CPU គឺជាតួអង្គសំខាន់ជាងគេក្នុងចំណោមសមាសធាតុផ្សំទាំងអស់ និយាយឲ្យខ្លីវាគឺជាខួរក្បាល។ ប្រសិនបើអ្នកចង់បានកម្លាំងម៉ាស៊ីនខ្លាំង លឿនពេញចិត្ត អ្នកនឹងត្រូវសម្លឹងមើលប្រភេទ CPU ស៊េរីចាប់ពី Core i5 ឡើងទៅហើយ។ យើងថែមទាំងត្រូវដឹងពីជំនាន់របស់ CPU បន្ថែមទៀត ឧទាហរណ៍៖ Core i3, i5 ឬ i7 ជំនាន់ ២០១៥ ២០១៦ ឬ ២០១៧ មានន័យថា ជំនាន់កាន់ថ្មី កម្លាំងកាន់តែខ្លាំង ហើយខួរក្បាលកាន់តែឆ្លាតវៃ។
១ កុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃ (Desktop or Laptop)
intel គឺជាឈ្មោះក្រុមហ៊ុន
CORE i3, i5 ឬ i7 ជាប្រភេទ CPU កាន់តែធំ កាន់តែខ្លាំង
7th Gen ជាជំនាន់ CPU លេខ 7th តំណាងឲ្យឆ្នាំ ២០១៧
៣ អង្គចងចាំ (RAM)
RAM ជួយឲ្យកុំព្យូទ័រដើរលឿន បើកធ្វើកិច្ចការច្រើនក្នុងពេលតែមួយ តែ RAM នៅតែពឹងផ្អែក CPU ដើម្បីដំណើរការទៅបានល្អ។ បញ្ជាក់ប្រសិនបើទំហំ CPU តូចហើយស៊េរីចាស់ទៀត ទោះយើងបន្ថែមទំហំ RAM ប៉ុន្មានក៏មិនអាចជួយកុំព្យូទ័រឲ្យដើរលឿនបានដែរ។ ឧទាហរណ៍៖ CPU Core i3 តែបន្ថែមទំហំ RAM រហូតដល់ 16 GB នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដោយសារតែខួរក្បាលកុំព្យូទ័រមិនអាចហក់ដល់ល្បឿន RAM 16 GB បានទេ។
៤ អង្គផ្ទុកទិន្នន័យ (Hard Drive)
Hard Disk អាចផ្ទុកទិន្នន័យបានជាច្រើន ហើយក៏ជាសមាសធាតុសំខាន់មួយផងដែរ ក្នុងការបោះទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ ដែលគេតែងតែហៅថា Read (ទាញប្រើ) និង Write (ចម្លងដាក់)។ កាលពីមុនគេនិយមប្រើ Hard Disk Drive (HDD) ជាប្រភេទ IDE ឬ SATA ហើយទាំង ២ ប្រភេទនេះនៅមិនទាន់មានសមត្ថភាពខ្ពស់ក្នុងការ Read/Write បានរហ័សនោះទេ ដោយសារវាប្រើប្រាស់បន្ទះថាសរឹងវិលដើម្បីធ្វើការ។ បច្ចុប្បន្ននេះគេនិយមប្រើ Solid State Drive ដែលទើបចេញមកមានឈ្មោះថា SSD វាមិនបានប្រើនូវបន្ទះថាសរឹងទៀតទេ ពោល គឺវាប្រើបន្ទះឈីបដូចទៅនឹង USB Flash អីចឹងដែរ ហេតុនេះហើយការបោះទិន្នន័យរបស់វាមានល្បឿនលឿនជាង HDD ប្រភេទផ្សេងៗដល់ទៅ ៣ ដង ប៉ុន្តែ SSD វាក៏មានតម្លៃថ្លៃគួរសមផងដែរ ហើយពុំសូវជាមានទំហំផ្ទុកធំដូច HDD ទេ ។
៥ រន្ឋដោត (Port)
បើសិនជាប្រិយមិត្តមានតម្រូវការដោតភ្ជាប់ខ្សែជាច្រើន រាល់ពេលប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរជ្រើសរើសកុំព្យូទ័រដែលមានរន្ធដោតឲ្យបានគ្រប់គ្រាន់។ រន្ធដោត USB សំខាន់ជាងគេ ហើយជំនាន់របស់វាឥឡូវចេញដល់ ៣.០ ហើយដែលមានបន្ទះពណ៌ខៀវចំកណ្តាល។ ជំនាន់ថ្មីនេះអាចធ្វើការ Read/Write លឿនជាងជំនាន់ ២.០ ដល់ទៅ ៣ ដងឯណោះ ហើយបច្ចុប្បន្ននេះមានចេញដល់រន្ធ USB ប្រភេទ C ទៀត ដែលអាចធ្វើការ Read/Write លឿនជាង ៣.០ ទៅទៀត តែពុំទាន់សម្បូរបែបនៅឡើយ ព្រោះថា USB Flash គឺមិនអាចដោតត្រូវជាមួយរន្ធ USB ប្រភេទ C ទេ។
៦ – ប្រព័ន្ធដំណើរការ (Operating System)
នៅលើលោកនេះមានប្រព័ន្ធប្រតិបត្តិការ ៣ ធំៗគឺ Windows, Mac និង Linux។ ប្រិយមិត្តរាល់គ្នាប្រហែលជាធ្លាប់បានប្រើប្រាស់តែចំពោះប្រព័ន្ធប្រតិបត្តិការ Windows ទេតាមមើលទៅ រីឯ Mac និង Linux អាចថាមិនធ្លាប់សូម្បីតែឃើញ តែគុណសម្បត្តិរបស់ពួកវាមានរៀងៗខ្លួន។Windows អភិវឌ្ឈឡើងដោយក្រុមហ៊ុន Microsoft វាសម្បូរទៅដោយធនធានប្រើប្រាស់ទាំងកម្មវិធីប្រើប្រាស់ និងហ្គេម។ វាងាយស្រួលក្នុងការប្រើប្រាស់ ហើយសាកសមនឹងអ្នកប្រើប្រាស់គ្រប់កម្រិតទាំងអស់។
Mac អភិវឌ្ឈឡើងដោយក្រុមហ៊ុន Apple វាពុំសូវសម្បូរហ្គេមទេ តែពោរពេញទៅដោយកម្មវិធីមានអត្ថប្រយោជន៍ ការរចនាមានភាពទាក់ទាញ ពិបាកយល់ការប្រើប្រាស់តែមានសុវត្ថិភាពខ្ពស់ខ្លាំង។ ប្រសិនបើប្រិយមិត្តបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ច្បាស់ជាជាប់ចិត្តដកមិនរួចឡើយ។
Linux អភិវឌ្ឍឡើងដោយអ្នកជំនាញបង្កើតកម្មវិធីកុំព្យូទ័រម្នាក់ឈ្មោះ Linus Torvalds មិនតម្រូវជាមួយអ្នកប្រើប្រាស់គ្រប់គ្នាទេ ក៏មិនមានន័យថាយើងមិនអាចប្រើវាបានដែរ តែវាផ្តោតសំខាន់សម្រាប់អ្នកដែលជំនាញផ្នែក IT Network ឬ Programmer។
Android គឺជាប្រពន្ធ័ដំណើរការលើ Smart Phone ឬ Smart TV ផ្សេងៗដែលយើងប្រើសព្វថ្ងៃ