របៀបបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook
- សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកគន្លឹះមួយនិយាយអំពី របៀបនៃបង្កើតស៊ុមឲ្យគេតាំងលើ Profile Facebook របស់គេ ភាគច្រើនប្រាកដជាអ្នកទាំងអស់គ្នាធ្លាប់ឃើញហើយតាម Profile Facebook របស់គេមួយចំនួនដូចជា៖ ការតាំងនូវទង់ជាតិ, Club បាល់ទាត់, អីផ្សេងៗចឹងទៅ។ល៕ ចឹងកុំឲ្យវែងឆ្ងាយសូមមើលការអនុវត្តន៏ទាំងអស់គ្នា៖
- ជាដំបូងអ្នកត្រូវកំណត់ទំហំឲ្យបានត្រឹមត្រូវតាម Profile របស់ Facebook
- បន្ទាប់មកអ្នកត្រូវ Design អ្វីដែលអ្នកចង់ឲ្យគេយកទៅប្រើប្រាស់ តាំង Profile របស់គេ
- បន្ទាប់ពីបាន Design រួចមកសូមចូលទៅកាន់កម្មវិធី Browser ណាមួយ រួចវាយពាក្យថា Facebook Camera Effect
- បន្ទាប់មកចុចត្រង់ពាក្យថា Create a Frame ដើម្បីធ្វើការបង្កើត Frame
- សូមចុចត្រង់ពាក្យថា Get Started ដើម្បីបន្តដំណើរទៅមុខទៀត
- បន្ទាប់មកធ្វើការ Upload នូវ Frame ដែលអ្នកបាន Design ក្នុង Photoshop រួចទាញវាឲ្យស្មើរ
- បន្ទាប់មកសូមបំពេញព័ត៌មានមួយចំនួន ឈ្មោះ Frame......រួចចុច Next
- បន្ទាប់មកវាធ្វើការ Preview អ្វីដែលអ្នកបានបង្កើត
- ផ្ទាំងនេះវាបញ្ជាក់ប្រាប់ថា Frame របស់អ្នក Facebook ធ្វើការពិនិត្យមុននឹង អនុញ្ញាតិ
- ដើម្បីមើលលទ្ធផលសូមចុចត្រង់ពាក្យ Manage បញ្ជាក់ពាក្យថា In Review មានន័យថា Facebook មិនទាន់បានអនុញ្ញាតិនៅឡើយទេ ចំណែកឯពាក្យថា Active មានន័យថាវាកំពុងតែដំណើរការ User មានន័យថា មានគេកំពុងប្រើប្រាស់ Frame របស់យើង......
- ខាងក្រោមនេះសុទ្ធតែជា Frame ដែលអ្នក Create ជាច្រើនបានបង្កើតឲ្យយើងប្រើប្រាស់ទាំងរបស់យើងនឹងរបស់គេ។
ប្រសិនពេញចិត្តនៅអត្ថបទនេះសូមចុច Share ម្នាក់មួយមក សូមអរគុណ...!