តើអ្វីទៅជា Peet to Peer Network?
- Peer to Peer Network ជា Network មួយប្រភេទដែល Computer ទាំងអស់យកមកតភ្ជាប់គ្នាហើយការងាររបស់វាមានសិទ្ធិស្មើៗគ្នាដោយ Computer មួយអាចធ្វើជាអ្នកផ្តល់ និង ទទួល Service ពី Computer ដទៃទៀតបាន ។
- គេប្រើ Peer to Peer Network សម្រាប់ចែកចាយនូវធនធានដូចជា ៖ File, Directories, Application, Program, និង Printer ជាដើម ។
ការប្រើប្រាស់ប្រព័ន្ធ Computer Network ប្រភេទនេះគឺពុំមានសុវត្ថិភាពទេ (Low Security) ។

គុណសម្បត្តិនៃ Peer to Peer Network
- Peer-to-Peer Networking ងាយស្រួលដំឡើង និងងាយស្រួល Configure
- ចំណាយថវិកាតិច ដោយការប្រើឧបករណ៍រួមគ្នាដូចជា: Printer...
- ងាយស្រួលក្នុងការប្រើប្រាស់ Resource Share Files
- Administrator មានភាពងាយស្រួលព្រោះកុំព្យូទ័រនីមួយៗមានការបញ្ចូលកម្មវិធី (Setting up Program) ផ្ទុកទិន្នន័យ ឬធនធន (Resource) និងសុវត្ថិភាព (Security) រៀងៗខ្លួន ។
គុណវិបត្តិនៃ Peer to Peer Network
- Network Security មានតែចំពោះ Single Resource ប៉ុណ្ណោះ
- User ត្រូវដាក់ Password ផ្ទាល់ខ្លួននៅពេលដែលមានការ Share Resources
- កុំព្យូទ័រនីមួយៗត្រូវតែ Backup រៀងៗខ្លួនដើម្បីការពារនូវរាល់ Share Data ទាំងអស់
- ការងារគ្មានការគ្រប់គ្រងជាលក្ខណៈរួមដើម្បីត្រួតពិនិត្យការ Access ទៅកាន់ Data
- Peer-to-Peer Networking ធ្វើការមិនប្រក្រតីជាមួយ Users ដែលមានចំនួនច្រើនជាង 10

🙏 អត្ថបទនេះប្រសិនគិតថាមានប្រយោជន៍ សូម Share ម្នាក់មួយផង 🙏