ Windows សម្រាប់ធ្វើការដំឡើង
  • ជ្រើសរើស Windows Server 2012 Standard ……. With GUI បន្ទាប់មកចុច Next=> 

License Agreement

  • Tick on R I accept.......
  • ជ្រើសរើសយក Custom Install Windows only

Type of Installation
  •  សូមជ្រើសរើស Drive Partition ណាមួយដើម្បីធ្វើការ Format Drive
  • បន្ទាប់ពីបានបែងចែក partition រួចហើយសូមចុច Next
  • បញ្ជាក់យើងខ្ញុំមិនទទួលខុសត្រូវាាល់ការបាត់បង់ទិន្នន័យឡើយ (នេះគ្រាន់តែជាការចែករំលែក) 

Installing Windows
  • បន្ទាប់មកសូមធ្វើការរងចាំទាល់តែវាដំឡើង OS ចប់សព្វគ្រប់

ធ្វើការផ្លាស់ប្តូរ Password
  • បន្ទាប់ពី Install បានបញ្ចប់មកវាទាមទារអោយ យើងធ្វើការផ្លាស់ប្តូរនូវ Password នឹង User Name
  • ត្រូវវាយលេខផង និង អក្សរផងដែលមានភាពស្មុកស្មាញទើបអាច Log ចូល បាន​ព្រោះវា មាន Security ខ្ពស់។

រងចាំរហូតទាល់តែវាដំណើរការចប់

  • ចុងបញ្ចប់យើងនឹងទទួលបាន NOS មួយយ៉ាងល្អប្រសើរសម្រាប់ប្រើប្រាស់​នៅលើ ម៉ាស៊ីន Server ដូចខាងក្រោម៖
  • បន្ទាប់ពីអ្នកបានដំឡើង នឹង ធ្វើការ Login ចប់សព្វគ្រប់មកខាងក្រោមនេះជាផ្ទាំងព័ត៌មានទូទៅរបស់ Windows Server ដែលគេហៅថា Server Manager

ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!