២.៤ Motherboard
- Motherboard ជាបន្ទះសៀគ្វីធំមួយនៅក្នុង System Unit ហើយជាធម្មតាវាជាកម្រាលនៃSystem Unit គ្រប់សមាសភាពអេឡិចត្រូនិចរបស់កុំព្យួទ័រត្រូវបានភ្ជាប់ទៅនឹង Motherboard តាមរយះ Connecter ផ្សេងៗ។ Motherboard ខ្លះផលិតឡើងដោយមាន Sound Video Universal Bus (BUS)និង SCSI (Skuzzy) របៀបនេះអាចកាត់បន្ថយ Slot ខ្លះនិងកាត់បន្ថយតំលៃទៅលើការបន្ថែមទៅលើ BUS។
២.៥ Hard Drive
-           Hard Disk or Hard Drive គឺជា Storage សម្រាប់រក្សាទុកឯកសារ(Data)ផ្សេង មានដូចជា image, file, voice, Videos, program install។ ជាទូទៅ Hard Disk មានពីរប្រភេទជាមូលដ្ធានគឺ Internal និង External:
- Internal Hard Disk: ត្រូវបានគេដាក់ក្នុង System Unit ដែលអាច ផ្ទុក និងទាញយកមកប្រើវិញបានភ្លាមៗ។ គ្រប់ Microcomputer ទាំងអស់ប្រើ Internal Hard Disk ដើម្បីផ្ទុក Operation System និង Application មួយចំនួនដូចជា Word និង Excel។
- External Hard Disk: នៅពេលដែល Internal Hard Disk ផ្តល់នៅដំណើរការប្រើប្រាស់បានដោយវានៅនឹងកន្លែងមិនអាចផ្លាស់ទីបាន។ External Hard Disk ជាប្រភេទអាចភ្ជាប់ជាមួយ USB ឬ Firewire port ទៅ System Unit។ External Hard Disk អាចដាក់តាមខ្លួនបានដែលមានសុវត្ថិភាពក្នុងការការពារ Data ដែលប្រើសម្រាប់ Backup data និងអាចផ្ទេរ Data បាន។ ២.៦ CD/ DVD ROM 
CD/ DVD Rom ជាកន្លែងសម្រាប់Play CD (Compact Disk) និង DVD (Digital Versatile Disk)។ 
៣. Ports 
Portsគឺជារន្ធសម្រាប់ external device ដែលភ្ជាប់ទៅនឹង System unit។ Port ខ្លះភ្ជាប់ផ្ទាល់ទៅ System board ដោយបញ្ចូលទៅក្នុង Slots នៅលើ system board។ Port ចែកចេញជាពីរគឺៈ Standard ports និង Specialized port។ 
- Standard Ports 
        Microcomputer ភាគច្រើនគេផលិតមកដោយមាន Standard port ជាស្រេចសម្រាប់ភ្ជាប់ Monitor, Keyboard, Mouse ,VGA, USB port, Lan port, Audio port។ 
- Specialized Ports 
បន្ថែមទៅលើ Standard port។ 
៤. Monitor 
គឺជា Output Device សម្រាប់Display រាល់ព័ត៌មានទាំងអស់ក្នុងទម្រង់ជារូបភាព។វាទទួលរូបភាពពី System Unit តាមរយះខ្សែ VGA or HDMI។ 
៥. Keyboard 
Keyboard ជាអ្វី? Keyboard គឺជាInput Device មួយដែលអនុញ្ញាតឲ្យអ្នកប្រើអាច សរសេរអក្សរ លេខ នឹងសញ្ញាផ្សេងៗបានទៅឲ្យComputerតាមរយៈការTyping។ 
៥.១ មុខងាររបស់ Keyboard 
៥.១.១ Function keys ឬ F keys 
            Function keys ឬ F keys ត្រូវបានតម្រៀបជួរនៅលើកំពូលនៃKeys board ហើយមានឈ្មោះពី F1 ដល់ F12 ។ គ្រាប់ចុចទាំងនេះដើរតួនាទីជាផ្លូវកាត់សម្រាប់មុខងារមួយចំនួនដូចជា ការរក្សាទុកឯកសារការបោះពុម្ពទិន្នន័យឬការធ្វើឱ្យទំព័រ refresh។ ឧទាហរណ៍គ្រាប់ចុច F1 ជារឿយៗត្រូវបានប្រើជាជំនួយលំនាំដើមនៅក្នុងកម្មវិធីជាច្រើន។ គ្រាប់ចុច F5 ត្រូវបានប្រើនៅក្នុងកម្មវិធីអ៊ីនធឺណិតដើម្បីធ្វើឱ្យស្រស់ឬផ្ទុកទំព័របណ្ដាញឡើងវិញ។ មុខងារនៃKeys ទាំងនេះអាចខុសអាស្រ័យលើOperation System និង Programesនីមួយៗ។   
៥.១.២ Direction keys ឬ Arrow keys 
Direction keys ឬ Arrow keysគឺជាkeys ដែលមានទិសដៅបួនសម្រាប់បញ្ជាឲ្យវត្ថុមួយផ្លាស់ប្តូរទីតាំងបានគឺ left arrow (back arrow), up arrow, down arrow និង right arrow (forward arrow) 
៥.១.៣ Numeric keypad  
           Numeric keypad ឬ Numpadឬ ten keyគឺជាkeys ដែលទូទៅមានចំនួន17keys វាឋិតនៅផ្នែកខាងស្តាំនៃKeyboardទាំងមូល វាមានមុខងារជាCalculatorនិងបញ្ជូលលេខ។ 
៦. Mouse 
 A Computer Mouseគឺឧបករណ៍កាន់នឹងដៃជាប្រភេទInput deviceវាមានទ្រនិចមួយសម្រាប់ចង្អុលនៅលើ Monitor computer គឺហៅថាCursor ដែលរត់ចុះរត់ឡើងនៅលើកញ្ចក់ (Monitor) Computer។ វាអាច Move, Select Text, Icons, Files, Folder បាន។ 
៦.១ មុខងារButton នៅលើMouse