អ្វីទៅ RAM? អ្វីទៅ CPU? អ្វីទៅ VGA?

អ្វីទៅ RAM? អ្វីទៅ CPU? អ្វីទៅ VGA?

ថ្ងៃនេះខ្ញុំនឹងលើកយកនូវចំណុចខ្លះៗទាក់ទងនឹងគ្រឿងបង្គុំរបស់កុំព្យូទ័រយកមកចែករំលែកដល់សិស្សានុសិស្សទាំងអស់គ្នាដើម្បីជាចំណេះដឹងដូចខាងក្រោម។​

  • ចំណុចនេះគឺមិនពិបាកទេក្នុងការសម្រេចចិត្ត។ ប្រសិនបើកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ បំពាក់សមត្ថភាពស្មើគ្នា ច្បាស់ណាស់ថាកុំព្យូទ័រលើតុមានតម្លៃថោកជាង ដោយសារតែវាមិនបានបំពាក់ថាមពលថ្ម ហើយការផលិតឡើងមិនចាំបាច់ បង្រួមគ្រឿងក្នុងឲ្យតូចៗ ដូចកុំព្យូទ័រយួរដៃនោះទេ។ ប៉ុន្តែបើនិយាយរឿងកម្លាំងម៉ាស៊ីនគឺមិនអាចប្រៀបផ្ទឹមជាមួយនឹងកុំព្យូទ័រលើតុបានទេ បើទោះជាវាមានតម្លៃថោកជាងក៏ដោយ។ ត្រង់ចំណុចនេះប្រសិនបើប្រិយមិត្តចង់សម្រេចចិត្តទិញ នឹងត្រូវពិចារណាបន្ថែមទៀតថា តើទិញយកប្រើប្រាស់នៅមួយកន្លែង ឬយកប្រើប្រាស់គ្រប់ទីកន្លែង។

២ អង្គប្រតិបត្តិ (CPU)

  • CPU គឺជាតួអង្គសំខាន់ជាងគេក្នុងចំណោមសមាសធាតុផ្សំទាំងអស់ និយាយឲ្យខ្លីវាគឺជាខួរក្បាល។ ប្រសិនបើអ្នកចង់បានកម្លាំងម៉ាស៊ីនខ្លាំង លឿនពេញចិត្ត អ្នកនឹងត្រូវសម្លឹងមើលប្រភេទ CPU ស៊េរីចាប់ពី Core i5 ឡើងទៅហើយ។ យើងថែមទាំងត្រូវដឹងពីជំនាន់របស់ CPU បន្ថែមទៀត ឧទាហរណ៍៖ Core i3, i5 ឬ i7 ជំនាន់ ២០១៥ ២០១៦ ឬ ២០១៧ មានន័យថា ជំនាន់កាន់ថ្មី កម្លាំងកាន់តែខ្លាំង ហើយខួរក្បាលកាន់តែឆ្លាតវៃ។

១ កុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃ (Desktop or Laptop)

  1. intel គឺជាឈ្មោះក្រុមហ៊ុន
  2. CORE i3, i5 ឬ i7 ជាប្រភេទ CPU កាន់តែធំ កាន់តែខ្លាំង
  3. 7th Gen ជាជំនាន់ CPU លេខ 7th តំណាងឲ្យឆ្នាំ ២០១៧

៣ អង្គចងចាំ (RAM)

  • RAM ជួយឲ្យកុំព្យូទ័រដើរលឿន បើកធ្វើកិច្ចការច្រើនក្នុងពេលតែមួយ តែ RAM នៅតែពឹងផ្អែក CPU ដើម្បីដំណើរការទៅបានល្អ។ បញ្ជាក់ប្រសិនបើទំហំ CPU តូចហើយស៊េរីចាស់ទៀត ទោះយើងបន្ថែមទំហំ RAM ប៉ុន្មានក៏មិនអាចជួយកុំព្យូទ័រឲ្យដើរលឿនបានដែរ។ ឧទាហរណ៍៖ CPU Core i3 តែបន្ថែមទំហំ RAM រហូតដល់ 16 GB នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដោយសារតែខួរក្បាលកុំព្យូទ័រមិនអាចហក់ដល់ល្បឿន RAM 16 GB បានទេ។

៤ អង្គផ្ទុកទិន្នន័យ (Hard Drive)

  • Hard Disk អាចផ្ទុកទិន្នន័យបានជាច្រើន ហើយក៏ជាសមាសធាតុសំខាន់មួយផងដែរ ក្នុងការបោះទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ ដែលគេតែងតែហៅថា Read (ទាញប្រើ) និង Write (ចម្លងដាក់)។ កាលពីមុនគេនិយមប្រើ Hard Disk Drive (HDD) ជាប្រភេទ IDE ឬ SATA ហើយទាំង ២ ប្រភេទនេះនៅមិនទាន់មានសមត្ថភាពខ្ពស់ក្នុងការ Read/Write បានរហ័សនោះទេ ដោយសារវាប្រើប្រាស់បន្ទះថាសរឹងវិលដើម្បីធ្វើការ។ បច្ចុប្បន្ននេះគេនិយមប្រើ Solid State Drive ដែលទើបចេញមកមានឈ្មោះថា SSD វាមិនបានប្រើនូវបន្ទះថាសរឹងទៀតទេ ពោល គឺវាប្រើបន្ទះឈីបដូចទៅនឹង USB Flash អីចឹងដែរ ហេតុនេះហើយការបោះទិន្នន័យ​របស់វាមានល្បឿនលឿនជាង​ HDD ប្រភេទផ្សេងៗដល់ទៅ ៣ ដង​ ប៉ុន្តែ SSD វាក៏មានតម្លៃថ្លៃគួរសមផងដែរ ហើយពុំសូវជាមានទំហំផ្ទុកធំដូច HDD ទេ ។

៥ រន្ឋដោត (Port)

  • បើសិនជាប្រិយមិត្តមានតម្រូវការដោតភ្ជាប់ខ្សែជាច្រើន រាល់ពេលប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរជ្រើសរើសកុំព្យូទ័រដែលមានរន្ធដោតឲ្យបានគ្រប់គ្រាន់។ រន្ធដោត USB សំខាន់ជាងគេ​ ហើយជំនាន់របស់វាឥឡូវចេញដល់ ៣.០ ហើយដែលមានបន្ទះពណ៌ខៀវចំកណ្តាល។ ជំនាន់ថ្មីនេះអាចធ្វើការ Read/Write លឿនជាងជំនាន់ ២.០ ដល់ទៅ ៣ ដងឯណោះ ហើយបច្ចុប្បន្ននេះមានចេញដល់រន្ធ USB ប្រភេទ C ទៀត ដែលអាចធ្វើការ Read/Write លឿនជាង ៣.០ ទៅទៀត តែពុំទាន់សម្បូរបែបនៅឡើយ ព្រោះថា USB Flash គឺមិនអាចដោតត្រូវជាមួយរន្ធ USB ប្រភេទ C ទេ។

៦ – ប្រព័ន្ធដំណើរការ (Operating System)


  • នៅលើលោកនេះមានប្រព័ន្ធប្រតិបត្តិការ ៣ ធំៗគឺ Windows, Mac និង Linux។ ប្រិយមិត្តរាល់គ្នាប្រហែលជាធ្លាប់បានប្រើប្រាស់តែចំពោះប្រព័ន្ធប្រតិបត្តិការ Windows ទេតាមមើលទៅ រីឯ Mac និង Linux អាចថាមិនធ្លាប់សូម្បីតែឃើញ តែគុណសម្បត្តិរបស់ពួកវាមានរៀងៗខ្លួន។Windows អភិវឌ្ឈឡើងដោយក្រុមហ៊ុន Microsoft វាសម្បូរទៅដោយធនធានប្រើប្រាស់ទាំងកម្មវិធីប្រើប្រាស់ និងហ្គេម។ វាងាយស្រួលក្នុងការប្រើប្រាស់ ហើយសាកសមនឹងអ្នកប្រើប្រាស់គ្រប់កម្រិតទាំងអស់។
  • Mac អភិវឌ្ឈឡើងដោយក្រុមហ៊ុន Apple វាពុំសូវសម្បូរហ្គេមទេ​​ តែពោរពេញទៅដោយកម្មវិធីមានអត្ថប្រយោជន៍ ការរចនាមានភាពទាក់ទាញ ពិបាកយល់ការប្រើប្រាស់តែមានសុវត្ថិភាពខ្ពស់ខ្លាំង។ ប្រសិនបើប្រិយមិត្តបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ច្បាស់ជាជាប់ចិត្តដកមិនរួចឡើយ។
  • Linux អភិវឌ្ឍឡើងដោយអ្នកជំនាញបង្កើតកម្មវិធីកុំព្យូទ័រម្នាក់ឈ្មោះ Linus Torvalds មិនតម្រូវជាមួយអ្នកប្រើប្រាស់គ្រប់គ្នាទេ ក៏មិនមានន័យថាយើងមិនអាចប្រើវាបានដែរ តែវាផ្តោតសំខាន់សម្រាប់អ្នកដែលជំនាញផ្នែក IT Network ឬ Programmer។
  • Android គឺជាប្រពន្ធ័ដំណើរការលើ Smart Phone ឬ Smart TV ផ្សេងៗដែលយើងប្រើសព្វថ្ងៃ

៧ – អង្គប្រតិបត្តិក្រាហ្វិក (Graphic Card Proccesor ឬ VGA)

  • ជាធម្មតាកុំព្យូទ័រគ្រប់ប្រភេទតែងតែភ្ជាប់មកស្រេចជាមួយអង្គប្រតិបត្តិក្រាហ្វិក ដែលគេតែងហៅថា VGA ជាប់ (Intergrated) តែនេះមិនមែនជា VGA ដែលមានឥទ្ធិពលខ្លាំងនោះទេ ហើយប្រសិនបើលោកអ្នកជាមនុស្សចូលចិត្តលេងហ្គេមថែមទៀតនោះ គឺច្បាស់ណាស់ថានឹងត្រូវការ VGA បន្ថែមលើសហ្នឹង ដែលគេតែងហៅថា VGA ដាច់ (Dedicated)។ VGA ដាច់ដែលពេញនិយមសព្វថ្ងៃនេះមាន ២ ប្រភេទ គឺ AMD Radeon និង nVidia GeForce ហើយវាសុទ្ធតែអាចគាំទ្រការលេងហ្គេមបានល្អដូចគ្នា ប៉ុន្តែក៏អាស្រ័យលើទំហំរបស់វាផងដែរ។ ជាធម្មតា VGA គឺមិនមែនចេះតែអាចទិញថែមបានទេ គឺអាស្រ័យលើបន្ទះឈីបកុំព្យូទ័រអាចបន្ថែមបាន ឬអត់។ រាល់ពេលដែលយើងទិញ គួរណាស់ត្រូវសួរគេជាមុនអំពី VGA ដាច់។ បើសិនជាអាចទទួលបានអង្គប្រតិបត្តិក្រាហ្វិក nVidia GeForce ស៊េរី GTX 980 ទំហំ 4 GB GDDR5 នឹងជាការប្រសើរសម្រាប់អ្នកចូលចិត្តលេងហ្គេមខ្នាតធំ។ បញ្ជាក់៖ មិនមែនត្រឹមតែលេងហ្គេមបានទេ វាថែមទាំងប្រសើរសម្រាប់អ្នកជំនាញកាត់តវីដេអូផងដែរ។

៨ – អេក្រង់ (Display)

  • សុខភាពភ្នែកជារឿងសំខាន់ណាស់ ហើយបច្ចុប្បន្នការប្រើប្រាស់កុំព្យូទ័រកាន់តែសម្បូរបែប ក៏ដូចជាការប្រើភ្នែកសម្លឹងចំអេក្រង់កុំព្យូទ័រកាន់តែយូរៗទៅ។ យើងក៏ត្រូវតែជ្រើសរើសយកអេក្រង់ដែលមានគុណភាពល្អដូចគ្នាដែរ។ អេក្រង់ល្អមិនល្អសំខាន់់លើខ្នាត (Resolution) របស់វា យើងត្រូវដឹងថាទំហំ Resolution កាន់តែធំ ការបញ្ចាំងរូបភាពលើអេក្រង់កាន់តែច្បាស់ល្អ ឧទាហរណ៍៖ Resolution ធម្មតាត្រឹមតែ 1366 x 768 រីឯ Resolution ដែលច្បាស់គឺ 2560 x 1600 (នេះជាខ្នាតរបស់កុំព្យូទ័រ Macbook Pro ប្រភេទ Retina Display) បច្ចុប្បន្ននេះមានចេញ Resolution រហូតដល់ 4k គិតជាខ្នាត 3840 x 2160 ប៉ុន្តែវាពុំទាន់មានសម្បូរបែបនោះទេ។

៩ – ថាមពលថ្ម​ (Battery)

  • ចំណុចនេះ ប្រសិនជាយើងជ្រើសរើសយកកុំព្យូទ័រយួរដៃ យើងនឹងត្រូវយល់ពីរបៀបត្រួតពិនិត្យថ្ម។ ជាទូទៅថាមពលថ្មដែលភ្ជាប់ស្រេចនៅលើកុំព្យូទ័រ អាចប្រើប្រាស់បានខ្ទង់​ ២ ទៅ ៤ ម៉ោងអីប៉ុណ្ណោះ។ ថាមពលថ្មកាន់តែយូរអាស្រ័យលើ mAh កាន់តែធំ។​ ឧទាហរណ៍៖ 3095 mAh បានសេចក្តីថាយើងអាចប្រើប្រាស់វាបានខ្ទង់ 3 ម៉ោង និយាយរួមគឺ 1000 mAh ប្រហែល ១ ម៉ោង។ បើទទួលបានថាមពលថ្មទាបពេក អ្នកនឹងមានវិប្បដិសារី ក្រោយពេលយកមកប្រើប្រាស់។

  • អត្ថបទពី ៖ postnews.com.kh និង កែសម្រួលឡើងវិញដោយខ្ញុំបាទ ប៊ុន្ថន

រទិញកុំព្យូទ័រថ្មីមួយយកមកប្រើ មិនមែនជារឿងងាយស្រួលនោះទេ។ ប្រភេទកុំព្យូទ័រមានខុសៗគ្នាជាច្រើន ហើយតម្លៃក៏ខុសគ្នាទៅតាមហ្នឹងដែរ

Post a Comment

អរគុណសម្រាប់ការគាំទ្រ..! Thank you for Support..! Please Comment & share......

[facebook] [blogger]

Author

Contact Form

Name

Email *

Message *

Powered by Blogger.