Latest Post

📑របៀបផ្ញើសារទៅកាន់អតិថិជនចាស់ៗ

👋 សួស្តីបងៗមិត្តៗអ្នកអានទាំងអស់គ្នា! នេះគឺជាមេរៀនស្តីពី Broadcasting ដើម្បីផ្ញើសារទៅកាន់អតិថិជនដែលធ្លាប់ឆាតមកកាន់ Page របស់អ្នក ទាំងអតិថិជនចាស់ និងថ្មី។ គោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផល ឬ ប្រម៉ូសិនពិសេសៗ ដោយគ្រាន់តែភ្ជាប់ Page ចូលទៅក្នុង ChatKH អ្នកអាចប្រើប្រាស់មុខងារនេះបានភ្លាមៗ។

[warning title="សូមប្រើប្រាស់ដោយការទទួលខុសត្រូវ" icon="exclamation-triangle"] មុខងារនេះផ្ទុយពីគោលការណ៍របស់ Facebook ដូច្នេះសូមកុំប្រើប្រាស់ច្រើនហួសប្រមាណ។ [/warning]

📑 សិក្សារអំពី Subscriber Manager

✍️ មុននឹងផ្ញើសារទៅកាន់អតិថិជនចាស់ៗ យើងគួរតែសិក្សាអំពី Subscriber Manager ជាមុនសិនដើម្បីធានាថាការផ្ញើសាររបស់យើងចំគោលដៅ ១០០%។ មុខងារនេះមានទំនាក់ទំនងគ្នា ដូច្នេះសូមមើលលម្អិតដើម្បីកុំឲ្យរំខានដល់អតិថិជន។

🤔 តើអ្វីទៅជា Subscriber Manager?
🏷️ Subscriber Manager គឺជាកន្លែងដែលយើងប្រមូលផ្តុំព័ត៌មានអតិថិជន និងបែងចែកប្រភេទអតិថិជនតាម Label ដើម្បីងាយស្រួលគ្រប់គ្រងងាយស្រួលប្រើជាមួយមុខងារ Messanger Broadcasting ដើម្បីផ្ញើសារទៅកាន់ពួកគេក្នុងគោលបំណងសួរសុខទុក្ខ ជូនដំណឹង ឬ ប្រម៉ូសិនថ្មីៗ។ ដើម្បីផ្ញើសារបាន អ្នកត្រូវរៀបចំ Subscriber Data តាមប្រភេទអតិថិជនរបស់យើងជាមុនសិន។
📌 របៀបរៀបចំ Subscriber
  ១ ចូលទៅកាន់ chatkh.com ចុះឈ្មោះរួចជ្រើសរើសកញ្ចប់តម្លៃ អាជីវកម្ម (Business)
  ២ ចុចភ្ជាប់ គណនី (Connect Accounts) រួចចុច Enable Bot Connection
  ៣ ចុចចូលទៅ Subscriber Manager
  ៤ ជ្រើសរើស Page ដែលអ្នកចង់រៀបចំ និង បែងចែកប្រភេទអតិថិជន។


📑 មុខងារសំខាន់ៗក្នុង Subscriber Manager
✍️ ក្នុង Subscriber Manager មានជម្រើសជាច្រើនដែលអ្នកត្រូវសិក្សា៖
  ១ សិក្សារពី Enable auto scan
  ២ សិក្សារពី Scan
  ៣ សិក្សារអំពី Bot Subscriber
  ៤ សិក្សារអំពី 24h Subscriber
  ៥ សិក្សារអំពី Label
១ ៖ មុខងារ Enable auto scan
📑 មុខងារនេះមានតួនាទីសំខាន់ក្នុងការ ស្កេន រកអ្នកដែលបានឆាតចូលផេករបស់អ្នក ទាំងអតិថិជនចាស់ និង ថ្មី។ វានឹងធ្វើការ ស្កេនបន្តិចម្ដងៗរហូតគ្រប់ចំនួន Subscriber ទាំងអស់ដែលមាននៅក្នុងផេករបស់អ្នក។
✔️ សុវត្ថិភាពខ្ពស់ និង មិនមាន Error : មុខងារនេះដំណើរការត្រឹមត្រូវតាមគោលការណ៍របស់ Facebook ១០០% ដូច្នេះវាមានសុវត្ថិភាពខ្ពស់ និង មិនមានបញ្ហា Error​​ នោះទេ។
✔️ ចំណាយពេល : ដំណើរការ អូតូស្កេន អាចចំណាយពេលចាប់ពី ១នាទី ទៅ ១៥នាទី ឬយូរជាងនេះ អាស្រ័យលើចំនួនអ្នកឆាតចូលផេក។ ផេកកាន់តែធំ វាក៏ត្រូវការពេលកាន់តែយូរដូចគ្នាដែរ។
✔️ ហេតុអ្វីគួរប្រើ? : មុខងារនេះត្រូវបានណែនាំឱ្យប្រើប្រាស់ដើម្បីធានាថាការផ្សព្វផ្សាយ Broadcasting របស់អ្នកទៅដល់អតិថិជនគោលដៅបានពេញលេញ និង ត្រឹមត្រូវ។
២ ៖ មុខងារ Scan
📑 មុខងារនេះស្រដៀងនឹងមុខងារ Enable auto scan ដែរ តែវាស្កេនរក Subscriber បានម្ដងទាំងអស់តែម្តង ដោយគ្រាន់តែចុចមួយ Click ប៉ុណ្ណោះ។
✔️ ល្បឿន និង ហានិភ័យ : មុខងារនេះដំណើរការលឿន តែមានហានិភ័យខ្ពស់ជាង ព្រោះវាធ្វើការដោយបង្ខំ។ វាអាចបណ្តាលឲ្យ គាំង ឬបាត់បង់ទិន្នន័យ (ដូចជាភេទ ឬ រូប Profile ពេលខ្លះត្រូវធ្វើការ​ Sync subscriber data ម្ដងមួយៗ)។
✔️ ការណែនាំ : មុខងារនេះល្អសម្រាប់ Page តូចៗដែលមានចំនួន Subscriber តិច (ចន្លោះពី ១,០០០ ទៅ ៥,០០០ នាក់) ហើយគួរប្រើតែដើម្បីប្រមូលទិន្នន័យ (Subscriber Bot Data) ប៉ុណ្ណោះ។

៣ ៖ Bot Subscriber

✔️ Bot Subscriber គឺជាចំនួនអ្នកដែលបានឆាតចូលផេករបស់អ្នក ហើយត្រូវបានបំប្លែងទៅជា "Bot" ដើម្បីអាចឱ្យអ្នកផ្ញើសារ Broadcasting ទៅកាន់ពួកគេបាន។

ដើម្បីទទួលបានចំនួន Bot Subscriber អ្នកត្រូវធ្វើតាមជំហានដូចខាងក្រោម

👤 អ្នកប្រើ ChatKH ចាស់ ៖ សម្រាប់អ្នកប្រើ ChatKH ចាស់: ប្រព័ន្ធនឹងរាប់រាល់អ្នកឆាតចូល Page ជា Bot យកតែម្តង (វារាប់ចាប់តាំងពីពេលអ្នកប្រើប្រព័ន្ធ)។
👤សម្រាប់អ្នកប្រើ ChatKH ថ្មីៗ
  ១ ភ្ជាប់ Page របស់អ្នកទៅនឹងប្រព័ន្ធ។
  ២ ស្កេន Subscriber : ប្រើមុខងារ Enable auto scanScan ដើម្បីស្កេនរក Subscriber ដែលមានស្រាប់។
  ៣ ទាញ Subscriber ចូល Bot : ចុចត្រង់ Options រួចជ្រើសរើសយក Migrate page conversations as subscribers ដើម្បីទាញ Subscriber ដែលបានស្កេនរួចចូលក្នុង Bot Subscriber នេះ។

✍️ សង្ខេប នៅពេលអ្នកធ្វើតាមជំហានទាំងនេះហើយ ចំនួន Bot Subscriber របស់អ្នកនឹងបង្ហាញឡើង ដែលអាចឱ្យអ្នកចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមរយៈ Broadcasting បានយ៉ាងមានប្រសិទ្ធភាព។

៤ ៖ 24h subscriber


✔️ 24h Subscriber : គឺជាចំនួនអ្នកដែលបានឆាតមកកាន់ផេករបស់អ្នកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ មុខងារនេះគឺអាចប្រើប្រាស់បានដោយឥតគិតថ្លៃ ប៉ុន្តែវាមានប្រសិទ្ធភាពតែ ២៤ម៉ោងប៉ុណ្ណោះ។ ការប្រើមុខងារនេះគឺល្អបំផុតសម្រាប់ធ្វើការ Follow up នូវព័ត៌មាន ឬប្រូម៉ូសិនថ្មីៗទៅកាន់អតិថិជនបានលឿន និងទាន់ពេលវេលា បន្ទាប់ពីការសន្ទនារបស់ពួកគេជាមួយផេករបស់អ្នក។

៥ ៖ មុខងារ Label

✔️ Labels : គឺជាមុខងារសំខាន់សម្រាប់បែងចែកអតិថិជនទៅតាមប្រភេទផ្សេងៗគ្នា Label យើងអាចប្រើវាដើម្បីកត់ចំណាំ Subscriber ឬ Auto Reply Chatbot ដើម្បីតាមដាន Bot Reply យើងបានដោយងាយស្រួល ហើយមុននឹងផ្ញើសា ការប្រើប្រាស់ Labels ជួយឱ្យការផ្ញើសាររបស់អ្នកចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់។

ឧទាហរណ៍ ៖ ប្រសិនបើអ្នកមានអតិថិជនសរុប ៥០០ នាក់ អ្នកអាចបែងចែកពួកគេជាបីប្រភេទដូចខាងក្រោម ៖

✔️ Label Promotion: សម្រាប់អតិថិជនដែលអ្នកចង់ផ្ញើសារផ្សព្វផ្សាយពិសេស។ អ្នកអាចជ្រើសរើសអតិថិជនទាំងនេះដោយដៃតាមរយៈ Inbox page ដើម្បីធានាថាការផ្ញើសារចំគោលដៅ ១០០%។
✔️ Label Follow Up: សម្រាប់អតិថិជនដែលអ្នកចង់សួរនាំអំពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។ នេះជួយបង្កើនទំនុកចិត្ត និងអាចជំរុញឱ្យពួកគេទិញបន្ថែមទៀត។
✔️ Label VIP: សម្រាប់អតិថិជនសំខាន់ៗដែលតែងតែគាំទ្រអ្នក។ ការដាក់ពួកគេក្នុងក្រុមនេះអនុញ្ញាតឱ្យអ្នកផ្តល់ជូននូវព័ត៌មាន ឬប្រូម៉ូសិនពិសេសៗមុនគេ ដើម្បីបង្ហាញពីការដឹងគុណ។
✔️ លោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលត្រូវតាមគោលបំណងដែលចង់ផ្ញើសារឬបែងចែកទៅតាមប្រភេទនៃ Label ផ្សេងៗគ្នាដែលលោកអ្នកបានបង្កើត រួចចុចត្រង់ Options យកពាក្យថា Assign labels to selected subscribers ជាការស្រេច។

✔️ ប្រសិនបើលោកអ្នកបានជ្រើសរើស Labels រួចហើយៗចង់ធ្វើការបន្លាស់ទីទៅកាន់ Labels ផ្សេងៗទៀតលោកអ្នកគ្រាន់តែជ្រើសរើស Subscriber ណាដែលចង់ Move ទៅកាន់ Labels ផ្សេងដែលត្រូវតាមគោលបំណងអ្នកគឺជាការស្រេច។

✍️ ការប្រើ Labels ជួយឱ្យអ្នកគ្រប់គ្រងអតិថិជនបានកាន់តែងាយស្រួល និងផ្ញើសារទៅកាន់ក្រុមគោលដៅនីមួយៗបានត្រឹមត្រូវ។

📑​ សិក្សារអំពី Messenger Broadcasting 

--------------
ℹ️ បញ្ជាក់ ៖ មុខងារ Enable Auto Scan & Scan នេះសម្រាប់តែអ្នកបានបង់ប្រាក់កញ្ចប់តម្លៃ Business ប៉ុណ្ណោះ👌
📌 តែសម្រាប់បងៗដែលកំពុងប្រើប្រាស់ ChatKH ស្រាប់ក៏អាចប្រើប្រាស់បានដូចគ្នា គ្រាន់តែមិនអាច Scan Subscriber បាន👌
--------------
🚀ប្រសិនលោកអ្នកមានតម្រូវការអាចឆាតមក Admin បានដើម្បីទទួលបានមុខងារនេះដូចគ្នា👌
--------------
= Free Test 7days
✔️Register here: https://www.chatkh.com
--------------
✨ មេរៀន ChatKH ផ្សេងៗជាច្រើនទៀត https://www.chatkh.com/rean/index.html
--------------
💬 សំណួរ និង ដំណោះស្រាយ
Telegram Channel : https://t.me/ChatKH_855
--------------
📞 ទំនាក់ទំនងការងារ
--------------

ភាពខុសគ្នារវាង Google Sheets និង Microsoft Excel

Ⅰ . Google Sheets
  1. ប្រើប្រាស់លើ អនឡាញ (Online Web-based)
  2. ធ្វើការរួមគ្នាលើតារាងតែមួយបាន (Real-time Collaboration)
  3. កំណត់សិទ្ធិ (View, Comment, Edit)
  4. ប្រើប្រាស់ Add-ons សម្រាប់បន្ថែមមុខងារថ្មីៗ
  5. សមត្ថភាព មធ្យម
  6. ប្រើប្រាស់ Script Apps តភ្ជាប់ API
  7. ងាយស្រួលប្រើជាមួយ Google Workspce
  8. ប្រើប្រាស់ឥតគិតថ្លៃ
Ⅱ . Microsoft Excel
  1. ប្រើប្រាស់លើ Desktop (Offline) & Online
  2. ប្រើប្រាស់ច្រើនគ្នាបាន ត្រូវផ្ញើឯកសារ ឬ Copy File
  3. កំណត់សិទ្ធិប្រើប្រាស់ (មិនទូលំទូលាយ)
  4. ប្រើប្រាស់ Marcros & VBA Code (ទំនើបខ្លាំង)
  5. សមត្ថភាព ល្អខ្លាំងសម្រាប់ទិន្នន័យធំៗ ច្រើន
  6. ការតភ្ជាប់ API ត្រូវប្រើ VBA ឬ Power BI
  7. ត្រូវបង់ប្រាក់ ឬ ប្រើប្រាស់ Crack
  • Google Sheets ល្អសម្រាប់ការងាររួម ងាយស្រួលចែករំលែក លឿនរហ័ស
  • Excel មានប្រសិទ្ធភាពខ្ពស់ សម្រាប់ការវិភាគទិន្នន័យ បង្កើតកម្មវិធី និងការងារដែលតម្រូវឲ្យមានសមត្ថភាពខ្ពស់

Credit MasterIT Cambodia

  • សួស្ដីបងៗទាំងអស់គ្នានេះគឺជាអត្ថបទនិយាយអំពីការចូលប្រើប្រាស់ មុខងារ Interest Explorer ក្នុង ChatKH ដើម្បីទាញយក interest Audience យកមកប្រើប្រាស់ក្នុងការ ប៊ូស ផេកឲ្យមានប្រសិទ្ធិភាពខ្ពស់ ចឹងដើម្បីកុំឲ្យខាតពេលយើងមកមើលទាំងអស់គ្នា។

=> របៀបប្រើ Interest Explorer

  • វាយបញ្ចូល interest Audience ដែលចង់ស្វែងរកក្នុងប្រអប់ខាងក្រោមជាភាសា អង់គ្លេស ឩទាហរណ៍ Digital Clothes  
  • រួចចុចយកពាក្យថា Get Interest នោះវានិងបង្ហាញទិន្នន័យ Audience ដែលលាក់ជាច្រើនដែលយើងពុំធ្លាប់
  • Types of Interest and Description
1. College Targeting
  • This type of interest will be filtered and autocomplete your result with all the school/college available in searching interest. Example keyword: university.
2. College Major Targeting
  • This type of interest will be filtered and autocomplete your result with all the school/college majors available in searching interest. Example keyword: university.
3. Zip Code
  • This type of interest will be filtered and autocomplete your result with the zip code you entered available in searching interest. Zip Codes are available for these countries: Austria (AT), Australia (AU), Belgium (BE), Canada (CA), Switzerland (CH), Cyprus (CY), Czech Republic (CZ), Denmark (DK), Estonia (EE), Spain (ES), Finland (FI), France (FR), United Kingdom (GB), Hungary (HU), Italy (IT), Lithuania (LT), Latvia (LV), Morocco (MA), Malta (MT), Netherlands (NL), Norway (NO), New Zealand (NZ), Poland (PL), Portugal (PT), Russia (RU), Slovakia (SK), San Marino (SM), Thailand (TH), Turkey(TR), and United States (US).
4. Interest targeting (main function)
  • This type of interest will target everyone with specific interests in any topic that is available in searching interest. Example keyword: soccer.
  1. Target interest (put any string keyword), 
  2. Target behavior (put any string keyword), 
  3. Life events (put any string keyword), 
  4. Industries (put any string keyword), 
  5. Income (put any string keyword), 
  6. Family status (put any string keyword), 
  7. User device (put any string keyword), 
  8. Demographics (put any string keyword). All of this type of interest will retrieve and automplete your result with all possible demographic targeting options. Example keyword: (put any string keword for search).
5. Suggestions based on interest targeting
  • This type of interest will target specific interest based on the result of the interest targeting.
6. Work employer
  • This type of interest will be filtered and autocomplete your result for your work employer. To search for all work employers starting with bus use the keyword: bus.
7. Job title
  • This type of interest will be filtered and autocomplete your result for the job title. To get all job titles starting with bus use the keyword: bus.

 

🕮 របៀបដាក់ផេកចូល ChatKH 🕮

  • សួស្ដីបងៗទាំងអស់គ្នានេះគឺជាអត្ថបទនិយាយអំពីការទាញផេកចូលក្នុង ChatKH ដើម្បីបើក Bot ប្រើប្រាស់មុខងារផ្សេងៗក្នុង System ChatKH ដើម្បីកុំឲ្យខាតពេលយើងមកមើលទាំងអស់គ្នា។
  • ជាដំបូងសូមចូលមកក្នុង System www.chatkh.com
  • បន្ទាប់មកចុចលើពាក្យថា Connect Account រួចចុច Login with Facebook
  • បន្ទាប់មកជ្រើសរើស Facebook Page ដែលចង់ដាក់ចូលក្នុង System
  • បន្ទាប់ពីចុច Continue រួចវានិងលោតផ្ទាំងមួយទៀតមកដើម្បីបង្ហាញឲ្យយើងធ្វើការត្រួតពិនិត្យការកំណត់ដែលយើងបានជ្រើសរើសពីមុនម្ដងទៀតថាមានអ្វីត្រូវកែឬអត់? បើអត់ទេសូមចុច Save បន្ទាប់មកចុច Got it គឺជាការស្រេច
  • ពេល Login Facebook និង ជ្រើសរើស Page រួចហើយនោះវានិងធ្វើការលោតទៅផ្ទាំង Dashboard ដោយស្វ័យប្រវត្តដូចរូបខាងក្រោម ៖
  • បន្ទាប់មកសូមធ្វើការ enable bot connection និង ធ្វើការបង្កើត Flow ការងារផ្សេងៗមួយចំនួនទៀត ទើបអាចប្រើប្រាស់មុខងារផ្សេងៗបាន។
  • បន្ទាប់ពីយើងបានធ្វើការ enable bot connection រួចហើយវានិងបង្ហាញផ្ទាំងបែបនេះ រួចយើងអាចធ្វើការប្រើប្រាស់ផេកនេះបានហើយតាមការកំណត់របស់យើងចង់បាន។
  • អាចមើល វីដេអូខាងក្រោមនេះដើម្បីលម្អិតបាន

🕮 របៀបបង្កើត គណនី ChatKH 🕮

  • សួស្ដីបងប្អូនទាំងអស់គ្នាដើម្បីអាចធ្វើការចូលប្រើប្រាស់ ប្រព័ន្ធឆ្លើយតបសារអូតូ បានជាដំបូងគឺយើងត្រូវធ្វើការបង្កើតនូវ គណនី ជាមុនសិន ចំពោះការបង្កើត គណនី គឺយើងអាចធ្វើការបង្កើតបានដោយមាន របៀបគឺ ៖
  1. បង្កើតដោយគ្រាន់តែចុច Register ជាមួយ Google Account ដោយផ្ទាល់
  2. បង្កើតដោយគ្រាន់តែចុច Register ជាមួយ Facebook ដោយផ្ទាល់
  3. បង្កើតដោយចុចត្រង់ពាក្យ Sign up រួចបំពេញឈ្មោះ និង លេខទូរស័ព្ទ តាមការណែនាំ

  •  ចំពោះវិធីខាងលើខ្ញុំសូមណែនាំឲ្យ Register ជាមួយ Google AccountFacebook

ចំពោះការបង្កើត គណនី ChatKH គឺ Free មិនមានការគិតថ្លៃសេវាអ្វីឡើយ បងប្អូនអាចធ្វើការប្រើប្រាស់សាកល្បងបានដោយ ហ្វ្រី ចំនួន ថ្ងៃដោយឥតគិតថ្លៃ។

 => ០១ បង្កើត គណនី ជាមួយ Google Account

  • សូមចូលមកកាន់ www.chatkh.com/create_account
  • ចុចត្រង់ Sign Up With Google ចុច ☑ រួចចុចត្រង់ Google
  • បន្ទប់មកសូមជ្រើសរើស Gmail ដែលលោកអ្នកចង់ភ្ជាប់ ប្រសិនបើមាន តែបើមិនទាន់មានសូមបង្កើត Gmail ជាមុនសិនទើបអាចបន្តទៅមុខទៀតបាន។
  • ពេលជ្រើសរើស Gmail រួចហើយនោះវានិងធ្វើការលោតទៅផ្ទាំង Dashboard ដោយស្វ័យប្រវត្តដូចរូបខាងក្រោម ៖

 => ០២ បង្កើត គណនី ជាមួយ Facebook Account ដោយភ្ជាប់ផេកចូលក្នុង System ឲ្យហើយតែម្ដង
=> ការបង្កើត Account ChatKH តាមរយៈ Facebook Account គឺល្អដោយសារតែបង្កើត គណនី រួចគឺរាល់ផេកដែលមាននូវក្នុង Account Facebook លោកអ្នកដែលលោកអ្នកបានជ្រើសរើសគឺវាចូលមកក្នុងប្រព័ន្ធតែម្ដង។
  • សូមចូលមកកាន់ www.chatkh.com/create_account
  • ចុចត្រង់ Sign Up With Facebook ចុច ☑ រួចចុចត្រង់ Facebook
  • បន្ទប់មកសូម Login Account Facebook ដែលលោកអ្នកចង់ភ្ជាប់ ទើបអាចបន្តទៅមុខទៀតបាន។
  • រួចចុច Coninue => បន្ទាប់មកគឺមាន ជម្រើស ៖
  1. Opt in to all current and future Pages : ដាក់គ្រប់ផេកទាំងអស់ដែលមាននូវក្នុង Business Manager (BM) គណនី Facebook លោកអ្នកចូលមកក្នុង System ChatKH (ត្រង់នេះគឺគ្រាន់តែដាក់ចូលប៉ុណ្ណោះ ពុំទាន់មានសិទ្ធិអាចប្រើប្រាស់បាននោះទេ ទាល់តែចូលទៅកំណត់ក្នុងប្រព័ន្ធថាត្រូវប្រើការលើផេកណាខ្លះទើបអាចប្រើប្រាស់បាន)
  2. Opt in to current Pages only : យើងអាចជ្រើសរើសយកផេកនូវក្នុង BM ណាមួយក្នុង (គណនី Facebook) លោកអ្នកទុកសម្រាប់ប្រើបានក្រៅពីនោះគឺមិនអាចប្រើបាននោះទេលុះត្រាតែលោកអ្នកចុច Reconnect ឡើងវិញ។
  • បន្ទប់ពីលោកអ្នកធ្វើការជ្រើសរើស BM ដែលមានក្នុង គណនី Facebook លោកអ្នករួចរាល់ហើយ (ប្រសិនបើមាន)
  • រួចចុច Coninue => បន្ទាប់មកគឺមាន  ជម្រើស ៖
  1. Opt in to all current and future Pages : ដាក់គ្រប់ផេកទាំងអស់ដែលមាននូវក្នុង BM ដែលគ្រប់គ្រងដោយគណនី Facebook លោកអ្នកចូលមកក្នុង System ChatKH
  2. Opt in to current Pages only : យើងអាចជ្រើសរើសយកផេកណាមួយក្នុង (BM) លោកអ្នកទុកសម្រាប់ប្រើបានក្រៅពីនោះគឺមិនអាចប្រើបាននោះទេលុះត្រាតែលោកអ្នកចុច Reconnect ឡើងវិញ។
  • ចំនុច Choose the Instagram Accounts you want ChatKH to access
  • មានន័យថាប្រសិនបើក្នុង BM ឬ គណនី Facebook លោកអ្នកមាន instagram គឺយើងអាចធ្វើការភ្ជាប់ Chatbot បានដូចគ្នាអាចជ្រើសរើសយកមកប្រើបានដូចគ្នា តែជាក់ស្ដែងដោយសារតែ Account ខ្ញុំបង្ហាញគឺពុំមាន IG ទើបវាអត់មានអី Show
  • បន្ទាប់ពីចុច Continue រួចវានិងលោតផ្ទាំងមួយទៀតមកដើម្បីបង្ហាញឲ្យយើងធ្វើការត្រួតពិនិត្យការកំណត់ដែលយើងបានជ្រើសរើសពីមុនម្ដងទៀតថាមានអ្វីត្រូវកែឬអត់? បើអត់ទេសូមចុច Save
  • បន្ទាប់មកចុច Got it គឺជាការស្រេច
  • ពេល Login Facebook និង ជ្រើសរើស Page រួចហើយនោះវានិងធ្វើការលោតទៅផ្ទាំង Dashboard ដោយស្វ័យប្រវត្តដូចរូបខាងក្រោម ៖
  • របៀបបង្កើត គណនី ChatKH និង ភ្ជាប់ផេក គឺចប់ប៉ុណ្ណឹង
  • តែផេកគឺមិនទាន់អាចប្រើប្រាស់ Chatbot បាននោះទេ
  • គឺយើងត្រូវធ្វើការ enable bot connection និង ធ្វើការបង្កើត Flow ការងារផ្សេងៗមួយចំនួនទៀត។
  • ខ្ញុំនិងធ្វើការបង្ហាញជូនជាបន្តបន្ទាប់។

🕮 កញ្ចប់តម្លៃក្នុងការប្រើប្រាស់ ChatKH 🕮

🙏សួស្ដីបងៗ អរគុណសម្រាប់ការទូទាត់ Payment ✅
  • សម្រាប់កញ្ចប់ Package ខ្ញុំមាន ៣ ជម្រើសដូចខាងក្រោម
1️⃣ Basic Plan 15$/1ខែ អាចប្រើប្រាស់បាន ផេក
2️⃣ Professional25$/1ខែ អាចប្រើប្រាស់បាន ផេក
3️⃣ Business50$/1ខែ អាចប្រើប្រាស់បាន ២០ ផេក
  • បញ្ជាក់ ៖ តម្លៃនេះគឺជាតម្លៃប្រូម៉ូសិនប្រើប្រាស់សាកល្បងរហូតដល់ថ្ងៃទី 01.01.2025
  • សម្រាប់បងៗចុះឈ្មោះមុនតម្លៃថេរជូនរហូតដល់ 01.06.2025

  •  បញ្ជាក់ ៖ តម្លៃខាងលើនេះសូមរៀបចំប្រព័ន្ធដោយខ្លួនឯង
  •  មេរៀនខ្ញុះបានរៀបចំជូនអាចរៀនធ្វើតាមដោយខ្លួនឯងបាន
  •  ចុចទីនេះដើម្បីចូលមើលមេរៀន
  •  Admin បានរៀបចំបណ្ដើរៗជាបន្តបន្ទាប់ជូនហើយអាចរៀនធ្វើតាមបាន✅
  •  ទូទាត់តាម ABA Payway
 ពេលទូទាត់រួចរាល់សូមបងៗ Remark User ដែលបងៗបានចុះឈ្មោះ និង Package ដែលបងៗបានទិញ

➤ ផ្ញើមក Telegram : @Chatkh_support

Author

Contact Form

Name

Email *

Message *

Powered by Blogger.