របៀបដំឡើង Window Server 2012 R2

ទ្រឹស្តីដែលពាក់ព័ន្ធ
Ms. Windows Server 2012 គឺជា NOS មួយដែលប្រើសំរាប់ដំឡើងបណ្តាញ (Network Client/Server) ប្រកបដោយ Security ខ្ពស់ហើយវាក៏ស្ថិតនៅចំណោម OS ផ្សេង ទៀតផងដែរ ដូចជា Linux , Win NT Workstation , Unix , Mac OS ។ល។
ចំពោះ Windows Server 2012 Family រួមមាន 4ប្រភេទគឺ ៖
1. Windows Server 2012 R2 Foundation Edition:
ត្រូវបានគេបង្កើតឡើងសំរាប់ប្រភេទក្រុមហ៊ុនខ្នាតតូចដែលវាអាចប្រើប្រាស់បានតែ 15 User តែប៉ុណ្ណោះ។
2. Windows Server 2012 R2 Essentials Edition:
វាមានលក្ខណះស្រដៀងគ្នាទៅនឹង Standard
Edition ដែរ ក៏ប៉ុន្តែវាមានកំណត់អាចប្រើប្រាស់បានតែ 25 User តែប៉ុណ្ណោះ។
3. Windows Server 2012 R2 Standard Edition:
ត្រូវបានគេបង្កើតឡើងដើម្បីផ្គត់ផ្គង់សេវា និង ប្រភពឲ្យទៅ System ផ្សេងៗ ទៀតនៅលើ Network System ។
ផលិតផលមួយនេះត្រូវបានគេប្រើប្រាស់ទូទៅ ចំពោះ ស្ថាប័ន ដែលមានលក្ខណះ
Small Network ពុំចាំបាច់ទាមទារអោយមាន Server ច្រើន ធ្វើការផ្លាស់ប្តូរគ្នា
។
4. Windows Server 2012 R2 DataCenter Edition :
ត្រូវបានគេបង្កើតឡើងសំរាប់បំពេញតំរូវការបណ្តាញ
Network ដែលមានទ្រង់ ទ្រាយធំ និងមាន Server ច្រើនសំរាប់ធ្វើការផ្លាស់គ្នា ។
សំគាល់ : ( ប្រៀបធៀបរវាង System
Requirement នៃ Windows Server 2012 Family )

របៀបដំឡើង Window Server 2012 R2
ការរៀបចំ NOS សម្រាប់ដំឡើងលើម៉ាស៊ីន Server មានច្រើនប៉ុន្តែនៅពេលនេះ
យើងខ្ញុំសូមលើកយកនូវ NOS មួយគឺ Windows
Server 2012 R2 ដែលមានការរៀបចំជាបន្តបន្ទាប់ ដូចខាងក្រោម៖- ដាក់ DVD Windows Server 2012 ចូលក្នុង Drive DVD-ROM ឫ Flash Drive
- ចាប់ផ្តើមដំណើរការចូលកម្មវិធី CMOS ដោយកំណត់កែ Boot មកចេញពី DVD-ROM មុនពេលចេញផ្ទាំង Massage ថា : Press any key to boot from CD or DVD យើងត្រូវចុចលើ បណ្តា Key ណាមួយក៏បាន ។
ដំណើរការ Boot របស់ DVD Windows
ជ្រើសរើសភាសា និង Keyboard រួចចុចលើប៊ូតុង Next

ចុច Istall សម្រាប់ដំឡើង
- សូមរងចាំវាកំពុង Loading
ជ្រើសរើសប្រភេទនៃ Windows សម្រាប់ធ្វើការដំឡើង
- ជ្រើសរើស Windows Server 2012 Standard ……. With GUI បន្ទាប់មកចុច Next=>
License Agreement
- Tick on R I accept.......
- ជ្រើសរើសយក Custom Install Windows only
Type of Installation
- សូមជ្រើសរើស Drive Partition ណាមួយដើម្បីធ្វើការ Format Drive
- បន្ទាប់ពីបានបែងចែក partition រួចហើយសូមចុច Next
- បញ្ជាក់យើងខ្ញុំមិនទទួលខុសត្រូវាាល់ការបាត់បង់ទិន្នន័យឡើយ (នេះគ្រាន់តែជាការចែករំលែក)
Installing Windows
- បន្ទាប់មកសូមធ្វើការរងចាំទាល់តែវាដំឡើង OS ចប់សព្វគ្រប់
ធ្វើការផ្លាស់ប្តូរ Password
- បន្ទាប់ពី Install បានបញ្ចប់មកវាទាមទារអោយ យើងធ្វើការផ្លាស់ប្តូរនូវ Password នឹង User Name
- ត្រូវវាយលេខផង និង អក្សរផងដែលមានភាពស្មុកស្មាញទើបអាច Log ចូល បានព្រោះវា មាន Security ខ្ពស់។
រងចាំរហូតទាល់តែវាដំណើរការចប់
- ចុងបញ្ចប់យើងនឹងទទួលបាន NOS មួយយ៉ាងល្អប្រសើរសម្រាប់ប្រើប្រាស់នៅលើ ម៉ាស៊ីន Server ដូចខាងក្រោម៖
- បន្ទាប់ពីអ្នកបានដំឡើង នឹង ធ្វើការ Login ចប់សព្វគ្រប់មកខាងក្រោមនេះជាផ្ទាំងព័ត៌មានទូទៅរបស់ Windows Server ដែលគេហៅថា Server Manager
ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!