របៀបផ្ញើសារទៅកាន់អតិថិជនចាស់ៗ | Message Broadcasting ChatKH

📑របៀបផ្ញើសារទៅកាន់អតិថិជនចាស់ៗ

👋 សួស្តីបងៗមិត្តៗអ្នកអានទាំងអស់គ្នា! នេះគឺជាមេរៀនស្តីពី Broadcasting ដើម្បីផ្ញើសារទៅកាន់អតិថិជនដែលធ្លាប់ឆាតមកកាន់ Page របស់អ្នក ទាំងអតិថិជនចាស់ និងថ្មី។ គោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផល ឬ ប្រម៉ូសិនពិសេសៗ ដោយគ្រាន់តែភ្ជាប់ Page ចូលទៅក្នុង ChatKH អ្នកអាចប្រើប្រាស់មុខងារនេះបានភ្លាមៗ។

[warning title="សូមប្រើប្រាស់ដោយការទទួលខុសត្រូវ" icon="exclamation-triangle"] មុខងារនេះផ្ទុយពីគោលការណ៍របស់ Facebook ដូច្នេះសូមកុំប្រើប្រាស់ច្រើនហួសប្រមាណ។ [/warning]

📑 សិក្សារអំពី Subscriber Manager

✍️ មុននឹងផ្ញើសារទៅកាន់អតិថិជនចាស់ៗ យើងគួរតែសិក្សាអំពី Subscriber Manager ជាមុនសិនដើម្បីធានាថាការផ្ញើសាររបស់យើងចំគោលដៅ ១០០%។ មុខងារនេះមានទំនាក់ទំនងគ្នា ដូច្នេះសូមមើលលម្អិតដើម្បីកុំឲ្យរំខានដល់អតិថិជន។

🤔 តើអ្វីទៅជា Subscriber Manager?
🏷️ Subscriber Manager គឺជាកន្លែងដែលយើងប្រមូលផ្តុំព័ត៌មានអតិថិជន និងបែងចែកប្រភេទអតិថិជនតាម Label ដើម្បីងាយស្រួលគ្រប់គ្រងងាយស្រួលប្រើជាមួយមុខងារ Messanger Broadcasting ដើម្បីផ្ញើសារទៅកាន់ពួកគេក្នុងគោលបំណងសួរសុខទុក្ខ ជូនដំណឹង ឬ ប្រម៉ូសិនថ្មីៗ។ ដើម្បីផ្ញើសារបាន អ្នកត្រូវរៀបចំ Subscriber Data តាមប្រភេទអតិថិជនរបស់យើងជាមុនសិន។

📌 របៀបរៀបចំ Subscriber
  ១ ចូលទៅកាន់ chatkh.com ចុះឈ្មោះរួចជ្រើសរើសកញ្ចប់តម្លៃ អាជីវកម្ម (Business)
  ២ ចុចភ្ជាប់ គណនី (Connect Accounts) រួចចុច Enable Bot Connection
  ៣ ចុចចូលទៅ Subscriber Manager
  ៤ ជ្រើសរើស Page ដែលអ្នកចង់រៀបចំ និង បែងចែកប្រភេទអតិថិជន។

📑 មុខងារសំខាន់ៗក្នុង Subscriber Manager
✍️ ក្នុង Subscriber Manager មានជម្រើសជាច្រើនដែលអ្នកត្រូវសិក្សា៖
   ១ សិក្សារពី Enable auto scan
   ២ សិក្សារពី Scan
   ៣ សិក្សារអំពី Bot Subscriber
   ៤ សិក្សារអំពី 24h Subscriber
   ៥ សិក្សារអំពី Label

១ ៖ មុខងារ Enable auto scan
📑 មុខងារនេះមានតួនាទីសំខាន់ក្នុងការ ស្កេន រកអ្នកដែលបានឆាតចូលផេករបស់អ្នក ទាំងអតិថិជនចាស់ និង ថ្មី។ វានឹងធ្វើការ ស្កេនបន្តិចម្ដងៗរហូតគ្រប់ចំនួន Subscriber ទាំងអស់ដែលមាននៅក្នុងផេករបស់អ្នក។

✔️ សុវត្ថិភាពខ្ពស់ និង មិនមាន Error : មុខងារនេះដំណើរការត្រឹមត្រូវតាមគោលការណ៍របស់ Facebook ១០០% ដូច្នេះវាមានសុវត្ថិភាពខ្ពស់ និង មិនមានបញ្ហា Error​​ នោះទេ។

✔️ ចំណាយពេល : ដំណើរការ អូតូស្កេន អាចចំណាយពេលចាប់ពី ១នាទី ទៅ ១៥នាទី ឬយូរជាងនេះ អាស្រ័យលើចំនួនអ្នកឆាតចូលផេក។ ផេកកាន់តែធំ វាក៏ត្រូវការពេលកាន់តែយូរដូចគ្នាដែរ។

✔️ ហេតុអ្វីគួរប្រើ? : មុខងារនេះត្រូវបានណែនាំឱ្យប្រើប្រាស់ដើម្បីធានាថាការផ្សព្វផ្សាយ Broadcasting របស់អ្នកទៅដល់អតិថិជនគោលដៅបានពេញលេញ និង ត្រឹមត្រូវ។

  1. ដើម្បីបើកដំណើរការសូមចុចលើពាក្យថា Enable auto Scan
  2. បន្ទាប់ពីចុចរួចសូមរងចាំរហូតវាដំណើរការចប់ លោតមកពាក្យ Enable auto Scan វិញ
  3. បន្ទាប់ពី Scan រួចយើងធ្វើការទាញ Subscribers ទាំងអស់ចូលមកក្នុង System ដោយចុចត្រង់ពាក្យថា Options រួចយកពាក្យថា Migrate page conversations as subscribers

២ ៖ មុខងារ Scan
📑 មុខងារនេះស្រដៀងនឹងមុខងារ Enable auto scan ដែរ តែវាស្កេនរក Subscriber បានម្ដងទាំងអស់តែម្តង ដោយគ្រាន់តែចុចមួយ Click ប៉ុណ្ណោះ។

✔️ ល្បឿន និង ហានិភ័យ : មុខងារនេះដំណើរការលឿន តែមានហានិភ័យខ្ពស់ជាង ព្រោះវាធ្វើការដោយបង្ខំ។ វាអាចបណ្តាលឲ្យ គាំង ឬបាត់បង់ទិន្នន័យ (ដូចជាភេទ ឬ រូប Profile ពេលខ្លះត្រូវធ្វើការ​ Sync subscriber data ម្ដងមួយៗ)។

✔️ ការណែនាំ : មុខងារនេះល្អសម្រាប់ Page តូចៗដែលមានចំនួន Subscriber តិច (ចន្លោះពី ១,០០០ ទៅ ៥,០០០ នាក់) ហើយគួរប្រើតែដើម្បីប្រមូលទិន្នន័យ (Subscriber Bot Data) ប៉ុណ្ណោះ។

  1. ដើម្បីបើកដំណើរការសូមចុចលើពាក្យថា Scan
  2. ចុចលើពាក្យថា Start Scaning រួចរងចាំយូរ ឬ ឆាប់អាស្រ័យលើទិន្នន័យ។
  3. បន្ទាប់ពី Scan រួចយើងធ្វើការទាញ Subscribers ទាំងអស់ចូលមកក្នុង System ដោយចុចត្រង់ពាក្យថា Options រួចយកពាក្យថា Migrate page conversations as subscribers

៣ ៖ Bot Subscriber

✔️ Bot Subscriber គឺជាចំនួនអ្នកដែលបានឆាតចូលផេករបស់អ្នក ហើយត្រូវបានបំប្លែងទៅជា "Bot" ដើម្បីអាចឱ្យអ្នកផ្ញើសារ Broadcasting ទៅកាន់ពួកគេបាន។

ដើម្បីទទួលបានចំនួន Bot Subscriber អ្នកត្រូវធ្វើតាមជំហានដូចខាងក្រោម

👤 អ្នកប្រើ ChatKH ចាស់ ៖ សម្រាប់អ្នកប្រើ ChatKH ចាស់: ប្រព័ន្ធនឹងរាប់រាល់អ្នកឆាតចូល Page ជា Bot យកតែម្តង (វារាប់ចាប់តាំងពីពេលអ្នកប្រើប្រព័ន្ធ)។
👤សម្រាប់អ្នកប្រើ ChatKH ថ្មីៗ
  ១ ភ្ជាប់ Page របស់អ្នកទៅនឹងប្រព័ន្ធ។
  ២ ស្កេន Subscriber : ប្រើមុខងារ Enable auto scanScan ដើម្បីស្កេនរក Subscriber ដែលមានស្រាប់។
  ៣ ទាញ Subscriber ចូល Bot : ចុចត្រង់ Options រួចជ្រើសរើសយក Migrate page conversations as subscribers ដើម្បីទាញ Subscriber ដែលបានស្កេនរួចចូលក្នុង Bot Subscriber នេះ។

✍️ សង្ខេប នៅពេលអ្នកធ្វើតាមជំហានទាំងនេះហើយ ចំនួន Bot Subscriber របស់អ្នកនឹងបង្ហាញឡើង ដែលអាចឱ្យអ្នកចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមរយៈ Broadcasting បានយ៉ាងមានប្រសិទ្ធភាព។

៤ ៖ 24h subscriber


✔️ 24h Subscriber : គឺជាចំនួនអ្នកដែលបានឆាតមកកាន់ផេករបស់អ្នកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ មុខងារនេះគឺអាចប្រើប្រាស់បានដោយឥតគិតថ្លៃ ប៉ុន្តែវាមានប្រសិទ្ធភាពតែ ២៤ម៉ោងប៉ុណ្ណោះ។ 

✔️ ការប្រើមុខងារនេះគឺល្អបំផុតសម្រាប់ធ្វើការ Follow up នូវព័ត៌មាន ឬ ប្រូម៉ូសិនថ្មីៗ ទៅកាន់អតិថិជនបានលឿន និង ទាន់ពេលវេលា បន្ទាប់ពីការសន្ទនារបស់ពួកគេជាមួយផេករបស់អ្នក។

៥ ៖ Labels (ស្លាក) នៅក្នុង ChatKh គឺជាអ្វី?

✔️ ការរៀបចំ (Organization) : Labels អនុញ្ញាតឱ្យអ្នកបង្កើតស្លាកផ្ទាល់ខ្លួន (ឧទាហរណ៍៖ "អតិថិជន VIP", "អ្នកចាប់អារម្មណ៍", "បានទិញរួច", "Lead In Progress" ជាដើម) ដើម្បីដាក់លើការសន្ទនា ឬអ្នកប្រើប្រាស់នីមួយៗ។ នេះជួយអ្នកឱ្យងាយស្រួលស្វែងរក និងគ្រប់គ្រងការសន្ទនា។

✔️ ការកំណត់គោលដៅ (Targeting) : នៅក្នុងមុខងារផ្សព្វផ្សាយ (Broadcasting) របស់ Chatkh អ្នកអាចប្រើ Labels ដើម្បីផ្ញើសារទៅកាន់ក្រុមអ្នកប្រើប្រាស់ជាក់លាក់។ ឧទាហរណ៍៖ អ្នកអាចផ្ញើការផ្សព្វផ្សាយពិសេសទៅកាន់តែ "អតិថិជន VIP"។

✔️ ការប្រើប្រាស់ក្នុង Bot Flow : នៅក្នុង Bot Manager (Visual Flow Builder) របស់ Chatkh អ្នកអាច៖

✔️ ភ្ជាប់ Labels ទៅនឹង Postback, Quick Reply ឬ Bot Flow ទាំងមូល ដើម្បីកំណត់ចំណាត់ថ្នាក់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ នៅពេលពួកគេធ្វើអន្តរកម្មជាមួយ Bot របស់អ្នក។

✔️ ប្រើ Labels សម្រាប់ការបែងចែកសកម្មភាព Bot ទៅតាមចំណាត់ថ្នាក់របស់អ្នកប្រើប្រាស់។

✔️ Live Chat : នៅក្នុង Live Chat អ្នកអាចដាក់ Labels ដោយដៃទៅលើអ្នកប្រើប្រាស់ម្នាក់ៗដើម្បីជួយអ្នកផ្តល់សេវាឱ្យដឹងពីស្ថានភាព ឬប្រភេទរបស់អតិថិជននោះ។
សរុបមក Labels គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបែងចែក និងធ្វើឱ្យមានលក្ខណៈផ្ទាល់ខ្លួននូវការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអតិថិជននៅក្នុងប្រព័ន្ធ Chatkh


៦ ៖ របៀបបង្កើត និង បែងចែកប្រភេទ Labels

✔️ បង្កើត Labels : លោកអ្នកអាចបង្កើតបានច្រើនរបៀប តែជាទូទៅគឺយើងបង្កើត ក្នុង Subscriber Manager គឺងាយស្រួលជាង។

ឧទាហរណ៍ ៖ ប្រសិនបើអ្នកមានអតិថិជនសរុប ១០០០ នាក់ អ្នកអាចបែងចែកពួកគេជាបីប្រភេទដូចខាងក្រោម ៖

✔️ Label Promotion​ : សម្រាប់អតិថិជនដែលអ្នកចង់ផ្ញើសារផ្សព្វផ្សាយពិសេស។ អ្នកអាចជ្រើសរើសអតិថិជនទាំងនេះដោយដៃតាមរយៈ Inbox page ដើម្បីធានាថាការផ្ញើសារចំគោលដៅ ១០០%។

✔️ Label Follow Up : សម្រាប់អតិថិជនដែលអ្នកចង់សួរនាំអំពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។ នេះជួយបង្កើនទំនុកចិត្ត និងអាចជំរុញឱ្យពួកគេទិញបន្ថែមទៀត។

✔️ Label VIP​ : សម្រាប់អតិថិជនសំខាន់ៗដែលតែងតែគាំទ្រអ្នក។ ការដាក់ពួកគេក្នុងក្រុមនេះអនុញ្ញាតឱ្យអ្នកផ្តល់ជូននូវព័ត៌មាន ឬប្រូម៉ូសិនពិសេសៗមុនគេ ដើម្បីបង្ហាញពីការដឹងគុណ។

✔️ លោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលត្រូវតាមគោលបំណងដែលចង់ផ្ញើសារឬបែងចែកទៅតាមប្រភេទនៃ Label ផ្សេងៗគ្នាដែលលោកអ្នកបានបង្កើត រួចចុចត្រង់ Options យកពាក្យថា Assign labels to selected subscribers ជាការស្រេច។

✔️ ប្រសិនបើលោកអ្នកបានជ្រើសរើស Labels រួចហើយៗចង់ធ្វើការបន្លាស់ទីទៅកាន់ Labels ផ្សេងៗទៀតលោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលចង់ Move ទៅកាន់ Labels ផ្សេងដែលត្រូវតាមគោលបំណងអ្នកគឺជាការស្រេច។

✔️ ប្រសិនលោកអ្នកបានជ្រើសរើសបែងចែក Subscriber ទៅតាមប្រភេទនៃ អតិថិជន រួចរាល់ហើយ លោកអ្នកចង់ធ្វើការចាប់យកអ្នកដែលនៅសេសសល់ លោកអ្នកគ្រាន់តែចុចត្រង់ពាក្យថា Without Label នោះនិងបង្ហាញរាល់ Subscriber ដែលមិនទាន់បាន Add ចូលក្នុង Labels ណាមួយ ដូចនេះលោកអ្នកអាចធ្វើការ Move Assign ទៅកាន់ Labels ណាមួយដែលលោកអ្នកគិតថាចង់ធ្វើការរៀបចំគឺជាការស្រេច។

✍️ ការប្រើ Labels ជួយឱ្យអ្នកគ្រប់គ្រងអតិថិជនបានកាន់តែងាយស្រួល និងផ្ញើសារទៅកាន់ក្រុមគោលដៅនីមួយៗបានត្រឹមត្រូវ។

📑​ សិក្សារអំពី Messenger Broadcasting 

--------------
ℹ️ បញ្ជាក់ ៖ មុខងារ Enable Auto Scan & Scan នេះសម្រាប់តែអ្នកបានបង់ប្រាក់កញ្ចប់តម្លៃ Business ប៉ុណ្ណោះ👌
📌 តែសម្រាប់បងៗដែលកំពុងប្រើប្រាស់ ChatKH ស្រាប់ក៏អាចប្រើប្រាស់បានដូចគ្នា គ្រាន់តែមិនអាច Scan Subscriber បាន👌
--------------
🚀ប្រសិនលោកអ្នកមានតម្រូវការអាចឆាតមក Admin បានដើម្បីទទួលបានមុខងារនេះដូចគ្នា👌
--------------
= Free Test 7days
✔️Register here: https://www.chatkh.com
--------------
✨ មេរៀន ChatKH ផ្សេងៗជាច្រើនទៀត https://www.chatkh.com/rean/index.html
--------------
💬 សំណួរ និង ដំណោះស្រាយ
Telegram Channel : https://t.me/ChatKH_855
--------------
📞 ទំនាក់ទំនងការងារ
--------------

ធ្វើការ Broadcasting ផ្ញើសារទៅកាន់អតិថិជនដែលធ្លាប់ឆាតមកកាន់ផេក ទាំងអតិថិជនចាស់ៗ និង ថ្មីៗ ដើម្បីផ្សព្វផ្សាយផលិតផល ឬ ប្រូម៉ូសិនពិសេសៗ

Tags:
[facebook]

Author

Contact Form

Name

Email *

Message *

Powered by Blogger.