ស្វែងយល់ខ្លះៗអំពីការប្រើប្រាស់ E-mail

[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info] 

1. តើ Mail គឺជាអ្វី?

  • អ៊ីមែល គឺជាប្រព័ន្ធសារអេឡេត្រូនិចដែលពួកយើង ឬ មនុស្សទូទាំងពិភពលោកប្រើសំរាប់ធ្វើការទំនាក់ទំនងជាផ្លូវការ ឬ សំរាប់ការងារក្នុងស្ថាប័នណាមួយ។

- What is Yahoo ? www.yahoo.com = i-shareu@yahoo.com
- What is Gmail ? www.google.com = i-shareu@gmail.com

  • Yahoo & Gmail គឺជាសេវាកម្មអ៊ីម៉ែលឥតគិតថ្លៃនៅលើអ៊ីនធឺណេតដែលកំពុងត្រូវបានគេប្រើប្រាស់ សាកល្បង និងផ្ដល់ជូន អោយអ្នកប្រើប្រាស់។ ហើយពួកយើង និង​មនុស្សទូទាំងពិភពលោកអាចបង្កើតសំរាប់ទំនាក់ទំនងការងារ ស្វែងរការងារ ដូចជាការផ្ញើ CV ឬធ្វើជំនួញផងដែល។ ដើម្បីចូលទៅបង្កើតអ៊ីមែលផ្ទាល់ខ្លួនបាននោះ យើងចូលតាមរយះអាស្រ័យដ្ឋាន google.com ចុចទីនេះ 

2. Company email or Business email

  • Business Email គឺជា Email ដែលប្រើសម្រាប់ក្រុមហ៊ុន ឫ ស្ថាប័នផ្សេងៗ ក្នុងគោលបំណងចែករំលែក ឫ ផ្ញើនៅឯកសារផ្សេងៗ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និង រក្សាការសំងាត់របស់ក្រុមហ៊ុន។ Email ដែលប្រើសម្រាប់ក្រុមហ៊ុនគឺត្រូវបានដាក់បញ្ចូលនៅឈ្មោះរបស់ក្រុមហ៊ុននៅខាងក្រោយដូចជា employeename@i-shareu.com នេះគឺជា ID Email មិនមែនយើងគ្រប់គ្នាសុទ្ធតែអាចបង្កើតប្រើប្រាស់បានដូច Gmail or Yahoo នោះ ព្រោះរាល់ Business Email មុននឹងប្រើប្រាស់គឺត្រូវបានចុះបញ្ចីក្នុងក្រសួងមហាផ្ទៃជាមុនសិនទើបមានសិទ្ធក្នុងការប្រើប្រាស់ស្របច្បាប់។

3. តើ To, Cc, Bcc ជាអ្វី?

  1. To: គឺជាកន្លែងដែលយើងផ្ញើ Email ទៅ កាន់ Email ផ្សេងទៀត
  2. Cc: គឺជា Mail ដែលយើងចង់ឲ្យគាត់ដឹងលឺថាយើងទាំង ២ គឺពិតជាបានឆ្លើយឆ្លងគ្នាមែន ត្រង់កន្លែង Cc នេះអាចជាប្រធានយើង ថៅកែរបស់យើង….។ (ដើម្បីបញ្ជាក់ឲ្យគាត់ដឹងថា Mail នេះបានផ្ញើទៅនរណាខ្លះ)
  3. Bcc: នេះដូចទៅហ្នឹង Cc ដែលគ្រាន់តែអ្នកដែលបានទទួល Mail របស់យើងគឺគេពុំដឹងថាយើង Cc ឲ្យនរណានោះទេ។

អ៊ីមែល គឺជាប្រព័ន្ធសារអេឡេត្រូនិចដែលពួកយើង ឬ មនុស្សទូទាំងពិភពលោកប្រើសំរាប់ធ្វើការទំនាក់ទំនងជាផ្លូវការ ឬ សំរាប់ការងារក្នុងស្ថាប័នណាមួយ។

Post a Comment

អរគុណសម្រាប់ការគាំទ្រ..! Thank you for Support..! Please Comment & share......

[facebook] [blogger]

Author

Contact Form

Name

Email *

Message *

Powered by Blogger.