ណែនាំអំពីប្រព័ន្ធឆ្លើយតបសារអូតូ ChatKH

 ណែនាំអំពីប្រព័ន្ធឆ្លើយតបសារអូតូ ChatKH

  • ជម្រាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកអានដល់ទីនេះ ខ្ញុំបាទឈ្មោះ ឆាង ប៊ុន្ថន បច្ចុប្បន្នគឺជា Digital Marketing Agency ក៏ដូចជា Digital Media ម្នាក់ដែលចូលចិត្តការស្រាវជ្រាវ និង ចែករំលែកចំណេះដឹងនានាដែលបានស្រាវជ្រាវទៅកាន់បងប្អូនជាច្រើនទៀតដែលកំពុងសិក្សារស្រាវជ្រាវដូចជារូបខ្ញុំ។
  • ថ្ងៃនេះខ្ញុំសូមណែនាំ System ថ្មីមួយដែលខ្ញុំបានចងក្រងរៀបចំឡើងដោយខ្ញុំបាទផ្ទាល់ក្នុងគោលបំណងជួយសម្រួលដល់ដល់ការ ឆ្លើយតប និង អូតូ Reply នានា សម្រាប់ផេកបងប្អូនម្ចាស់អាជីវកម្មដែលខ្ញុំបាននិងកំពុងគ្រប់គ្រង
  • ហើយមួយចំណែកទៀតខ្ញុំក៏បានដាក់ឲ្យបងប្អូនឯទៀតអាចធ្វើការចុះឈ្មោះប្រើប្រាស់បានដោយខ្លួនឯងផងដែលតាមរយៈ វីដេអូ បង្ហាញរបស់ខ្ញុំដែលបានធ្វើការថតបង្ហោះអំពីរបៀបប្រើប្រាស់ជាបន្តបន្ទាប់។

👉 ចុចទីនេះដើម្បីសិក្សារមេរៀនរបស់ ChatKH បន្ថែមទៀត

🕮 ស្វែងយល់អំពីមុខងារផ្សេងៗរបស់ ChatKH 🕮

🟇 ១ មុខងារ Comment Auto Reply

  • ឆ្លើយតប ខំមិន និង ផ្ញើសារទៅអ្នក ខំមិន នោះដោយស្វ័យប្រវត្តិ
  • អាចកំណត់ពាក្យ តាមកូដ ទំនិញ ឬ ចាប់លេខទូរស័ព្ទអតិថិជនពេលកុំពុងឡាយផ្ទាល់ ដោយឆ្លើយតប ខំមិន និង ផ្ញើសារ ទៅម្ចាស់លេខទូរស័ព្ទនោះដោយស្វ័យប្រវត្តិ
  • អាចលុប ឬ លាក់ ខំមិន ដែលមិនពេញចិត្តមិនចង់ឲ្យឃើញដោយស្វ័យប្រវត្តិ
  • មុខងារ Specific Post អាចកំណត់ការឆ្លើយតប ខមិន តាមផុសផ្សេងៗគ្នា ឬ គ្រប់ផុសទាំងអស់

🟇 ២ មុខងារ Messenger Broadcasting

  • អាចផ្ញើសារប្រម៉ូសិនគ្រប់ទម្រង់ទៅកាន់អតិថិជនចាស់ៗដែលបានឆាតមកផេកយើង
  • បញ្ជាក់ ៖ មុខងារនេះដំណើរការបានគឺបន្ទាប់ពីបានភ្ជាប់ផេកជាមួយ System ChatKH រួចរាល់ និង មានភ្ញៀវឆាតមកផេកតាមក្រោយទើប System Record

🟇 ៣ មុខងារ Messanger Bot

  • អាចកំណត់ សារអូតូ ជាច្រើនទម្រង់ដើម្បីឆ្លើយតបឆាតជំនួសម្ចាស់ផេកដោយស្វ័យប្រវត្តិ!
  • កំណត់ពាក្យ ឆ្លើយឆ្លង ជាមួយភ្ញៀវដូចម្ចាស់ផេកពិតៗ
  • កំណត់ អូតូ Reply ជារូបភាព ជាសំឡេង ជា File ឯកសារ និង បានច្រើនទម្រង់

🟇 ៤ មុខងារ Socail Posting

  • ផុសអត្ថបទ រូបភាព ដំណភ្ជាប់ វីដេអូខ្លី
  • អាចផុសបានច្រើនផេកក្នុងពេលតែមួយដោយមិនចាំបាច់ចូលទៅផុសក្នុងផេកម្ដងមួយដោយផ្ទាល់ឡើយ!

🟇 ៥ មុខងារ Instagram Bot

  • ឆ្លើយតប ខំមិន និង ផ្ញើសារទៅអ្នកខំមិននោះដោយស្វ័យប្រវត្តិ
  • អាចកំណត់ពាក្យ តាមកូដ ទំនិញ ឬ ចាប់លេខទូរស័ព្ទអតិថិជន ដោយឆ្លើយតប ខំមិន និង ផ្ញើសារទៅម្ចាស់លេខទូរស័ព្ទនោះដោយស្វ័យប្រវត្តិ

* ជាពិសេសគឺមានមុខងារផ្សេងៗជាច្រើនទៀតដែលខ្ញុំបាទនិងព្យាយាមដាក់បញ្ចូលជាបន្តបន្ទាប់


ChatKH គឺជាប្រព័ន្ធ ឆ្លើយតបសារ A.I ថ្មីមួយប្រើប្រាស់សម្រាប់ការគ្រប់គ្រងការឆ្លើយតប Auto Reply Comment & Auto Reply Chat ជាដើម។

Tags: ,
[facebook]

Author

Contact Form

Name

Email *

Message *

Powered by Blogger.