របៀបបង្កើត គណនី ChatKH | Chatbot Khmer

🕮 របៀបបង្កើត គណនី ChatKH 🕮

  • សួស្ដីបងប្អូនទាំងអស់គ្នាដើម្បីអាចធ្វើការចូលប្រើប្រាស់ ប្រព័ន្ធឆ្លើយតបសារអូតូ បានជាដំបូងគឺយើងត្រូវធ្វើការបង្កើតនូវ គណនី ជាមុនសិន ចំពោះការបង្កើត គណនី គឺយើងអាចធ្វើការបង្កើតបានដោយមាន របៀបគឺ ៖
  1. បង្កើតដោយគ្រាន់តែចុច Register ជាមួយ Google Account ដោយផ្ទាល់
  2. បង្កើតដោយគ្រាន់តែចុច Register ជាមួយ Facebook ដោយផ្ទាល់
  3. បង្កើតដោយចុចត្រង់ពាក្យ Sign up រួចបំពេញឈ្មោះ និង លេខទូរស័ព្ទ តាមការណែនាំ

  •  ចំពោះវិធីខាងលើខ្ញុំសូមណែនាំឲ្យ Register ជាមួយ Google AccountFacebook

ចំពោះការបង្កើត គណនី ChatKH គឺ Free មិនមានការគិតថ្លៃសេវាអ្វីឡើយ បងប្អូនអាចធ្វើការប្រើប្រាស់សាកល្បងបានដោយ ហ្វ្រី ចំនួន ថ្ងៃដោយឥតគិតថ្លៃ។

 => ០១ បង្កើត គណនី ជាមួយ Google Account

  • សូមចូលមកកាន់ www.chatkh.com/create_account
  • ចុចត្រង់ Sign Up With Google ចុច ☑ រួចចុចត្រង់ Google
  • បន្ទប់មកសូមជ្រើសរើស Gmail ដែលលោកអ្នកចង់ភ្ជាប់ ប្រសិនបើមាន តែបើមិនទាន់មានសូមបង្កើត Gmail ជាមុនសិនទើបអាចបន្តទៅមុខទៀតបាន។
  • ពេលជ្រើសរើស Gmail រួចហើយនោះវានិងធ្វើការលោតទៅផ្ទាំង Dashboard ដោយស្វ័យប្រវត្តដូចរូបខាងក្រោម ៖

 => ០២ បង្កើត គណនី ជាមួយ Facebook Account ដោយភ្ជាប់ផេកចូលក្នុង System ឲ្យហើយតែម្ដង
=> ការបង្កើត Account ChatKH តាមរយៈ Facebook Account គឺល្អដោយសារតែបង្កើត គណនី រួចគឺរាល់ផេកដែលមាននូវក្នុង Account Facebook លោកអ្នកដែលលោកអ្នកបានជ្រើសរើសគឺវាចូលមកក្នុងប្រព័ន្ធតែម្ដង។
  • សូមចូលមកកាន់ www.chatkh.com/create_account
  • ចុចត្រង់ Sign Up With Facebook ចុច ☑ រួចចុចត្រង់ Facebook
  • បន្ទប់មកសូម Login Account Facebook ដែលលោកអ្នកចង់ភ្ជាប់ ទើបអាចបន្តទៅមុខទៀតបាន។
  • រួចចុច Coninue => បន្ទាប់មកគឺមាន ជម្រើស ៖
  1. Opt in to all current and future Pages : ដាក់គ្រប់ផេកទាំងអស់ដែលមាននូវក្នុង Business Manager (BM) គណនី Facebook លោកអ្នកចូលមកក្នុង System ChatKH (ត្រង់នេះគឺគ្រាន់តែដាក់ចូលប៉ុណ្ណោះ ពុំទាន់មានសិទ្ធិអាចប្រើប្រាស់បាននោះទេ ទាល់តែចូលទៅកំណត់ក្នុងប្រព័ន្ធថាត្រូវប្រើការលើផេកណាខ្លះទើបអាចប្រើប្រាស់បាន)
  2. Opt in to current Pages only : យើងអាចជ្រើសរើសយកផេកនូវក្នុង BM ណាមួយក្នុង (គណនី Facebook) លោកអ្នកទុកសម្រាប់ប្រើបានក្រៅពីនោះគឺមិនអាចប្រើបាននោះទេលុះត្រាតែលោកអ្នកចុច Reconnect ឡើងវិញ។
  • បន្ទប់ពីលោកអ្នកធ្វើការជ្រើសរើស BM ដែលមានក្នុង គណនី Facebook លោកអ្នករួចរាល់ហើយ (ប្រសិនបើមាន)
  • រួចចុច Coninue => បន្ទាប់មកគឺមាន  ជម្រើស ៖
  1. Opt in to all current and future Pages : ដាក់គ្រប់ផេកទាំងអស់ដែលមាននូវក្នុង BM ដែលគ្រប់គ្រងដោយគណនី Facebook លោកអ្នកចូលមកក្នុង System ChatKH
  2. Opt in to current Pages only : យើងអាចជ្រើសរើសយកផេកណាមួយក្នុង (BM) លោកអ្នកទុកសម្រាប់ប្រើបានក្រៅពីនោះគឺមិនអាចប្រើបាននោះទេលុះត្រាតែលោកអ្នកចុច Reconnect ឡើងវិញ។
  • ចំនុច Choose the Instagram Accounts you want ChatKH to access
  • មានន័យថាប្រសិនបើក្នុង BM ឬ គណនី Facebook លោកអ្នកមាន instagram គឺយើងអាចធ្វើការភ្ជាប់ Chatbot បានដូចគ្នាអាចជ្រើសរើសយកមកប្រើបានដូចគ្នា តែជាក់ស្ដែងដោយសារតែ Account ខ្ញុំបង្ហាញគឺពុំមាន IG ទើបវាអត់មានអី Show
  • បន្ទាប់ពីចុច Continue រួចវានិងលោតផ្ទាំងមួយទៀតមកដើម្បីបង្ហាញឲ្យយើងធ្វើការត្រួតពិនិត្យការកំណត់ដែលយើងបានជ្រើសរើសពីមុនម្ដងទៀតថាមានអ្វីត្រូវកែឬអត់? បើអត់ទេសូមចុច Save
  • បន្ទាប់មកចុច Got it គឺជាការស្រេច
  • ពេល Login Facebook និង ជ្រើសរើស Page រួចហើយនោះវានិងធ្វើការលោតទៅផ្ទាំង Dashboard ដោយស្វ័យប្រវត្តដូចរូបខាងក្រោម ៖
  • របៀបបង្កើត គណនី ChatKH និង ភ្ជាប់ផេក គឺចប់ប៉ុណ្ណឹង
  • តែផេកគឺមិនទាន់អាចប្រើប្រាស់ Chatbot បាននោះទេ
  • គឺយើងត្រូវធ្វើការ enable bot connection និង ធ្វើការបង្កើត Flow ការងារផ្សេងៗមួយចំនួនទៀត។
  • ខ្ញុំនិងធ្វើការបង្ហាញជូនជាបន្តបន្ទាប់។

ចំពោះការបង្កើត គណនី ChatKH គឺ Free មិនមានការគិតថ្លៃសេវាអ្វីឡើយ បងប្អូនអាចធ្វើការប្រើប្រាស់សាកល្បងបានដោយហ្វ្រីចំនួន ៧ ថ្ងៃដោយឥតគិតថ្លៃ។

Tags:
[facebook]

Author

Contact Form

Name

Email *

Message *

Powered by Blogger.