សិក្សារអំពី Labels (Tags) នៅក្នុង ChatKh
🙏សួស្ដីបងៗទាំងអស់គ្នា ថ្ងៃនេះយើងមកសិក្សារអំពីមុខងារ Labels (Tags) នៅក្នុង ChatKh ទាំងអស់គ្នា។

📌មេរៀននេះគឺសំខាន់សម្រាប់បងៗដែលប្រើប្រាស់ Chatkh ក្នុងគោលបំណងចង់ធ្វើការបែងចែកប្រភេទនៃអតិថិជនគោលដៅរបស់យើងឲ្យត្រូវតាមស្ដង់ដារ ដូចនេះសូមចំណាយពេលអាន និង អនុវត្តទាំងអស់គ្នា👌

Labels (ស្លាក) នៅក្នុង ChatKh គឺជាអ្វី?
- Labels អនុញ្ញាតឱ្យអ្នកបង្កើតស្លាកផ្ទាល់ខ្លួន (ឧទាហរណ៍៖ "អតិថិជន VIP", "អ្នកចាប់អារម្មណ៍", "បានទិញរួច", "Lead In Progress" ជាដើម) ដើម្បីដាក់លើការសន្ទនា ឬអ្នកប្រើប្រាស់នីមួយៗ។ នេះជួយអ្នកឱ្យងាយស្រួលស្វែងរក និងគ្រប់គ្រងការសន្ទនា។
- ការកំណត់គោលដៅ (Targeting): នៅក្នុងមុខងារផ្សព្វផ្សាយ (Broadcasting) របស់ Chatkh អ្នកអាចប្រើ Labels ដើម្បីផ្ញើសារទៅកាន់ក្រុមអ្នកប្រើប្រាស់ជាក់លាក់។ ឧទាហរណ៍៖ អ្នកអាចផ្ញើការផ្សព្វផ្សាយ ពិសេសទៅកាន់តែ "អតិថិជន VIP"។
- ការប្រើប្រាស់ក្នុង Bot Flow: នៅក្នុង Bot Manager (Visual Flow Builder) របស់ Chatkh អ្នកអាច៖
- ភ្ជាប់ Labels ទៅនឹង Postback, Quick Reply ឬ Bot Flow ទាំងមូល ដើម្បីកំណត់ចំណាត់ថ្នាក់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ នៅពេលពួកគេធ្វើអន្តរកម្មជាមួយ Bot របស់អ្នក។
- ប្រើ Labels សម្រាប់ការបែងចែកសកម្មភាព Bot ទៅតាមចំណាត់ថ្នាក់របស់អ្នកប្រើប្រាស់។
- Live Chat: នៅក្នុង Live Chat អ្នកអាចដាក់ Labels ដោយដៃទៅលើអ្នកប្រើប្រាស់ម្នាក់ៗដើម្បីជួយអ្នកផ្តល់សេវាឱ្យដឹងពីស្ថានភាព ឬប្រភេទរបស់អតិថិជននោះ។
សរុបមក Labels គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបែងចែក និងធ្វើឱ្យមានលក្ខណៈផ្ទាល់ខ្លួននូវការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអតិថិជននៅក្នុងប្រព័ន្ធ Chatkh ។
របៀបបង្កើត និង បែងចែកប្រភេទ Labels
✔️ បង្កើត Labels : លោកអ្នកអាចបង្កើតបានច្រើនរបៀប តែជាទូទៅគឺយើងបង្កើត ក្នុង Subscriber Manager គឺងាយស្រួលជាង។
✨ ឧទាហរណ៍ ៖ ប្រសិនបើអ្នកមានអតិថិជនសរុប ៥០០ នាក់ អ្នកអាចបែងចែកពួកគេជាបីប្រភេទដូចខាងក្រោម ៖
✔️ Label Promotion : សម្រាប់អតិថិជនដែលអ្នកចង់ផ្ញើសារផ្សព្វផ្សាយពិសេស។ អ្នកអាចជ្រើសរើសអតិថិជនទាំងនេះដោយដៃតាមរយៈ Inbox page ដើម្បីធានាថាការផ្ញើសារចំគោលដៅ ១០០%។✔️ Label Follow Up : សម្រាប់អតិថិជនដែលអ្នកចង់សួរនាំអំពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។ នេះជួយបង្កើនទំនុកចិត្ត និងអាចជំរុញឱ្យពួកគេទិញបន្ថែមទៀត។
✔️ Label VIP : សម្រាប់អតិថិជនសំខាន់ៗដែលតែងតែគាំទ្រអ្នក។ ការដាក់ពួកគេក្នុងក្រុមនេះអនុញ្ញាតឱ្យអ្នកផ្តល់ជូននូវព័ត៌មាន ឬប្រូម៉ូសិនពិសេសៗមុនគេ ដើម្បីបង្ហាញពីការដឹងគុណ។
✔️ លោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលត្រូវតាមគោលបំណងដែលចង់ផ្ញើសារឬបែងចែកទៅតាមប្រភេទនៃ Label ផ្សេងៗគ្នាដែលលោកអ្នកបានបង្កើត រួចចុចត្រង់ Options យកពាក្យថា Assign labels to selected subscribers ជាការស្រេច។
✔️ ប្រសិនបើលោកអ្នកបានជ្រើសរើស Labels រួចហើយៗចង់ធ្វើការបន្លាស់ទីទៅកាន់ Labels ផ្សេងៗទៀតលោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលចង់ Move ទៅកាន់ Labels ផ្សេងដែលត្រូវតាមគោលបំណងអ្នកគឺជាការស្រេច។
✔️ ប្រសិនលោកអ្នកបានជ្រើសរើសបែងចែក Subscriber ទៅតាមប្រភេទនៃ អតិថិជន រួចរាល់ហើយ លោកអ្នកចង់ធ្វើការចាប់យកអ្នកដែលនៅសេសសល់ លោកអ្នកគ្រាន់តែចុចត្រង់ពាក្យថា Without Label នោះនិងបង្ហាញរាល់ Subscriber ដែលមិនទាន់បាន Add ចូលក្នុង Labels ណាមួយ ដូចនេះលោកអ្នកអាចធ្វើការ Move ឬ Assign ទៅកាន់ Labels ណាមួយដែលលោកអ្នកគិតថាចង់ធ្វើការរៀបចំគឺជាការស្រេច។
✍️ ការប្រើ Labels ជួយឱ្យអ្នកគ្រប់គ្រងអតិថិជនបានកាន់តែងាយស្រួល និងផ្ញើសារទៅកាន់ក្រុមគោលដៅនីមួយៗបានត្រឹមត្រូវ។
📑 សិក្សារអំពី Labels
📑 សិក្សារអំពី Messenger Broadcasting
--------------ℹ️ បញ្ជាក់ ៖ មុខងារ Enable Auto Scan & Scan នេះសម្រាប់តែអ្នកបានបង់ប្រាក់កញ្ចប់តម្លៃ Business ប៉ុណ្ណោះ👌
📌 តែសម្រាប់បងៗដែលកំពុងប្រើប្រាស់ ChatKH ស្រាប់ក៏អាចប្រើប្រាស់បានដូចគ្នា គ្រាន់តែមិនអាច Scan Subscriber បាន👌
--------------
🚀ប្រសិនលោកអ្នកមានតម្រូវការអាចឆាតមក Admin បានដើម្បីទទួលបានមុខងារនេះដូចគ្នា👌--------------= Free Test 7days✔️Register here: https://www.chatkh.com--------------✨ មេរៀន ChatKH ផ្សេងៗជាច្រើនទៀត https://www.chatkh.com/rean/index.html--------------💬 សំណួរ និង ដំណោះស្រាយTelegram Channel : https://t.me/ChatKH_855--------------📞 ទំនាក់ទំនងការងារFor Work : https://t.me/ChatKH_Support
= Free Test 7days
✔️Register here: https://www.chatkh.com
--------------
✨ មេរៀន ChatKH ផ្សេងៗជាច្រើនទៀត https://www.chatkh.com/rean/index.html
--------------
💬 សំណួរ និង ដំណោះស្រាយ
Telegram Channel : https://t.me/ChatKH_855
--------------
📞 ទំនាក់ទំនងការងារ
For Work : https://t.me/ChatKH_Support